ជាច្រើនឆ្នាំមកនេះ គ្រួសារក្រីក្រ និងគ្រួសារជនជាតិខ្មែរក្រីក្រនៅស្រុកឡុងភូ ខេត្តសុកត្រាំង ក្រៅពីបានរដ្ឋឧបត្ថម្ភនូវគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចនៅទាំងបានឧបត្ថម្ភសេវាកម្មផ្នែកច្បាប់ដោយឥតគិតថ្លៃទៀតផង។ ឆ្លងតាមរយៈនោះ ជួយឱ្យប្រជាជនក្រីក្រ និងមាមីងខ្មែរមានការយល់ដឹងច្រើនអំពីច្បាប់។
វគ្គហ្វឹកហ្វឺនផ្សព្វផ្សាយច្បាប់នៅស្រុកឡុងភូ។
បញ្ជ្រាបស្មារតី “ជំនួយផ្នែកច្បាប់ គឺជាភារកិច្ចរបស់រដ្ឋ” ហើយ “រដ្ឋមានគោលនយោបាយដើម្បីធានាសិទ្ធិបានជំនួយផ្នែកច្បាប់” ការិយាល័យយុត្តិធម៌ស្រុកឡុងភូ ធ្វើបានល្អនូវការពិនិត្យអង្កេតអ្នកត្រូវការជំនួយផ្នែកច្បាប់។ ចាប់ពីឆ្នាំ ២០១៦ មកទល់ពេលនេះ ស្រុកបានពិគ្រោះច្បាប់ជូនអ្នកក្រីក្រជាង ២០ នាក់ និងអ្នកក្របានមេធាវីការពារក្តីដោយឥតគិតថ្លៃចំនួន ១២ នាក់ ក្នុងរឿងក្តីព្រហ្មទ័ណ្ឌ រដ្ឋប្បវេណី រដ្ឋបាល១២ករណី។ ចំពោះករណីរបស់អ្នកមីង សើុងធីធ្វឹង នៅភូមិតឺ ទីប្រជុំជនឡុងភូ អាស្រ័យមិនសូវយល់ដឹងច្បាប់ ម្ល៉ោះហើយបណ្តាលឱ្យជនទុច្ចរិតបញ្ឆោតធ្វើអំពើខុសច្បាប់ (ជួញដូរទំនិញហាមប្រាម) ត្រូវបានអយ្យការប្រជាជនធ្វើការចោទទោស។ តុលាការប្រជាជនស្រុកឡុងភូ បានជំនុំជំរះរួចកាត់ទោសជាប់ពន្ធនាគារ ៣ ខែ អំពីបទជួញដូរទំនិញហាមប្រាម។ អាស្រ័យជនជាប់ចោទជាជនជាតិខ្មែរ គ្រួសារក្រីក្រ ការយល់ដឹងខាងច្បាប់នៅមានកម្រិត ម្ល៉ោះហើយបានមជ្ឈមណ្ឌលជំនួយផ្នែកច្បាប់ខេត្តពិគ្រោះច្បាប់និងបានមេធាវីការពារក្តីដោយឥតគិតថ្លៃ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ជូនអ្នកមីង។ លោកសើុងសៀង នៅភូមិខ្វានតាង ទីប្រជុំជនឡុងភូ ត្រូវប្តឹងពីបទចេតនាបង្ករបួសស្នាមដល់អ្នកដទៃ រួចត្រូវបានតុលាការប្រជាជនស្រុកឡុងភូ កាត់ទោសជាប់ពន្ធនាគារ ១ ឆ្នាំ ៦ ខែ។ អាស្រ័យលោកសើុងសៀង ជាគ្រួសារក្រីក្រ ម្ល៉ោះហើយបានមេធាវីការពារក្តីដោយឥតគិតថ្លៃក្នុងរយៈពេលដោះស្រាយរឿងក្តី។
លោកង្វៀនស្វឹងថៀង កម្មាភិបាលជំនួយផ្នែកច្បាប់នៃមជ្ឈមណ្ឌលជំនួយផ្នែកច្បាប់រដ្ឋខេត្តសុកត្រាំង ឱ្យដឹង៖ “រៀងរាល់ឆ្នាំ មជ្ឈមណ្ឌលតែងសហការជាមួយនឹងការិយាល័យយុត្តិធម៌ស្រុក រៀបចំការផ្សព្វផ្សាយច្បាប់ដល់ប្រធានភូមិ អ្នកសម្រុះសម្រួលនិងមាមីងខ្មែរជាង ៣០០ នាក់ នៅតាមឃុំក្រីក្រ ភូមិលំបាកខ្លាំង។ ចំណែកឃុំដែលជាចំណុចក្តៅខាងប្តឹងផ្តល់ មជ្ឈមណ្ឌលនឹងរៀបចំពិគ្រោះច្បាប់ជួយឱ្យមាមីងខ្មែរយល់ដឹងនិងមានស្មារតីគោរពច្បាប់រដ្ឋបានល្អប្រសើរជាង”៕
យ្វីអាញ់-វិមាន