មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/02/2020 - 14:52

ឃុំ​ថាញ់ភូ រីក​ចម្រើន​ជាង​មុន​

មាមីង​នៅ​ឃុំ​ជន​បទ​ថ្មី​ថាញ់ភូ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ កំ​ពុង​សស្រាក់​សស្រាំ​រៀប​ចំ​ផ្ទះ​សម្បែង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​   អា​ស្រ័យ​ការ​បង្ក​បង្កើន​ផល​មាន​ភាព​ងាយ​ស្រួល​ ទិន្ន​ផល​ខ្ពស់​ បង្កើន​ប្រាក់​ចំ​ណូល​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែ​ធូរ​ធារ​។​

ដងផ្លូវ​ជន​បទ​ចុះ​ទៅ​តាម​តាម​ភូមិ​របស់​ឃុំ​ថាញ់ភូត្រូវ​បាន​ចាក់​បេតុង​រួច​រាល់​។​ 

មុន​នេះ​ ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ឃុំ​ថាញ់​ភូជួប​លំ​បាក​ច្រើន​ ហេដ្ឋា​រចនា​សម្ព័ន្ធ​មិន​ទាន់​បាន​វិនិ​យោគ​កសាង​ គ្រួ​សារ​ក្រី​ក្រសរុប​អត្រា​ជាង៤០​%។​ អនុវត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ ឃុំ​បាន​វិនិ​យោគ​កសាង​សំ​ណង់​គមនា​គមន៍​ជន​បទ​ អគ្គិសនី​ សាលា​រៀន​ ដំណាក់​សុខា​ភិបាល​ ទឹក​ស្អាត​។​ល។​ ផ្ដើម​ពីនោះ​ ការ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ក៏​មាន​ភាព​ងាយ​ស្រួល​ សម្រេច​បាន​ទិន្ន​ផល​និង​គុណ​ភាព​ខ្ពស់​ ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែ​លំ​នឹង​។​ អា​ស្រ័យ​ហេតុ​នោះ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ទូទាំង​ឃុំ​ថយ​ចុះ​នៅ​ត្រឹម​២,៩% ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ៗ​ក្នុង​មួយ​ឆ្នាំ​សម្រេច​៤៩,៣​លាន​ដុង​ គ្រួ​សារ​មាន​អគ្គិសនី​ប្រើ​ប្រាស់​ជាង​៩៨​% គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្រប​អនា​ម័យ​ជិត​១០០​% ពលករ​មាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​សម្រេច​ជាង​៩១​%។​ល។​ 

សាលា​បឋម​សិក្សា​ថាញ់ភូ៥​នៅ​ភូមិ​រ៉ាចសេន ឃុំ​ថាញ់ភូ ត្រូវ​បាន​កសាង​សម​រម្យ​។​ 

ព្រះ​តេជ​ព្រះ​គុណ​ឡឹម​សឿង ព្រះ​ចៅ​អធិការ​វត្ត​អំ​ពូយា ឃុំ​ថាញ់ភូ មាន​ថេរដី​កា​៖ "រដ្ឋ​មាន​គោល​នយោ​បាយ​ស្រប​ចិត្ត​ប្រ​ជា​ជន​ រដ្ឋ​អំ​ណាច​ខ្នះ​ខ្នែង​និង​ចលនា​គឺពុទ្ធ​បរិស័ទ​និង​ស្ម័គ្រ​ចិត្ត​អនុវត្ត​។​  សព្វ​ថ្ងៃ​ តំ​បន់​ជន​បទ​ឃុំ​ថាញ់ភូ​មាន​ការ​រីក​ចម្រើន​ ជីវ​ភាព​ពុទ្ធ​បរិស័ទ​ខ្មែរ​កាន់​តែ​ធូរ​ធារ​ កម្រិត​វិជ្ជា​ក៏​កាន់​តែ​ខ្ពស់​។​ នោះ​ក៏​ដោយ​សារ​លទ្ធ​ផល​នៃ​គោល​នយោ​បាយ​វិនិ​យោគ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​របស់​បក្ស​ រដ្ឋ ​និង​ឆន្ទៈ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​របស់​ពុទ្ធ​បរិស័ទ​ផង​ដែរ​"។​ លោក​កៅ​ដូរ៉ា ប្រ​ជា​ជន​នៅ​ភូមិ​សុក​បឹង​ ឱ្យដឹង​៖ "បើ​ប្រៀប​ផ្ទឹម១០​ឆ្នាំ​កន្លង​ ឃុំ​ថាញ់​ភូមាន​ការ​រីក​ចម្រើន​ជាង​មុន​ គ្មាន​នៅ​ផ្ទះ​ស្លឹក​បណ្ដោះ​អា​សន្ន​ ផ្លូវ​ថ្នល់​ភក់​ល្បាប់​ទៀត​ទេ។​ សព្វ​ថ្ងៃ​ មាន​ផ្លូវ​បេតុង​តភ្ជាប់​ភូមិ​ ឃុំ​ និង​ផ្ទះ​ឥដ្ឋសង់​ឡើង​តាំង​នៅ​ជិត​ៗ​គ្នា​ អគ្គិសនី​ទឹក​ស្អាត​ត្រូវ​បាន​តភ្ជាប់​ដល់​ផ្ទះ​សម្រាប់​ប្រើ​ប្រាស់​។​ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​របស់​ភូមិ​ភាគ​ សន្ដិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ឃុំ​ក៏​បាន​ធានា​ផង​ដែរ​"។​ 

លោក​ម៉ា​យថាញ់​កូវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ភូ ឱ្យដឹង​៖ "ថាញ់​ភូត្រូវ​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​ ក្រៅ​ពីប្រ​ភព​ទុន​នៃ​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ នៅ​មាន​ប្រ​ភព​ទុន​ពីគោល​នយោ​បាយ​ជន​ជាតិ​ជា​ច្រើន​ទៀ​ត​ត្រូវ​បាន​វិនិ​យោ​គ​។​ ជា​ពិសេស​គឺ​ការ​រួម​វិភាគ​ទាន​ គាំ​ទ្រ​អំ​ពី​សំ​ណាក់​ប្រ​ជា​ជន​ក្នុង​ការ​អនុវត្ត​រាល់​លក្ខឋាន​និង​បរិច្ចាគ​ដី​ ដំណាំ​ កម្លាំង​ពល​កម្ម​។​ល។​ ដើម្បី​រដ្ឋ​អំ​ណាច​មាន​ភាព​ងាយ​ស្រួល​អនុវត្ត​កសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ ធារា​សាស្រ្ត​"៕

យ្វីអាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ម៉ា​យថាញ់​កូវ