ពីងពង់ ជាឫស្សីមួយប្រភេទដែលជាលក្ខណៈសម្គាល់ របស់ស្រុកតំបន់ភ្នំទ្រីតូង ខេត្តអាងយ៉ាង ជាច្រើនឆ្នាំមកនេះ ដើមឫស្សីពីងពង់បានជួយឱ្យកសិករ ជាក់ស្ដែងគឺមាមីងខ្មែររកបានប្រាក់ចំណូលលំនឹងបង្គួរ។
បងចៅខា កំពុងពត់ដើមពីងពង់។
នៅស្រុកទ្រីតូង ឫស្សីពីងពង់ត្រូវបានគេដាំច្រើនបំផុតនៅឃុំលឿងភី បាចុក និងមួយចំនួននៅឃុំឡេទ្រី អូរឡឹម កូតូ ។ល។ ប្រភេទឫស្សីនេះ ជាសំខាន់គឺដាំនៅតាមជំរាលភ្នំ ជើងភ្នំ កន្លែងដីធ្លី ក្រៀមក្រោះ ដែលដំណាំឈើហូបផ្លែផ្សេងៗពិបាកនឹងលូតលាស់ល្អ។ តាមប្រសាសន៍ លោកត្រឹងវ៉ាន់ត្រាង នៅឃុំលឿងភី ឫស្សីពីងពង់ងាយស្រួលដាំ ចំណាយដើមទុនតិច។ ពិសេសគឺជាប្រភេទដើម ឈើមិនចាំបាច់ថែទាំ ហើយធន់នឹងអាកាសធាតុក្ដៅ ហួងហែង ម្ល៉ោះហើយសមស្របជាមួយនឹងលក្ខណៈដីធ្លី អាកាសធាតុនៅទីនេះ។ “ឫស្សីពីងពង់ចាប់ពីដាំរហូតដល់ពេលប្រមូលផលប្រមាណ៤ឆ្នាំ និងប្រមូលផលជាបន្តបន្ទាប់។ ឫស្សីពីងពង់មួយកុង ផ្តល់ប្រាក់ចំណូលពី៧-៨លានដុងក្នុងមួយឆ្នាំ “ - លោកត្រាង ឱ្យដឹងដូច្នេះ។
ឫស្សីពីងពង់ប្រមូលផលខួបឆ្នាំ ប៉ុន្តែបានច្រើនបំផុតគឺនៅរដូវប្រាំង។ រយៈពេលនេះ ដើមចាស់មានស្លឹកគ្រប់ ហើយងាយនឹងពត់បើប្រៀបនឹងរដូវភ្លៀង។ ឫស្សីពីងពង់ក៏បានឈ្មួញមកប្រមូលទិញ រួចជួលគេពត់ឱ្យត្រង់ទុកសម្រាប់លក់ឱ្យអតិថិជន។ ចាប់ពីដំណាក់ការកាប់ ដឹកជញ្ជូនពត់។ល។ បានជួយឱ្យពលករជាច្រើនរកបានប្រាក់ចំណូលបន្ថែម សម្រាប់ដោះស្រាយជីវភាពគ្រួសារ។ បងចៅខា នៅទីប្រជុំជនបាចុក ជាអ្នកមានពិសោធន៍ច្រើនឆ្នាំ ក្នុងការពត់ឫស្សីពីងពង់ ឱ្យដឹង៖ ការងារនេះទាមទារ មានពិសោធន៍ ក៏ដូចជាភាពហ្មត់ចត់ ដើម្បីធ្វើឱ្យឫស្សីពីងពង់ត្រង់ មិនឆេះខូចខាត។ ជាពិសេស អាស្រ័យការងារនេះត្រូវធ្វើនៅកន្លែងស្រឡះ ក្ដៅខ្លាំង ម្ល៉ោះហើយទាមទារអ្នកពត់ត្រូវតែមានសុខភាពល្អ។ “ម្ចាស់អាជីវកម្ម ជួលខ្ញុំពត់ក្នុងតម្លៃ១.០០០-១.៥០០ដុង /ដើម។ មធ្យមភាគក្នុងមួយថ្ងៃ ខ្ញុំអាចពត់បានប្រមាណ២០០ដើម រកបានប្រាក់ចំណូល៣០០.០០០ដុង/ថ្ងៃ។ អាស្រ័យហេតុនោះ ទើបជីវភាពគ្រួសារខ្ញុំធូរធារគ្រាន់បើ។ ទោះបីដូច្នោះក្តី ការងារនេះមិនធ្វើជាប្រចាំនោះទេ អាស្រ័យបង្អែកទៅលើអាកាសធាតុច្រើន។ ថ្ងៃណាភ្លៀង យើងខ្ញុំឈប់ធ្វើ” - បងចៅខា ឱ្យដឹងដូច្នេះ។
គិតដោយឡែកតែឃុំលឿងភី មានផ្ទៃដីដាំឫស្សី ពីងពង់ប្រមាណ៣០០ហិកតា ច្រើនបំផុតនៅតំបន់ជើងភ្នំយ៉ៃ ចំណុះភូមិអាងថាញ់ អាងញើ្ុង និងអូរតាសុខ។ បច្ចុប្បន្ន ឫស្សីពីងពង់បានគេនិយមចូលចិត្តសម្រាប់ធ្វើថ្នោល គ្រែ គ្រឿងផ្ទះ និងគ្រឿងសង្ហា រឹមផ្សេងៗសម្រាប់តុបតែងលម្អ។ល។ ពីព្រោះមានលក្ខណៈពិសេសច្រើន ដូចជា៖ ត្រង់មួន តម្លៃសមរម្យ ម្ល៉ោះហើយច្រកចេញនៃប្រភេទឫស្សីពីងពង់នេះ លំនឹង។ គ្រួសារជាច្រើនឆ្លៀតយកផ្ទៃដីដែលដាំឫស្សី ពីងពង់ ដើម្បីដាំដំណាំផ្សេងៗបន្ថែម ដូច៖ រមៀត ខ្ញីនិងចិញ្ចឹមមាន់ ពពែ គោជាដើម។ ឆ្លងតាមរយៈនោះ ជួយឱ្យកសិកររកបានប្រាក់ចំណូលបន្ថែម អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ៕
ភីដេប-វិមាន