នោះគឺមីងយឿងធីង៉ុក កើតឆ្នាំ ១៩៤៨ នៅភូមិប៊ិញឡា (ភូមិពន្លាជ័យ) ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ។ មីងបានផ្សារភ្ជាប់ជាមួយនឹងការងារនារីនៅភូមិភាគ និងរាល់សកម្មភាពសប្បុរសធម៌ មនុស្សធម៌នៅភូមិភាគ ចាប់ពីឆ្នាំ ១៩៧៥ មកទល់សព្វថ្ងៃ។ ជាមួយនឹងការរួមចំណែកយ៉ាងសកម្ម មីងង៉ុកទទួលបានប័ណ្ណសរសើរ លិខិតសរសើរជាច្រើនឆ្នាំបន្តបន្ទាប់របស់សមាគមសហព័ន្ធនារីនិងផ្នែកសមត្ថកិច្ចខេត្តត្រាវិញ។
បងហ្វិញធីហុងបៀង ប្រធានសមាគមសហព័ន្ធនារីឃុំ (ខាងឆ្វេង) កំពុងបទអាវខោ ជាមួយនឹងមីងយឿងធីង៉ុកដើម្បីចែកជូនដល់គ្រួសារក្រីក្រ។
រយៈពេលជាង៤០ឆ្នាំសកម្មភាពសង្គម មីងង៉ុក ទទួលរ៉ាប់រងការងារជាច្រើន មានដូច៖ ប្រធានសាខាសមាគមនារីភូមិប៊ិញឡា សហការីជំរឿនប្រជាជនឃុំលឿងហ្វា ប្រធានក្រុមសប្បុរសធម៌ ឃុំលឿងហ្វា ប្រធានក្រុមបុលទុនភូមិប៊ិញឡា ប្រធានក្រុមត្បាញកំប្រោងជ័រភូមិប៊ិញឡា។ល។ រាល់សកម្មភាពរបស់មីង គឺដើម្បីនារីនៅមូលដ្ឋាន ជាពិសេសគឺនារីខ្មែរនិងរាល់គ្រួសារក្រីក្រ មានស្ថានភាពលំបាកពិសេស។ ជាមួយនឹងចរិតស្លូតបូតនិងស្មោះត្រង់ តែងតែការពារសិទ្ធិនិងផលប្រយោជន៍ជូនដល់សមាជិកក្នុងក្រុម ម្ល៉ោះហើយមីងបង្កបានក្តីជឿជាក់និងការគាំទ្រអំពីសំណាក់បងប្អូននារីជាច្រើន បំផុតគឺសមាជិកទាំង ១០០% ក្នុងសាខាសមាគមនារីភូមិប៊ិញឡា មានចំនួន ១៩៧ នាក់ សុទ្ធសឹងជានារីជនជាតិខ្មែរ។ មីងយឿងធីង៉ុក ឱ្យដឹង៖ “ជាង៤០ឆ្នាំសកម្មភាពសង្គម ខ្ញុំជួបការលំបាកយ៉ាងច្រើន ប៉ុន្តែខ្ញុំតែងដាក់ទិសដៅដើម្បីផលប្រយោជន៍ដល់សមាជិកទាំងឡាយបានជាខ្ញុំខិតខំឆ្លងកាត់”។
សព្វថ្ងៃ ថ្វីបើអាយុកាន់តែចាស់ តាមពិតគួរនឹងត្រូវឈប់សម្រាក ប៉ុន្តែផ្ទុយមកវិញ មីងង៉ុកតែងតែផ្សារភ្ជាប់ជាមួយនឹងសមាគមនារីឃុំ ទាញយករាល់ប្រភពទុនជួយសមាជិកទាំងឡាយបុលទុនអភិវឌ្ឍសេដ្ឋកិច្ច; ម្ចាស់ការបង្កើតក្រុមត្បាញកំប្រោងជ័រ រួមមានសមាជិក៥នាក់ជានារីខ្មែរភូមិប៊ិញឡា ចូលរួមត្បាញកំប្រោងជ័រនៅផ្ទះពេលទំនេរពីការងារ។ រៀងរាល់ខែ គ្រប់សមាជិករកបានប្រាក់ចំណូលគិតមធ្យមភាគ ១,៥ លានដុង។ ទន្ទឹមនឹងនោះ មីងនៅទាំងរក្សាសកម្មភាពក្រុមបុលទុនភូមិប៊ិញឡា មានសមាជិកចូលរួម ៥៦ នាក់ បុលជាង ១,១ ពាន់លានដុង ដើម្បីធ្វើការលក់ដូរ ពង្រីកផលិតកម្ម។
បងស្រីហ្វិញធីហុងបៀង ប្រធានសមាគមសហព័ន្ធនារីឃុំលឿងហ្វា ឱ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លង មីងង៉ុក មានវិធីធ្វើល្អៗនិងច្នៃប្រតិដ្ឋជាច្រើន រួមចំណែកជាមួយនឹងសមាគមនារីឃុំ កសាងទម្រង់រូបភាពជាច្រើន សមស្របនឹងភាពជាក់ស្ដែង ចាត់តាំងសកម្មភាពជាច្រើនជួយសមាជិកនារីនៅភូមិភាគ។ ក្រៅពីនោះ មីងនៅទាំងខ្នះខ្នែងក្នុងសកម្មភាពសប្បុរសធម៌ មីងតែងដាក់ខ្លួនក្នុងស្ថានភាពលំបាក ដើម្បីយល់ដឹងនិងចែករំលែកជាមួយគ្រួសារក្រីក្រទាំងក្នុង និងក្រៅឃុំ ជាមួយនឹងការងារប្រកបដោយអត្ថន័យជាក់ស្ដែង៕
សើុងម៉ាល័យ - ថាច់ធី