ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ មានជនជាតិភាគតិចចំនួន៦ ដោយមានជាង២.៣២៥គ្រួសារ។ ក្នុងនោះ ជនជាតិខ្មែរមានចំនួនច្រើនជាងគេ ដោយមានជិត២.២៤០ គ្រួសារ។ រយៈកាលប៉ុន្មានឆ្នាំកន្លង ស្រុកបានប្រមូលផ្តុំប្រភពកម្លាំង ដើម្បីជំរុញការអនុវត្តនូវគោលនយោបាយជនជាតិ រួមចំណែកលើកកម្ពស់ជីវភាពរបស់ជនជាតិភាគតិច។
ផ្លូវគមនាគមន៍ជនបទនៅឃុំខាញ់ហឹង ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ។
លោកសើុងស៊ីហ្វាច់ ជនជាតិខ្មែរនៅភូមិញ៉ាម៉ាយC ឃុំខាញ់ហឹងបានឱ្យដឹង៖ ពីមុនជីវភាពរបស់កសិករនៅភូមិញ៉ាម៉ាយC ភាគច្រើនផលិតស្រូវ២រដូវ/ឆ្នាំ ដូច្នេះ ប្រឈមនឹងការលំបាកជាច្រើន។ អាស្រ័យការចលនាជំនួយរបស់ផ្នែកពាក់ព័ន្ធ និងរដ្ឋអំណាចភូមិភាគក្នុងរយៈកាល៨ឆ្នាំកន្លង គ្រួសារកសិករជាច្រើននៅទីនេះបានបង្វែររចនាសម្ព័ន្ធផលិតកម្មថ្មី គឺផលិតស្រូវ២រដូវ - ដំណាំ១រដូវ។ “ ក្រៅពីដំណាំសណ្តែកបាយ មាមីងកសិករនៅទាំងដាំបន្លែបង្ការ ម្ទេស ត្រប់។ល។ អាស្រ័យអនុវត្តចំទិសដៅ រួមជាមួយនឹងការដឹកជញ្ជូនតាមផ្លូវគមនាគមន៍ជនបទមានភាពងាយស្រួល ម្ល៉ោះហើយជីវភាពរបស់គ្រួសារខ្មែរនៅក្នុងភូមិមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ ដោយឡែកគ្រួសារខ្ញុំមានផ្ទៃដី២,៦ហិកតា ផលិតស្រូវ២រដូវ - ដាំសណ្តែកបាយ១រដូវ និង២០០០ម២ ជំនាញដាំដំណាំរួមផ្សំផ្ដល់ប្រាក់ចំណូលប្រមាណ២៥០លានដុង/ឆ្នាំ។ល។ ខ្ញុំសង់បានផ្ទះ ទិញបានរបស់ប្រើប្រាស់ក្នុងផ្ទះគ្រប់សព្វ ព្រមទាំងផ្គត់ផ្គង់ឱ្យកូនៗរៀនសូត្រចប់ចុងចប់ដើម” លោកសើុងស៊ីហ្វាច់ បានឱ្យដឹងដូច្នេះ។
យោងតាមគណៈកម្មាធិការប្រជាជនស្រុងត្រឹងវ៉ាន់ថើយ ចាប់ពីឆ្នាំ២០១៤រហូតមកដល់ពេលនេះ ស្រុកអនុវត្តគោលនយោបាយជនជាតិនិងទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ជាពិសេសស្រុក ផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តគោលនយោបាយដើមទុនអភិវឌ្ឍន៍ផលិតកម្មនៅតំបន់ជនជាតិភាគតិច។ ជំនួយផ្ទាល់ដល់គ្រួសារជនជាតិភាគតិចក្រីក្រ។ល។ ទន្ទឹមនឹងនោះ ស្រុកក៏ផ្តោតការបែងចែកដើមទុនជំនួយវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំនួយដីផលិតដល់តំបន់ជនជាតិភាគតិច។ យោងតាមនោះ ចាប់ពីឆ្នាំ២០១៤ដល់បច្ចុប្បន្ន ផ្តើមពីប្រភពទុនបែងចែករបស់មជ្ឈិមនិងភូមិភាគស្រុក ត្រឹងវ៉ាន់ថើយ បានផ្សព្វផ្សាយអនុវត្តកសាងនិងជួសជុលសំណង់បម្រើជីវភាពប្រជាជន ហេដ្ឋារចនាសម្ព័ន្ធបានចំនួន១៥៥សំណង់។ល។ ដោយប្រភពទុនសរុបជិត២១ពាន់លានដុង។ ស្រុកបានអនុវត្តគម្រោងចំនួន២៦ ដើម្បីគាំទ្រការផលិត ធ្វើពិពិធកម្មមុខរបររកទទួលទាន។ល។ នៅតំបន់ជនជាតិភាគតិច ដោយប្រភពទុនសរុបជាង៤,៦ពាន់លានដុង។ លើសពីនេះទៀតក្នុងរយៈពេលនេះ ស្រុកក៏បានជំនួយផ្ទាល់ទឹកប្រាក់ជិត៥ពាន់លានដុងដល់ជនជាតិភាគតិចក្រីក្រជាង១៣.០០០គ្រួសារដែលរស់នៅតំបន់លំបាក។
លោកវ៉ូវក្វឹកថុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកត្រឹង វ៉ាន់ថើយបានមានប្រសាសន៍៖ អាស្រ័យការម្ចាស់ការចូលរួមទូទាំងប្រព័ន្ធនយោបាយ ហេតុនោះមានគោលនយោបាយជនជាតិជាច្រើនត្រូវបានអនុវត្តបានទាន់ពេល បានជនជាតិភាគតិចយល់ស្របនិងចូលរួមអនុវត្ត។ ផ្តើមពីនោះនាំមកនូវប្រសិទ្ធភាពច្បាស់ក្រឡែត; ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមរបស់ស្រុកត្រូវបានកែលម្អជាបណ្តើរៗ។ មានគ្រួសារជនជាតិភាគតិចក្រីក្រជាច្រើន មានផ្ទះនៅ ដីសង់ផ្ទះនិងដីផលិត ដើម្បីផ្តុំកម្លាំងទៅលើការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ល។ ក៏ប៉ុន្តែអត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចក្នុងស្រុកនៅមានកម្រិតខ្ពស់ ស្រូបអត្រាជាង១៨% នៃចំនួនគ្រួសារក្រីក្រ ក្នុងទូទាំងស្រុក។ ដូច្នេះក្នុងរយៈពេលខាងមុខ ស្រុកត្រឹងវ៉ាន់ថើយនឹងបន្តជំរុញការអនុវត្តនូវគោលនយោបាយជនជាតិ ដោយផ្តោតលើដំណោះស្រាយជាច្រើនសម្រាប់ការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៤ អត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចនឹងថយចុះនៅទាបជាង១៥%៕
ថាញឡុង-សុផន