01/06/2020 - 14:55

សិប្ប​ករ​សើុងយាន់​

សិប្ប​ករ​សើុងយាន់​ មាន​ចំ​ណូល​ចិត្ត​សិល្បៈ​ចម្លាក់​និង​សូនព្រះ​បដិមា។​ គាត់​មិន​ត្រឹម​តែថែរក្សា​អត្ត​សញ្ញាណ​វប្បធម៌​របស់​ជន​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ នាំមក​ប្រភពចំ​ណូល​គ្រាន់​បើ​សម្រាប់​គ្រួ​សារ​និង​ឈាន​ឡើង​រួច​ផុត​ពី​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ទៀត​ផង​។​

សិប្ប​ករ​សើុងយាន់​ កំ​ពុង​លាបពណ៌​ព្រះ​បដិមា។​

សិប្ប​ករ​សើុងយាន់​ ​កំ​ពុង​ណែ​នាំកូន​ជាង​ និង​ពិនិត្យ​មើល​ផលិតផល​។​

បងសើុងយាន់​ កើត​ឆ្នាំ​១​៩​៨​០ ក្នុង​គ្រួសារ​ខ្មែរ​ក្រី​ក្រ កំ​ព្រា​ឪ​ពុក​តាំង​ពី​ក្មេង​។​ គាត់​រស់​នៅ​ជាមួយ​ម្តាយ​នៅ​ភូមិ​តាគូ  សង្កាត់​៨​ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​។​ ពេល​ធំ​ដឹង​ក្ដី​ ដូច​ជា​ កូន​ខ្មែរ​ដទៃ​ទៀត​ដែរ​ សើុងយាន់​បាន​ម្តាយ​នាំទៅ​វត្ត​សំ​រោង​ឯក​ នៅ​ភូមិ​សំ​រោង​ សង្កាត់​៨​ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ ដើម្បី​បួស​រៀន​ទៅ​តាម​ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​ខ្មែរ​។​ បង​សើុងយ៉ាន់ មាន​ប្រ​សាសន៍​ថា​៖ “ដោយ​សារ​ខ្ញុំ​មាន​ចំ​ណូល​ចិត្ត​ក្នុង​ការ​ឆ្លាក់​និង​សូនព្រះ​បដិមា ម៉្លោះ​ហើយ​ក្នុង​រយៈ​កាល​បួស​រៀន​ ក្រៅ​ពី​សិក្សា​ធម៌​វិន័យ​ អក្សរ​សាស្រ្ត​ ខ្ញុំ​រៀន​គូរ​គំ​នូរ​    ក្បាច់​ខ្មែរ​ដោយ​ខ្លួន​ឯង  ​  ។ល។។  ក្រោយ​មក​ខ្ញុំ​ទៅ​រៀន​របរ​ពី​លោក​វិចិត្រ​ ជាសិប្ប​ករ​ម្នា​ក់នៅ​ក្បែរ​វត្ត​សំ​រោង​ឯក​។​ បន្ទាប់​ពី​សិក្សា​បាន​មួយ​រយៈ​ខ្ញុំ​ស្ទាត់​ជំ​នា​ញ​ក្នុង​អា​ជីព​នេះ​”។​

ឆ្នាំ​២​០០២​ បង​សើុងយ៉ាន់ លាចាក​សិកល្ខាបទ​ និង​ផ្តើម​រក​ស៊ី​ជាមួយ​របរ​ដែល​គាត់​ស្រឡាញ់​ ចូល​ចិត្ត​។​  ដំ​បូង​ឡើយ​ គាត់​គូរ​គំ​នូរ​ព្រះ​បត់ សូនព្រះ​បដិមាតូចៗ​ដាក់​លក់​រាយ​ឱ្យ​អតិថិ​ជន​ពេល​ត្រូវ​ការ​ ដូច្នេះ​ប្រាក់​ចំ​ណូល​មិន​លំ​នឹង​។​ ក្រោយ​មក​ “កិត្តិ​នា​មរបស់​បង​បាន​លេច​ឭុជិត​ឆ្ងាយ​” អតិថិ​ជន​នៅ​គ្រប់​តំ​បន់​បាន​មក​បញ្ជា​ទិញ​។​ ទន្ទឹម​នឹង​នោះ​ គាត់​នៅ​ទាំង​បណ្តុះ​បណ្ដាល​ដោយ​ឥត​គិត​ថ្លៃ​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​ពី​៥​ដល់​១​០នាក់ ជាមួយ​ប្រាក់​កម្រៃ​ពី​១​៣​០ពាន់​ -២​៥​០ពាន់​ដុង​/ថ្ងៃ​។​ ប្អូន​ថាច់​ង៉ុក​ញ៉ៀង នៅ​ភូមិ​តាគូ សង្កាត់​៨​ ក្រុង​ត្រា​វិញ​ ឱ្យ​ដឹង​៖ “ប្អូន​រៀន​ បណ្តើរ​ធ្វើ​ការ​នៅ​មូល​ដ្ឋាន​បង​យ៉ាន់​បណ្ដើរ​បាន​៦​ឆ្នាំ​ហើយ​ មិន​ចាំ​បាច់​បង់​ថ្លៃ​សិក្សា​ ថែម​ទាំង​ទទួល​បាន​ប្រាក់​កម្រៃ​១​៧​០.០០០ដុង​/ថ្ងៃ​”។​ បង​សើុងយ៉ាន់ នៅ​ទាំង​បាន​វត្ត​នា​នា​អញ្ជើញ​ទៅ​ឆ្លាក់​ សូនព្រះ​បដិមា និង​គូរ​ក្បាច់​ គំ​នូរ​ពុទ្ធ​ប្រ​វត្តិ​នៅ​លើ​ជញ្ជាំ​ងព្រះ​វិហា​រ​។​ល។​ ទៅ​តាម​តម្រូវ​ការ​របស់​វត្ត​នីមួយ​ៗ​។​ “បច្ចុប្បន្ន​ មូល​ដ្ឋាន​ខ្ញុំ​ឆ្លាក់​ សូនព្រះ​បដិមាបាន​ប្រ​មាណ​ពី​២៥០-៣​០០អង្គ​/ខែ​ ភាគ​ច្រើន​ទៅ​តាម​ការ​បញ្ជា​ទិញ​របស់​អតិថិ​ជន​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​ ដូច​៖ ត្រា​វិញ​ សុក​ត្រាំង​ បាក​លីវ​។​ល។​ បន្ទាប់​ពី​គិត​ប្រាក់​ចំ​ណាយ​រួច​ ខ្ញុំ​រក​បានប្រាក់​ចំ​ណេញ​ជាង​១០លាន​ដុង​/ខែ​។​ ពី​ប្រ​ភព​ចំ​ណូល​ខាង​លើ​ គ្រួ​សារ​ខ្ញុំ​បាន​ទិញ​ដី​ពង្រីក​មូលដ្ឋាន​និង​សង់​ផ្ទះ​ដែល​មាន​តម្លៃ​ជិត​មួយ​ពាន់​លាន​ដុង​។​ បច្ចុប្បន្ន​ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​មាន​ភាព​លំ​នឹង​ ហើយ​បាន​រួច​ផុត​ពី​ភាព​ក្រី​ក្រ” - លោក​សើុងយ៉ាន់ បាន​ឱ្យ​ដឹង​ដូច្នេះ​។​

យោ​ងតាម​ប្រ​សាសន៍​ លោក​ថាច់​ហួង​ ប្រ​ធាន​ភូមិ​តាគូ សង្កាត់​៨​ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ បង​សើុងយ៉ាន់ ជាសិប្ប​ករ​គំ​រូ​ មិន​ត្រឹម​តែថែរក្សា​អត្ត​សញ្ញា​ណ​វប្បធម៌​ជន​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ គាត់​នៅ​ទាំង​រួម​ចំ​ណែ​ក​យ៉ាង​សកម្ម​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ប្រ​ភព​ធន​ធាន​មនុស្ស​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ទៀត​ផង​៕​                       

                                   រូប​និង​អត្ថ​បទ​៖ ទីទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​សើុងយ៉ាន់