កីឡាការិនីវាយសី Ratchanok Intanon មិនត្រឹមតែជាកម្លាំងស្នូលនៃក្រុមជម្រើសកីឡាវាយសីប្រទេសថៃប៉ុណ្ណោះទេ នៅទាំងជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ល្បីឈ្មោះពិភពលោកទៀតផង។ នៅដើមឆ្នាំ២០២០ Intanonទទួលបានតំណែងជើងឯកពានរង្វាន់Super៥០០ នៅឥណ្ឌូណេស៊ី Masters ។
Intanon ទទួលបានពានរង្វាន់ដំបូងក្នុងឆ្នាំ២០២០នៅឥណ្ឌូណេស៊ី Masters។
មិនត្រឹមតែជាកីឡាការិនីវាយសីដ៏ល្បីរបស់ថៃប៉ុណ្ណោះទេ Intanon ថែមទាំងជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកដែលសម្រេចបានស្នាដៃល្អៗ ជាច្រើនរបស់សហព័ន្ធកីឡាវាយសីពិភពលោក(BWF) ពីព្រោះឯតទគ្គកម្មរបស់នាងមកទល់ពេលនេះពុំទាន់មានកីឡាករណាម្នាក់បំបែកបាននៅឡើយ។ នោះគឺជាកិត្តិនាមកីឡាការិនីវ័យក្មេងបំផុតគ្រងតំណែងជើងឯកពានរង្វាន់កីឡាវាយសីវ័យក្មេងពិភពលោកឆ្នាំ២០០៩ និងជាអត្តពលិកវ័យក្មេងបំផុតគ្រងតំណែងជើងឯកពិភពលោកឆ្នាំ២០១៣ កាលនោះនាងអាយុ១៨ឆ្នាំ។ នាងក៏ជាកីឡាការិនីវ័យក្មេងដំបូងបង្អស់ គ្រងតំណែងជើងឯកពានរង្វាន់កីឡាវាយសីពិភពលោក៣លើកបន្តបន្ទាប់(នៅឆ្នាំ២០០៩, ២០១០, ២០១១) និងជាអត្តពលិកវ័យក្មេងបំផុតបានឈានចូលវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Yonex All Englandឆ្នាំ២០១៣។ល។ ប្រកួតរយៈពេល១០ឆ្នាំ Intanon ដូចជាមានកម្រងសមុច្ច័យគ្រប់ពានរបស់សហព័ន្ធកីឡាវាយសីពិភពលោកBWF។ ក្រៅពីនោះ នាងថែមទាំងមានកិត្តិយសបាន BWF ជូនពានរង្វាន់អត្តពលិកកីឡាវាយសីពោរពេញដោយក្តីសង្ឃឹមបំផុតឆ្នាំ២០០៩ និងបានគណៈកម្មាធិការ Olympic ពិភពលោកជូនពានរង្វាន់ពលរដ្ឋវ័យក្មេងបំផុតស្មារតីចូលចិត្តលេងកីឡាឆ្នាំ២០១០។ ឆ្នាំ២០១៣ នាងបានទទួលរង្វាន់អត្តពលិកនារីឆ្នើមបំផុតរបស់ប្រទេសថៃ។ល។ ឆ្នាំ២០១៦ នាងឈានឡើងចំណាត់ថ្នាក់លេខ១ក្នុងមជ្ឈដ្ឋានកីឡាវាយសីនារីអន្តរជាតិ។
ក្រៅពីស្នាដៃផ្ទាល់ខ្លួន Intanon នៅទាំងបានអ្នកគាំទ្រស្រឡាញ់រាប់អានដោយការបញ្ចេញសមត្ថភាពរបស់នាង ពេលប្រកួតឱ្យក្រុមជម្រើសជាតិម្តងៗ។ Intanon តែងដឹកនាំក្រុមជម្រើសកីឡាវាយសីថៃនិយាយរួម និងក្រុមជម្រើសកីឡាវាយសីនារីថៃនិយាយដោយឡែក។ ពិសេស រួមជាមួយក្រុមជម្រើសនារី Intanon បាននាំមកនូវមេដាយមាស៣គ្រឿងនៅស៊ីហ្គេម និងមេដាយសំរឹទ្ធិ មេដាយប្រាក់អាស៊ីនៅឆ្នាំ២០១០ និងឆ្នាំ២០១៨។
បច្ចុប្បន្ន Intanon ឈរលំដាប់ថ្នាក់លេខ៥ពិភពលោក។ ឋិតក្នុងវ័យ២៥ នាងខំប្រឹងប្រកួតយ៉ាងស្វិតស្វាញ ដើម្បីការពារចំណាត់ថ្នាក់កំពូលរបស់កីឡាវាយសីថៃចូលរួម Olympic២០២០។ ក្រៅពីត្រូវគូប្រកួតចាប់បានចំណុចខ្សោយរបៀបវាយយឺត និងស្នៀតវាយខ្វែងដៃជិតសំណាញ់ Intanon ក៏កំពុងប្រឈមនឹងបញ្ហាសុខភាពដោយសារវ័យរបស់ខ្លួន។ នេះគឺជាឧបសគ្គដ៏ធំដែលIntanonត្រូវឆ្លងកាត់ បើសិនចង់បង្កើតបានឯតទគ្គកម្មបន្ថែមនៅ Olympic នាពេលខាងមុខ៕
ហាថាញ- មុនី