* ចាប់ពីថ្ងៃទី៩ដល់១១ ខែវិច្ឆិកា ត្រូវនឹងថ្ងៃ ១៣-១៤-១៥កើត ខែកត្តិក មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ក្រុងកឹងធើ មួយអន្លើដោយគណៈកម្មាធិការប្រជាជនខ័ណ្ឌអូរម៉ូង បានរៀបចំ“ទិវាវប្បធម៌ កីឡានិងទេសចរណ៍ខ័ណ្ឌអូរម៉ូង-មហាសាមគ្គីជនជាតិ” ក្រុងកឹងធើ លើកទីIII ឆ្នាំ ២០១៩ (ហៅកាត់ថា ទិវាវប្បធម៌)។
ទិដ្ឋភាពនៃពិធីអកអំបុកក្នុងទិវាវប្បធម៌ កីឡានិងទេសចរណ៍ខ័ណ្ឌអូរម៉ូង-មហាសាមគ្គីជនជាតិ” ក្រុងកឹងធើ លើកទីII ឆ្នាំ២០១៨។ រូបថត៖ ថាញ់ឡុង។
ក្នុងបរិយាកាសទិវាវប្បធម៌ មានសកម្មភាពជាច្រើន ដូចជាពិធីបើកទិវាវប្បធម៌ កម្មវិធីសិល្បៈចម្រុះនិងសម្ដែងបង្ហាញម៉ូតសម្លៀកបំពាក់ជនជាតិ តាំងពិព័រណ៍កម្រងរូបភាព “៥០ឆ្នាំអនុវត្តមរតកសាសន៍លោកប្រធានហូជីមិញ” ពានរង្វាន់ជើងឯកបាល់ទាត់ក្រុងកឹងធើឆ្នាំ២០១៩ រង្វាន់ឡកម៉ុងសាយក្រុងកឹងធើបើកទូលាយឆ្នាំ២០១៩ ពិធីប្រឡងតុបតែងផ្កានិងផ្លែឈើបែបសិល្បៈពិធីប្រឡងតុបតែង “ល្វែងដាក់តាំងម្ហូបអាហារជនជាតិកិញ-ខ្មែរ- ចិន” និងពិធីប្រឡង “ធ្វើនំប្រពៃណី”។ ក្រៅពីនេះ ទិវាវប្បធម៌ថែមទាំងមានសកម្មភាពជាច្រើន ប្រកបដោយលក្ខណៈវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិខ្មែរ ដូច៖ ការប្រគំភ្លេងពិណពាទ្យ ពិធីអកអំបុក សំពះព្រះខែ តាមទំនៀមរបស់ជនរួមជាតិខ្មែរណាមបូ។ល។ សកម្មភាពសំខាន់ក្នុងទិវាវប្បធម៌ នឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលវប្បធម៌ កីឡា និងស្ថានីយផ្សាយសំឡេងខ័ណ្ឌអូរម៉ូង”។
* គណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ក៏បានផ្សព្វផ្សាយផែនការរៀបចំទិវាវប្បធម៌ កីឡា និងទេសចរណ៍របស់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង លើកទីXIII ឆ្នាំ២០១៩ (ទិវាវប្បធម៌)។
តាមផែនការទិវាវប្បធម៌ឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលទីប្រជុំជនហ្គក្វាវ ស្រុកហ្គក្វាវ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ពិធីបើកទិវាវប្បធម៌ នឹងប្រព្រឹត្តនៅព្រឹកថ្ងៃ ១១ ខែវិច្ឆិកា ត្រូវនឹងថ្ងៃ ១៥កើត ខែកត្តិក នៅវេទិកាទន្លេកាយលើង ស្រុកហ្គក្វាវ។ ពិធីអកអំបុកសំពះព្រះខែ នឹងប្រព្រឹត្តឡើងនៅរាត្រីថ្ងៃពេញបូណ៌មី ខែកត្តិក ទៅតាមទំនៀមរបស់ជនរួមជាតិខ្មែរ។ ក្រៅពិធីកិច្ចសំខាន់ៗ នៅទាំងមានផ្សារណាត់ពាណិជ្ជកម្ម ឧទ្ទេសនាមផ្សព្វផ្សាយពីផលិតផល យីហោផលិតផលវៀតណាមគុណភាពខ្ពស់ ដាក់បង្ហាញឧទ្ទេសនាមគ្រប់មុខទំនិញផលិតផលពិសេសរបស់ស្រុកហ្គក្វាវ ពិព័រណ៍គំនូររូបភាព វត្ថុតាំងដែលពាក់ព័ន្ធដល់ជីវភាពប្រចាំថ្ងៃរបស់ជនរួមជាតិខ្មែរ ប្រឡងតុបតែងលម្អប្រទីប កម្មវិធីសម្តែងនៃក្រុមសិល្បៈខ្មែរខេត្តគៀងយ៉ាង និងក្រុមល្ខោនកាយលឿងប្រជាជនគៀងយ៉ាង ការប្រណាំងទូក-ងផ្នែកបុរស នារី សហការជាមួយខេត្តគៀងយ៉ាង ការប្រកួតបាល់ទះឆ្នេរសមុទ្រផ្នែកនារីខេត្តគៀងយ៉ាងបើកទូលាយ បាល់ទាត់លក្ខណៈខ្នាតតូចផ្នែកបុរសស្រុកហ្គក្វាវ ព្រមទាំងសកម្មភាពកម្សាន្តសប្បាយ និងល្បែងប្រជាប្រិយអាស្រ័យដោយស្រុករៀបចំឡើង៕
ថាញ់ឡុង-លីសៀ