មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/09/2019 - 15:48

ភូមិ​បឹង​ព្រ​លឹត​នា​បច្ចុ​ប្បន្ន​

រយៈ​ពេល​ជាង​៨​ឆ្នាំ​មុន ភូមិ​បឹង​ព្រ​លឹត ឃុំ​ត្រុង​ប៊ិ​ញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ ជា​ភូមិ​ភាគ​ក្រ គ្មាន​ទឹក​សាប គ្មាន​ផ្លូវ​ដាន គ្មាន​អគ្គិសនី​ គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​។​ល។​ ភូមិ​បឹង​ព្រ​លឹត ឥ​ឡូវ​ផ្លូវ​គម​នា​គមន៍​ត្រូវ​បាន​ចាក់​បេ​តុង​ សា​លា​រៀន​ ធា​រាសាស្រ្ត​ អ​គារ​វប្ប​ធ​ម៌​ភូមិ​។​ល។​ ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោ​គក​សាង​បណ្តា​ញ​អគ្គិ​សនី​ជាតិ​បាន​តភ្ជាប់​ចូល​ដល់​ផ្ទះ​។​

ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ភូមិ​បឹង​ព្រ​លឹត​ត្រូវ​បាន​ចាក់​បេ​តុង​។​

ភូមិ​បឹង​ព្រ​លឹត មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត១​០​០​%។​ សេដ្ឋ​កិច្ច​សំ​ខាន់​គឺ​ក​សិ​កម្ម​ ម៉្លោះ​ហើយ​ភូមិ​បឹង​ព្រ​លឹត​ពី​មុ​ន​ជា​ភូមិ​លំ​បាក​ពិ​សេស​របស់​ឃុំ​ត្រុង​ប៊ិ​ញ។​ លោក​ត្រេវ​សាក​អា​យុ​៧០​ឆ្នាំ​ នៅ​ភូមិ​បឹង​ព្រ​លឹត ឱ្យ​ដឹង​៖ “ចាប់​តាំង​ពី​រដ្ឋ ផ្សព្វ​ផ្សា​យ​គម្រោង​ទំ​នប់​ទឹក​ប្រៃ ស្ដុក​ទឹក​សាប ឃើញ​ថា​ការ​ងារ​ស្រែ​ចម្ការ​បាន​នាំ​មក​លទ្ធ​ផល​ល្អ។​ មា​មីង​ធ្វើ​ស្រែ​ ផ្តើ​មពី១​រដូវ​ កើន​ឡើង​៣​រដូវ​ /ឆ្នាំ​។​ មិន​ត្រឹម​តែ​ដូច្នេះ​ ពេល​មាន​អគ្គិសនី​ត​ភ្ជាប់​ដល់​ផ្ទះ​ ប្រជា​ជន​ក្តាប់​ព័ត៌​មាន​តាម​រយៈ​កា​សែត​ វិទ្យុ​ទូរ​ទស្សន៍​ ទើប​ម្ចាស់​កា​រ​អនុ​វត្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​គុណ​ភាព​ខ្ពស់​។​ ពិ​សេស​ ពេល​មាន​ផ្លូវ​ត​ភ្ជាប់​ភូមិ​ ឃុំ​ ដូច្នេះ​ ការ​ដោះ​ដូរ​ទំ​និញ​ក៏​មាន​ភាព​ងាយ​ស្រួល​ បង្កើន​ប្រាក់​ចំ​ណូល​ លើ​ក​ស្ទួ​យ​ជីវ​ភាព​ ឈាន​ឡើង​ធូរ​ធារ​”។​

  មា​មីង​ ជន​រួម​ជាតិ​ខ្មែរ​ នៅ​ភូមិ​បឹង​ព្រ​លឹត​ឆ្លៀត​យក​ផ្ទៃ​ដី​តាម​ភ្លឺ​ប្រ​ឡាយ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែ​ម​។​

ពេល​មាន​កម្ម​វិធី​ គម្រោង​របស់​បក្ស​និង​រដ្ឋ​វិនិ​យោគ​ភូមិ​ភាគ​ផ្តុំ​កម្លាំង​កសាង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ជន​បទ​ ធា​រា​សាស្រ្ត​ ទំ​នប់​ទឹក​ប្រៃ ដើម្បី​ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​ផលិត​របស់​ប្រ​ជា​ជន​។​ កម្ម​វិធី​ គម្រោង​ជំ​នួយ​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ ទុន​ពង្រីក​សេដ្ឋ​កិច្ច​ បង្រៀន​វិជ្ជា​ជីវៈ​ ឧ​ទ្ទេស​នាម​ការ​ងារ​ធ្វើ​។​ល។​ ឲ្យ​គ្រួ​សារខ្មែរ​ក្រី​ក្រ​ ត្រូវ​បាន​ផ្សព្វ​ផ្សា​យ​ អនុ​វត្ត​យ៉ាង​ត្រឹម​ត្រូវ​។​ បងស្រី​ឡឹម​ធី​ណាល ជា​គ្រួ​សា​រ​ក្រី​ក្រ​ គ្មាន​ដី​ផលិត​ គ្មាន​របរ​លំ​នឹង​ បាន​ឃុំ​ត្រុង​ប៊ិ​ញពិ​និត្យ​ជំ​នួយ​ផ្ទះ​និង​គោ​ដល់គ្រួ​សារ​បង​ស្រី​។​ ក្រោយ​ពីរយៈ​កាល​ជា​ច្រើន​ឆ្នាំ​ខិតខំ​ធ្វើ​ការ​រក​ស៊ី​ គ្រួ​សារ​បងស្រី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ប្រ​កប​ដោយ​ចីរ​ភាព។​ បង​ស្រី​ណាល ឱ្យ​ដឹង​៖ “អា​ស្រ័យ​រដ្ឋ​សង់​ផ្ទះ​ជូន​និង​គោ​ ព្រម​ទាំង​ឱ្យ​បុល​ទុនអនុ​គ្រោះ​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​លក្ខណៈ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ។​ ឥ​ឡូវ​នាងខ្ញុំ​នៅ​ផ្ទះ​ថែ​ទាំ​គោ​៤​ក្បាល​ ដាំ​បន្លែ​បង្កា​រជុំ​វិញ​ផ្ទះ​លក់​គ្រប់​ផ្គត់ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។​ ប្តី​នាង​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ក្នុង​ភូមិ​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែ​ម​ ឥ​ឡូវ​ជីវ​ភាព​គ្រួ​សារខ្ញុំ​បាន​លំ​នឹង​បង្គួរ​”។​

លោក​ត្រេវ​មិញ​តឹម អនុ​លេ​ខា​សា​បក្ស​ភូមិ​បឹង​ព្រ​លឹត ឱ្យ​ដឹង​៖ “មាមីង​ធ្វើ​ស្រែ​ពី២​-៣​រដូវ​/ឆ្នាំ​ ជ្រើស​ពូជ​ស្រូវ​ST ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ អនុ​វត្ត​បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល ម៉្លោះ​ហើយ​សម្រេច​ទិន្ន​ផល​ជាង​៨​តោន​/ហិក​តា​។​ ទន្ទឹម​នឹង​ការ​ឧ​បត្ថម្ភ​ទុន​អនុ​គ្រោះ​ ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ យុវ​ជន​ឋិត​ក្នុង​វ័យ​ពលកម្ម​ក៏​បាន​រដ្ឋអំណាច​ឧ​ទ្ទេសនាមកាង​ារ​ធ្វើ​នៅ​ក្រុម​ហ៊ុន​ក្នុង​និង​ក្រៅ​ខេត្ត​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​សម្រាប់​គ្រួ​សារ។​ ពេល​មាន​លក្ខណៈ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ មួយ​អន្លើ​ដោយ​ឆន្ទៈ​ឈាន​ឡើង​ក្នុង​ការ​រក​ទទួល​ទាន ម៉្លោះ​ហើយ​មាន​គ្រួ​សារជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ គ្រួ​សារ​មាន​ជីវ​ភាព​មធ្យម​ឈាន​ឡើង​ធូរ​ធារ​។​ នៅ​ភូមិ​បឹង​ព្រ​លឹត ឥ​ឡូវ​សង់​សុទ្ធ​តែ​ផ្ទះ​ឥ​ដ្ឋ គ្មាន​នៅ​ផ្ទះ​ស្លឹក ពេល​យប់​គ្រប់​ច្រក​ល្ហក​ក្នុង​ភូមិ​ អុជ​អគ្គិស​នី​ភ្លឺ​ព្រោង​ព្រាត​ គ្រួ​សារ​ណា​ក៏​មាន​យាន​ជំ​និះ​ និង​ឧ​បករណ៍​សម្រាប់​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ។​ល។​”៕

                     យ្វីអាញ់-មុនី

ចែករំលែកអត្ថបទ