មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/08/2020 - 16:46

ស្រុក​ថ្កូវ​ វិនិ​យោ​គជាង​ ១៥០ ពាន់​លាន​ដុង​ អនុវត្ត​នូវ​គោលនយោ​បាយ​តំ​បន់​ជន​ជាតិ​ ភាគ​តិ​ច​ ដំ​ណា​ក់​កាល​ ២០១៥-២០២០

 ​ មាមីង​កសិករ​នៅ​ឃុំ​ដាយអា​ង​ ស្រុក​ថ្កូវ​ កំ​ពុង​ប្រ​មូល​ផល​ត្រា​វ។​

ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ វិនិ​យោ​គជាង​ ១៥០ ពាន់​លាន​ដុង​ អនុវត្ត​នូវ​គោ​លនយោ​បាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ ដំ​ណា​ក់​កាល​ ២០១៥-២០២០។​ ក្នុង​នោះ​ កម្ម​វិធី​ ១៣៥ របស់​រដ្ឋា​ភិបាល​ បាន​ឧបត្ថម្ភ​វិនិ​យោ​គកសាង​ និង​ជួស​ជុល​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំ​នួន​ ១២៥ សំ​ណង់ គិត​ជាទឹក​ប្រាក់ ៦៨,៨ ពាន់​លាន​ដុង​ កសាង​គម្រោង​ចំ​នួន​ ៥៧ ផ្សារភ្ជាប់​នឹង​ការ​ហ្វឹក​ហ្វឺន​លើក​កម្ពស់​ ការ​គ្រប់​គ្រង​គម្រោង​អភិវឌ្ឍ​ផលិតកម្ម​។​ ទន្ទឹម​នឹង​នោះ​ អនុវត្ត​សេច​ក្តី​សម្រេច​របស់​រដ្ឋា​ភិបាល​ ស្តីពី​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ ដី​ផលិត​កម្ម​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រ គ្រួ​សារ​លំ​បាក​គ្មាន​ដី​សង់​ផ្ទះ​និង​ដី​ផល​ិតកម្ម​ជាង​ ២០.៥០០ គ្រួ​សារ​ គិត​ជាទឹក​ប្រាក់​ជិត​ ៤១ ពាន់​លាន​ដុង​ និង​ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​ជន​ជាតិ​ភាគ​តិ​ច​ជាង​ ៤.០០០ គ្រួ​សារ​ គិត​ជាទឹក​ប្រាក់ជិត​ ៦ ពាន់​លាន​ដុង​។​ល។​ អា​ស្រ័យ​ការ​ឧបត្ថម្ភ​ខាង​លើ​ ទើប​មាមីង​ខ្មែរ​នៅ​ស្រុក​ថ្កូវ​ប្រ​មាណ​ ៤២១៣ គ្រួ​សារ​ បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ៕​

                                                  សើុងម៉ាល័យ​-វិមាន

ចែករំលែកអត្ថបទ