ជនជាតិយ៉ៃ មកពីស្រុកមៀវវ៉ាក ខេត្តហាយ៉ាង បានឧទ្ទេសនាមពីពិធីបុណ្យមួយដែលដកស្រង់ចេញពីពិធីបុណ្យរបាំស្គរដ៏ល្អវិសេសរបស់ជនជាតិខ្លួនដល់ភ្ញៀវទេសចរដែលបានមកទស្សនានៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម (ដុងម៉ូ សើុងតី ហាណូយ)។
នៅក្នុងថ្ងៃបុណ្យនេះ មេភូមិប្រារព្ធពិធីសុំដាក់ស្គរចុះ គ្រួសារនីមួយៗត្រូវរៀបចំបាយស្ពក ជុំគ្នា រួចអុជធូប រាំរែកជាមួយគ្នាតាមចង្វាក់ស្គរ ដើម្បីបួងសួងសុំឱ្យភ្លៀងខ្យល់ធ្លាក់ស្មើ ដំណាំដាំដុះអំណោយផល បួងសួងដល់អារក្សអ្នកតាជួយទ្រទ្រង់ រក្សាគ្រួសារ អ្នកភូមិមានសុខភាពល្អ ជួបតែសេចក្ដីសុខសេចក្ដីចម្រើន។ គូបុរសស្រ្ដីតំណាងអ្នកភូមិនៅជុំវិញស្គរ ច្រៀងបទចម្រៀងប្រពៃណី៕
យោង៖ vinaculto.vn-វិមាន

ក្រោយពីធ្វើពិធីដាក់ស្គរចុះមេភូមិវាយស្គរនោះ៣អន្លូង។

របាំស្គរ អាចរាំបានទាំងប្រុសទាំងស្រី ដើម្បីបួងសួងសុំភ្លៀងខ្យល់ធ្លាក់ស្មើ ដំណាំដាំដុះអំណោយផល។

មេភូមិប្រារព្ធធ្វើពិធីសែនដាក់ស្គរចុះ។

ជនជាតិយ៉ៃរាំជុំវិញស្គរ។