មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/04/2020 - 14:50

អនុ​វត្ត​ល្អ​គោល​នយោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​

ពង្រីក​ប្រ​វេណី​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ បាក​លីវ​បាន​អនុ​វត្ត​ល្អ​នូវ​គោល​នយោ​បាយ​ឧប​ត្ថម្ភ​ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិ​ច​។​ ក្នុង​នោះ​ ការ​ខិត​ខំ​ប្រឹង​ប្រែង​កាត់​បន្ថយ​ភាព​ក្រី​ក្រ លើក​កម្ពស់​ជីវភាព​ សម្ភារៈ​ និង​ស្មារ​តី​ជូន​ជន​រួម​ជាតិ​ខ្មែរ​ដោយ​ឥត​ឈប់​ឈរ​ គឺ​ជាទិស​ដៅ​ប្រ​ចាំ​ក្នុង​កិច្ច​ចង្អុល​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​។​

គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រនៅ​ឃុំ​វិញ​ត្រា​ច់ដុង​ (ក្រុង​បាក​លីវ​) បាន​ជំនួយ​ជ្រូក​កូន​។​

បច្ចុប្បន្ន​ អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខ្ពស់​បង្គួរ​។​ យោង​តាម​ការ​ធ្វើ​ស្ថិតិ​របស់​គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​ អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រ ឆ្នាំ​២​០១​៩​ គឺ​៥​៤​៨​គ្រួ​សារ​ (ស្រូប​អត្រា​ ១​៧​,៧​៦​% បើ​ប្រៀប​នឹង​ចំ​នួន​គ្រួ​សារ​ក្រី​ក្រទូទាំង​ខេត្ត​) គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គឺ​១​.៦​៦​៦​គ្រួ​សារ​ (ស្រូប​អត្រា​ ០,៧​៥​% បើ​ប្រៀប​នឹង​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ខេត្ត​)។​

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ បាក​លីវ​បាន​ផ្តុំ​កម្លាំង​អនុ​វត្ត​ល្អ​នូវ​គោល​នយោ​បាយ​ឧប​ត្ថម្ភ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​។​ ជាគោល​នយោ​បាយ​មួយ​ក្នុង​ចំ​ណោមគោល​នយោ​បាយ​សំ​ខាន់​ៗ​ នោះ​គឺ​ជំរុញ​មាំការ​ងារ​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​។​ ឆ្នាំ​២​០១​៩​ ទូទាំង​ខេត្ត​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ​ជូន​ពលករ​ជន​ជាតិ​ភាគ​តិ​ច​បាន​ជាង​ ១​.៦​៧​០នាក់​ (ស្រូប​អត្រា​ ៤,៣​៦​% នៃ​ចំ​នួន​ពលករ​ដែល​បាន​បណ្តុះ​បណ្តា​ល​) ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​ជន​ជាតិ​ភាគ​តិ​ច​បាន​ជាង​ ១​.១​៣​០ នាក់​។​

ក្រៅ​ពីនោះ​ ផ្នែក​សម​ត្ថ​កិច្ច​និង​ភូមិ​ភាគ​នានា​ក្នុង​ខេត្ត​ នៅ​ទាំង​ផ្គួបផ្សំ​កម្ម​វិធី​គម្រោង​ និង​គោល​នយោ​បាយ​ឧប​ត្ថម្ភ​ដទៃ​ទៀត​សម្រាប់​ឧប​ត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិ​ច​បង្កើត​មុខ​របររកស៊ី​។​ តួយ៉ាង​ដូច​៖ កម្ម​វិធី​១​៣​៥​ (ដំណាក់​កាល​ ២​០១​៦​-២​០២​០) ត្រូវ​បាន​វិនិ​យោ​គជាង​២​៨​,២​៨​ពាន់​លាន​ដុង​ដល់​ឃុំ​ចំ​នួន​ ១​០ និង​ភូមិ​ដែល​លំ​បាក​ខ្លាំង​ចំ​នួន​៤​១​។​ ផ្តើម​ពីនោះ​ រួម​ចំ​ណែក​អភិ​វឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-បច្ចេក​ទេស​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ ដូច​៖ កសាង​ផ្លូវ​ចំ​នួន​៤​៨​ខ្សែ​ និង​ស្ពាន​ចំ​នួន​៣​ សង់​អគារ​វប្ប​ធម៌​ភូមិ​ចំ​នួន​២​ និង​ជួស​ជុល​អគារ​វប្ប​ធម៌​ភូមិ​ចំ​នួន​ ៦​ បង្កើន​កម្រិត​និង​ជួស​ជុល​ផ្លូវ​គមនាគ​មន៍​ជន​បទ​ជាច្រើន​កន្លែង​។​ល។​

ខេត្ត​ក៏​បាន​អនុ​វត្ត​គម្រោង​ឧប​ត្ថម្ភ​អភិ​វឌ្ឍផលិត​កម្ម​ជាមួយ​ប្រ​ភព​ទុន​ជាង​ ៤​,៥​៤​ពាន់​លាន​ដុង​ ដើម្បី​ឧប​ត្ថម្ភ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ចំ​នួន​ ៩​៣​៦​ គ្រួ​សារ​។​ ជាក់​ស្តែង​ឧប​ត្ថម្ភ​កូន​ជ្រូក​ជាង​ ៣.០០០ ក្បាល​ មាន់​ ទា ជាង​ ១​៩​.០០០ក្បាល​ និង​ពូជ​បង្ក​ង ក្តាមជិត​១​,៥​ លាន​ក្បាល​ ឧប​ត្ថម្ភ​សម្ភារៈ​កសិកម្ម​ ម៉ាស៊ី​ន​ និង​ឧប​ករណ៍​កសិកម្ម​ ឧប​ត្ថម្ភ​ដើម​ទុន​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក និង​គោល​នយោ​បាយ​ឱ្យ​ខ្ចី​ទុន​ជាដើម​។​ ទន្ទឹម​នឹង​នោះ​ គិត​គូរ​ជីវភាព​វប្ប​ធម៌​ស្មារ​តី​ ជួយ​ជន​រួម​ជាតិ​ភាគ​តិ​ច​ក្នុង​ការ​អភិ​រក្ស​ ពង្រីក​និង​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ ឆ្លង​តាម​រយៈ​សកម្ម​ភាព​ជាច្រើន​និង​បុណ្យ​ទាន​ផ្សេង​ៗ​ ដូច​៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ បុណ្យ​សែន​ដូន​តា បុណ្យ​អកអំ​បុក​ សមោសរ​សិល្បៈ​ជាដើម​។​ល។​

ជាមួយ​នឹង​ការ​អនុ​វត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ ឃើញ​ថា​ជីវភាព​សម្ភារៈ​ និង​ស្មារ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែបាន​លើក​ស្ទួយ​ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ រួម​ចំ​ណែក​កសាង​មាតុ​ភូមិ​កាន់​តែរីក​ចម្រើន​៕​   

   យោង​៖ baobaclieu.vn-មុនី​

 

ចែករំលែកអត្ថបទ