16/03/2020 - 15:44

លោក​ត្រេវក្វាង​ឡើយ​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ​៖

អនុវត្ត​ល្អ​ទិស​ដៅ​សុខុមាល​ភាព​សង្គម​ កែ​លម្អ​ជីវ​​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​

លោក​ត្រេវក្វាង​ឡើយ​។​

ខេត្ត​កាម៉ា​វ មាន​ឃុំ​ សង្កាត់​ ទី​ប្រ​ជុំ​ជន​ចំ​នួន​៦​៥​ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ ខេត្ត​មាន​១​៤​ជន​ជាតិ​ជា​បង​ប្អូន​រួម​រស់​ជា​មួយ​គ្នា​ ក្នុង​នោះ​ មាន​ជន​ជាតិ​ភាគ​តិច​ចំ​នួន​១​៣​ ដោយ​មាន​ចំ​នួន​ប្រ​ជា​ជន​ជាង​៥​៣​ពាន់​នាក់​ ហើយជន​ជាតិ​ខ្មែរ​ច្រើន​បំ​ផុត​ មាន​ជាង​៩​.៦​៧​០​គ្រួ​សារ​ មាន​ចំ​នួន​មនុស្ស​ប្រ​មាណ​៤​៥​ពាន់​នាក់​។​ ពោល​អំ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​អនុវត្ត​គោល​នយោ​បាយ​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដោះ​ដូរ​យោ​បល់​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កាសែត​កឹង​ធើ​ភាសា​ខ្មែរ​។​ លោក​ត្រេវក្វាង​ឡើយ​ ប្រ​ធាន​គណៈ​ជន​ជាតិខេត្ត​កាម៉ាវ ឱ្យដឹង​៖

-ការ​ងារ​ជន​ជាតិ​រយៈ​ពេល​កន្លង​ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច​រស់​នៅ​មាន​ភាព​វិវឌ្ឍន៍​យ៉ាង​ច្បាស់​ សិទ្ធិ​ស្មើ​ភាព​រវាង​ជន​ជាតិ​ទាំង​ឡាយ​មាន​ភាព​ប្រ​សើរ​និង​បាន​អនុវត្ត​ជាក់​ស្តែង ផ្តោត​លើ​វិស័យ​នានា​នៃ​ជីវ​ភាព​សង្គម​។​ ឆ្លង​តាម​រយៈ​នោះ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ ត្រូវ​បាន​លើក​ស្ទួយ​ជា​លំ​ដាប់​។​ ទន្ទឹម​នឹង​នោះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​របស់​ខេត្ត​ ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ដោយ​ទ្រង់​ទ្រាយ​ធំ​។​ ជា​សារ​វន្ត​ធានា​បាន​លក្ខណៈ​ចាំ​បាច់​នៃ​ការ​បង្ក​បង្កើន​ផល និង​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់​។​ កម្ម​វិ​ធី​ គោល​នយោ​បាយ​ ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ត្រូវ​បាន​ខេត្ត​កាម៉ាវ​ផ្សព្វ​ផ្សាយ​ផ្តើម​ពី​សេចក្ដី​ត្រូវ​ការ​ សម​ស្រប​នឹង​គោល​បំ​ណង​របស់​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​តំ​បន់​។​ លទ្ធ​ផល​ទទួល​បាន​បង្ក​ជា​លក្ខណៈ​សំ​ខាន់​និង​ឧបត្ថម្ភ​ជាក់​ស្តែងដល់​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រនិង​គ្រួ​សារ​មាន​ជីវ​ភាព​លំ​បាក​។​

* បាន​ដឹង​ អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​កាម៉ា​វ ឆ្នាំ​២​០​១​៩​ កាត់​បន្ថយ​ប្រ​មាណ​៦​% បើ​ប្រៀប​នឹង​ឆ្នាំ​មុន​ៗ​ខ្ពស់​ជាង ​កម្រិត​កាត់​បន្ថយ​ពី៣​-៤​% សូម​លោក​ចែក​រំលែក​បន្ថែម​ពីបញ្ហា​នេះ​បាទ​?

-ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ខេត្ត​និយាយ​រួម​ និង​តំ​បន់​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ តែង​បាន​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្សព្វ​ផ្សា​យ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​ កម្ម​វិធី​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ធានា​សុខុមាល​ភាព​សង្គម​ នាំ​មក​នូវ​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​។​ កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរភាព​ កម្ម​វិ​ធី​ទិស​ដៅ​ជា​តិ​កសាង​ជន​បទ​ថ្មី​ កម្ម​វិធី​ គម្រោង​និង​គោល​នយោ​បាយ​នានា​ត្រូវបាន​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់និង​ភូមិ​ភាគ​នានា​បន្ត​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​មោះ​មុត។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​ជួយ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​និយាយ​រួម​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រក្នុង​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ កែលម្អ​ជីវ​ភាព​ ពង្រីក​សេដ្ឋកិច្ច​ លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ តាម​រយៈ​នោះ​ ដល់​ដើម​ឆ្នាំ​២​០​២​០​ ទូទាំង​ខេត្ត​មាន​គ្រួ​សារ​ជន​ជា​តិ​ភាគ​តិ​ច​ក្រី​ក្រចំ​នួន​១​.២​៦​០​គ្រួ​សារ​ ស្រូប​អត្រា​១​៦​,៣​៦​%នៃ​ចំ​នួន​គ្រួ​សារ​ក្រី​ក្រទូទាំង​ខេត្ត​ និង​ស្រូប​អត្រា​១​០​,២​៣​%ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ កាត់​បន្ថយ​ ៦​,១​៤​%។​

*ការ​ងារ​ជន​ជាតិ​នៅ​ពេល​ខាង​មុខ​ ខេត្ត​កាម៉ាវនឹង​ផ្ដោត​លើ​ទិស​ដៅ​ ភារ​កិច្ច​រួម​អ្វី​ខ្លះ? ជម្រាប​ប្រ​សាសន៍​លោក​!

ជន​រួម​ជា​តិ​ខ្មែរ​នៅ​ឃុំ​ខាញ់​ប៊ិ​ញតី ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កាម៉ា​វ ប្រ​កប​របរ​ធ្វើ​ត្រី​ងៀត។​

-កាម៉ា​វបន្ត​ការ​អនុវត្ត​គ្រប់​ជ្រុង​ជ្រោយ​ ទាន់​ពេល​ និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ស្ដី​ពី​ការ​ងារ​ជន​ជាតិ​។​ ផ្តើមពីនោះ​ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​។​ ខេត្ត​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​ទិស​ដៅ​សុខុមាល​ភាព​សង្គម​ ការ​ពារ​បរិស្ថាន​ និង​កែ​លម្អ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​ធានា​លំ​នឹង​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ អនុវត្ត​ល្អ​ការ​ងារ​ក្តោប​ក្តាប់​ស្ថាន​ភាព​ ពិនិត្យ​ឃ្លាំ​មើល​ ដើម្បី​ធានា​ការ​អនុវត្ត​កម្ម​វិធី​ គោល​នយោ​បាយ​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ សំ​ដៅ​ធានា​ត្រូវ​តាម​ទិស​ដៅ​និង​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង៕

*អ្នក​យក​ព័ត៌​មាន​៖ សូម​អរគុណ​លោក​ បាទ​!

ថាញឡុង-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រេវក្វាង​ឡើយ