មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/06/2020 - 14:14

នារី​ត្រឿង​ឡាក​ រួម​កម្លាំង​កសាង​ក្រុង​ស៊ី​វិ​ល័យ

​បង​ស្រី វ៉ធី​ធ្វី​ដង ប្រ​ធាន​សម្ព័ន្ធ​សមា​គម​នា​រីខណ្ឌ​អូរ​ម៉ូង ឱ្យ​ដឹង៖  “សមា​ជិក​សម្ព័ន្ធ​សមា​គមនារី​សង្កាត់​ត្រឿង​ឡាក ​តែង​ខ្នះ​ខ្នែង​ចូល​រួម​រាល់ចល​នាសមា​គម​ដើម្បី​រួម​ចំ​ណែក​កសាង​ត្រឿង​​ឡាក​ក្រុង​ស៊ី​វិ​ល័យ”​។

​ ផ្លូវ​ទៅ​កាន់​ត្រឿង​ឡាក​ តែង​មាន​សម្រស់​ផ្កា​រីក​ស្គុស​ស្គាយ។​

ចលនា​លេច​ធ្លោ​បំផុត​ដែល​នា​រី​ត្រឿង​ឡាក​ចូល​រួម​នោះ គឺ​ទម្រង់​ធ្វើ​ឱ្យទេស​ភាព​ស្រស់​​ស្អាត​ ដូច៖ “ដង​ផ្លូវ​បៃ​តង​ ស្អាត​ល្អ”​ “ចលនា​កម្មា​ភិ​បាល​ សមា​ជិ​កា​និង​ប្រ​ជា​ជន​ដាំ​ផ្កា”​ ឬ​“ចលនា​ប្រ​ជា​ជន​ដាំ​ផ្កា​នៅ​មុខ​ផ្ទះ”។ល។ ក្រៅ​ពី​នេះ ១២/១២ សា​ខា​សមា​គម​ថែម​ទាំង​​ចេញ​ដំ​ណើរ​ជា​រឿយ​ៗ​អនុ​វត្ត​អនា​ម័យ​បរិ​ស្ថាន​ ដាំ​ផ្កា កាត់​តម្រឹម​របង​បៃ​តង​ ដាំ​ដើម​ឈើ​តាម​ដង​ផ្លូវ​ក្រុង​ស៊ី​វិ​ល័យ​ និង​តាម​ដងផ្លូវ​បៃ​តង​-ជ្រះ-​ស្អាត​លើ​ភូមិ​សាស្រ្ត។​ បង​ស្រី​លីធី​ហ្វៀង នៅ​ម្តុំ​លូ​តា​កែវ សង្កាត់​ត្រឿង​ឡាក​ ឱ្យ​ដឹង​៖   “ដំ​បូង​ឡើយ​ បង​ប្អូន​នា​រីសា​​ខា​សមាគម​ចុះ​មក​ចលនា​ដាំ​ផ្កា​នៅ​មុខ​ផ្ទះ  នាង​ខ្ញុំ​មិន​សូវ​មាន​ការ​ចាប់អា​រម្មណ៍​ទេ ពី​ព្រោះ​ទៅ​ធ្វើ​ការ​វិល​ត្រ​ឡប់​មក​ផ្ទះ​នឿយ​ហត់​ គ្មាន​ពេល​វេ​លា​មើល​ថែ​ផ្កា​។ ក្រោយ​មក​ឃើញ​ផ្ទះ​ណា​ក៏​ដាំ​សុទ្ធ​តែ​ផ្កា ពេល​មក​ពីផ្សា​រ​ឃើញ​ផ្ការី​ក​ស្គុស​ស្គាយ​សង​ខាង​ដង​ផ្លូវ​ ចូល​មក​ដល់​ផ្ទះយើង​គ្មាន​ផ្កា​អ្វី​នឹង​គេ​សោះ​ហាក់​ដូច​ជា​មិន​សម​។ ផ្តើម​ពី​នោះ នាង​ខ្ញុំ​ខិត​ខំ​ដាំ​ផ្កា​ដោយ​ខ្លួន​ឯង ដើម្បី​អ្នក​ផង​ទាំង​ឡាយ​សប្បាយ​ភ្នែក​ផង​។ នាង​​ឯង​ពិនិត្យ​តាម​ដង​ផ្លូវ​យើង​មើល​  ផ្កា​រីក​ស្រស់​បំ​ព្រ​ង​ ទេស​ភាព​ស្រស់​ស្អាត​យើង​នឹង​សប្បាយ​ចិត្ត​និង​បំបា​ត់​បាន​នូវ​ការ​នឿយ​ហត់​ផង​”។

គ្រួ​សារ​នេះ​ធ្វើ​គ្រួ​សារ​ដ​ទៃ​ក៏​ធ្វើ​តាម​ មិន​យូរ​ប៉ុន្មាន​តាម​ដង​ផ្លូវ​នៅ​ត្រឿង​ឡាក​ផ្កា​រីក​ចម្រុះ​ពណ៌​។ បង​ស្រីលី​ធី​ទូ​ត្រិញ ​ប្រ​ធាន​សម្ព័ន្ធ​សមា​គម​នារី សង្កាត់​ត្រឿង​ឡាក​ ឱ្យ​ដឹង​៖   “ដោយ​សារ​ម្នាក់​ៗមាន​គំនិត​ផ្សេង​គ្នា ម្ល៉ោះ​ហើយ​ក្រៅ​ពី​​ផ្កា​មួយ​ចំ​នួន​មាន​ស្រាប់​ដែល​សង្កាត់​បាន​ដាំតា​ម​ដង​ផ្លូវ  បង​ប្អូន​នា​រី​ចង់​ដាំ​ផ្កា​ណា​តាម​ចិត្ត​ក៏​បាន​ដែរ ម្ល៉ោះ​ហើយ​នៅ​ពេល​ថ្ងៃ​បើក​ក្តៅនៅ​តាម​ដង​ផ្លូវ​ផ្កា​រីក​ស្រស់​បំ​ព្រង​។ សព្វ​ថ្ងៃ​ជា​ទម្លាប់​ហើយ​ បង​ៗ​ឃើញ​ផ្កា​ស្វិត​ស្រ​ពោន គឺ​ថែ​ទាំ​ដោយ​ខ្លួន​ឯ​ង មិន​បាច់​រំ​លឹកទៀត​ទេ”។

ដើម្បី​បង​ប្អូន​នា​រី​ស្ងប់​ចិត្ត​ខាង​សេដ្ឋ​កិច្ច ប៉ុន្តែ​មាន​អា​រម្មណ៍​ថែទាំ​​ផ្កា​ សមា​គម​នារី​សង្កាត់​ត្រឿង​ឡាក​ ក៏​បាន​ផ្សព្វ​ផ្សាយ​កសាង​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋកិច្ច​ជា​ច្រើន​ ដើម្បី​បង​ប្អូន​នា​រី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ តួ​យ៉ាង​ដូច​ទម្រង់​ “ប្រិត​សំ​ចៃ​ចិញ្ចឹម​កូន​ ជ្រូក​ដី​” “ដាំ​ឈូក​យក​ក្រ​ឳ” “នា​រី​ជន​ជាតិអភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ​” ឬ​ “លក់​​នំ​ប្រ​ពៃ​ណី​ចល័ត”។ល។ ឃើញ​ថា​បងប្អូន​នារី​សង្កាត់​ត្រឿង​ឡាក​ ក៏​បាន​ពង្រីក​តួ​នា​ទី​ផង​ខ្លួន ក្នុង​នាម​ជា​សមា​ជិកា​ដែល​ខ្នះ​ខ្នែង​ក្នុង​ការ​ផ្សព្វ​ផ្សាយ ក៏​ដូច​ជា​អនុ​វត្តរា​ល់​គោល​ការណ៍​ មាគា៌គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ ស្តី​ពី​សុ​វត្ថិ​ភាព​ចរា​ចរ ធា​នា​សុ​វត្ថិ​ភាព​អ​នា​ម័យ​ស្បៀង​ អា​ហារ​។ល។ រួម​ចំ​ណែក​កសាងត្រឿង​ឡាក​ឱ្យក្លាយ​ជា​សង្កាត់​ស៊ី​វិ​ល័យ​៕

           ហាថាញ់-លីសៀ

ចែករំលែកអត្ថបទ