តាមការវាយតម្លៃរបស់គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង នៅមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចឆ្នាំ២០១៩ ឃើញថា ស្ថានភាពសន្តិសុខនយោបាយតំបន់ជនរួមជាតិភាគតិចដំណាក់កាល ២០១៤-២០១៩ លើភូមិសាស្រ្តរក្សាបានថេរភាព។
ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ត្រូវបានធានានៅទីកន្លែងដែលមានមនុស្សកុះករ ដូចនៅក្បាល់ស្ពានបាហងជាដើម។
ដើម្បីកសាងភូមិសាស្រ្តមានស្ថិរភាព គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់នៅតំបន់ជនរួមជាតិភាគតិច អនុវត្តល្អនូវកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ក្នុងការកសាងនិងពង្រីកយុទ្ធសាស្រ្តការពារប្រទេសទូទាំងប្រជាជន ផ្សារភ្ជាប់នឹងយុទ្ធសាស្រ្តសន្តិសុខប្រជាជនរឹងមាំនៅតំបន់ជនជាតិភាគតិច។ ទន្ទឹមនឹងនោះ បង្កើនការអប់រំនិងបំប៉នចំណេះដឹងខាងការពារប្រទេស-សន្តិសុខដល់កម្មាភិបាលនិងជនរួមជាតិភាគតិច។ ផ្តើមពីនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្តតែងមានស្ថិរភាព រួមចំណែកតស៊ូទប់ស្កាត់រាល់ការ ឃោសនាមួលបង្កាច់ពីពួកជនអាក្រក់និងអានុភាពអមិត្ត ដែលបំបែកបំបាក់ធ្លុងមហាសាមគ្គីទូទាំងជនជាតិ។ ពូយ័ញហ្វាងបែ នៅទីប្រជុំជនបាហង ឱ្យដឹង៖ “ខ្ញុំមានទូកនេសាទត្រីចតនៅទីនេះច្រើនឆ្នាំមកហើយ បងប្អូនអ្នកនេសាទមកពីតំបន់ផ្សេងៗ មានច្រើនជនជាតិ ប៉ុន្តែស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់រក្សាបានល្អជានិច្ច។ ទូកមកចតនៅទីនេះ រហូតដល់ត្រឡប់ទៅវិញ គឺគ្មានបាត់បង់អ្វីទេ”។
លោកយ័ញថា អនុប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធាក្នុងជនរួមជាតិភាគតិច ត្រូវបានអនុវត្តល្អ មានយុវជនជនជាតិភាគតិចជាច្រើន បានក្លាយជានាយទាហានក្នុងកងកម្លាំងប្រដាប់អាវុធ (នគរបាល យោធា ឬកងទ័ពការពារព្រំដែនជាដើម)។ ក្នុងនោះ មានសមមិត្តខ្លះបានសម្រេចភារកិច្ចឆ្នើមដែលថ្នាក់លើប្រគល់ឱ្យ។ ផ្តើមពីនោះ រួមចំណែកគួរឱ្យកត់សម្គាល់ក្នុងកិច្ចការកសាងនិងការពារមាតុប្រទេស។
តាមប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ ជាមួយលទ្ធផលដែលសម្រេចបាន អាចបញ្ជាក់បានថា ជនរួមជាតិភាគតិចនៅខេត្តគៀងយ៉ាង តែងមានការជឿជាក់ទៅលើការដឹកនាំរបស់បក្ស និងការបញ្ជាការរបស់រដ្ឋប្រឹងប្រែងរៀនសូត្រ ពលកម្មផលិត អនុវត្តការប្រិតសំចៃ។ ព្រមជាមួយនោះ អនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ បំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ កសាងគ្រួសារសុភមង្គល រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគ សាមគ្គីជាមួយជនជាតិជាបងប្អូនក្នុងសហគមន៍បណ្តាជនជាតិវៀតណាម ដើម្បីជួយឧបត្ថម្ភគ្នាអភិវឌ្ឍ៕
ហាថាញ់-លីសៀ