គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាម ទើបចាត់តាំងអង្គសន្និបាតលើកទី៧ គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភានៃប្រទេសទាំង៣ កម្ពុជា- ឡាវ- វៀតណាម ក្រោម ប្រធានបទ "តួនាទីរបស់រដ្ឋសភាក្នុងការអនុវត្តកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍" នៅខេត្តក្វាងនិញ។
អនុប្រធានប្រចាំការរដ្ឋសភា តុងធីផុង រួមជាមួយនឹងគណៈប្រតិភូ ថតរូបអនុស្សាវរីយ៍នៅក្នុងពិធីបើកអង្គសន្និបាត។
ថ្លែងយោបល់ក្នុងអង្គសន្និបាត អនុប្រធានប្រចាំការរដ្ឋសភា តុងធីផុង អំណះអំណាង៖ ឋិតក្នុងបរិការណ៍ពិភពលោកនិងតំបន់រយៈពេលកន្លង មានការប្រែប្រួលយ៉ាងស្មុគស្មាញ ពិបាកប៉ាន់ស្មាន ប៉ុន្តែប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា ជានិច្ចកាលសាមគ្គីប្រកៀកស្មា ផ្សារភ្ជាប់ ម្ចាស់ការសហប្រតិបត្តិការ ខ្នះខ្នែងជួយគ្នាទៅវិញទៅមក ជំរុញចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង៣ សកម្មអភិវឌ្ឍកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ សមមិត្ត គូសបញ្ជាក់៖ លទ្ធផលដែលសម្រេចបាននៃប្រទេសទាំង៣ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក្នុងអំឡុង២០ឆ្នាំកន្លង បានរួមចំណែកយ៉ាងធំធេងជួយដល់ភូមិភាគនានាបង្រួញគម្លាតនៃការអភិវឌ្ឍ រួមចំណែកជំរុញសេដ្ឋកិច្ច-សង្គមនៃប្រទេសនីមួយៗ ពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ ធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់។ ដំណើរការវិនិយោគក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កាន់តែមានភាពផុលផុសមកទល់នឹងបច្ចុប្បន្ន អាជីវកម្មវៀតណាម បានចូលទៅវិនិយោគនៅខេត្តនានារបស់ ប្រទេសឡាវ និងកម្ពុជា ក្នុងតំបន់នេះចំនួន១១៦គម្រោង សរុបទុនចុះឈ្មោះអនុវត្តគម្រោងសម្រេចប្រមាណ៣,៦ពាន់លាន USD។
ថ្លែងយោបល់នៅក្នុងអង្គសន្និបាត តំណាងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាប្រទេសទាំង២ កម្ពុជានិងឡាវ បានអំណះអំណាង៖ ក្នុងរយៈពេលកន្លង ទំនាក់ទំនងរវាងរដ្ឋសភានៃ ប្រទេសទាំង៣ បន្តការពង្រឹងនិងបង្កើនកិច្ចសហការអភិវឌ្ឍយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន កិច្ចសហការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នៅមានបញ្ហាជាច្រើន គប្បីជំរុញមាំជាងទៀត ដូច៖ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គុណភាពប្រភពធនធានមនុស្ស បំណិនពលករនៅមានកម្រិត។ ប្រភពកម្លាំងអនុវត្ត និងគោលនយោបាយក៏ពុំទាន់ឯកភាព ព្រមជាមួយនោះ គឺបញ្ហាធានាសន្តិសុខ សុវត្ថិភាពប្រឆាំងការរត់គយនិងគៃបន្លំពាណិជ្ជកម្មនៅបណ្ដាខេត្តនានាតំបន់ព្រំដែននៅមានការលំបាកនិងស្មុគស្មាញច្រើន។
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម រួមមាន១៣ខេត្ត ជាមួយនឹងផ្ទៃដីធម្មជាតិ សរុប១៤៤.៣០០គីឡូម៉ែត្រ សរុបអត្រា១៩,៣%ផ្ទៃដីធម្មជាតិនៃប្រទេសទាំង៣ ចំនួនប្រជាជនសម្រេចជាង៧លាននាក់ សរុបអត្រាប្រមាណ៦,១%ចំនួនប្រជាជនរួមនៃប្រទេសទាំង៣។ ចាប់តាំងពីពេលបង្កើតយន្តការសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា -ឡាវ- វៀតណាម រហូតមកទល់នឹងបច្ចុប្បន្ន បានរៀបចំកិច្ចប្រជុំកំពូលចំនួន១០លើក (សន្និបាតលើកទី៧ គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ថ្នាក់នាយករដ្ឋមន្រ្តី) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីចំនួន១២លើក ដោយសម្រេចបានលទ្ធផលលើវិស័យជាច្រើន។
សន្និបាតលើកនេះ គឺជាឱកាសដើម្បីប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ពិនិត្យឡើងវិញនូវដំណាក់កាលបង្កើតនិងអភិវឌ្ឍន៍នៃតំបន់ត្រីកោណអភិវឌ្ឍន៍ វាយតម្លៃលទ្ធផលដែលទទួលបានក្នុងរយៈកាលកន្លង ចាប់តាំងពីក្រោយសន្និបាតនៃគណៈកម្មាធិការទាំង៣ លើកទី៦ រួមគ្នាដោះដូរបទពិសោធន៍ លើកឡើងនូវដំណោះស្រាយនិងទិសដៅ ដើម្បីជំរុញកិច្ចសន្យា កិច្ចព្រមព្រៀងនៃប្រទេសទាំង៣នៅតំបន់ត្រីកោណអភិវឌ្ឍន៍នៅពេលខាងមុខ។ ការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មិនត្រឹមតែរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច -សង្គមរបស់ប្រទេសទាំង៣ប៉ុណ្ណោះទេ នៅទាំងរួមចំណែកធ្វើឱ្យជាក់ច្បាស់ចក្ខុវិស័យនៃសហគមន៍អាស៊ាន ២០២៥។
ក្រោយពីរយៈពេល២ថ្ងៃធ្វើការ ថ្ងៃទី១៨ ខែសីហា សន្និបាតលើកទី៧របស់គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភានៃប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម បានឈានដល់ការឯកភាពចេញសេចក្តីប្រកាសរួម សំដៅបង្កើនការទំនាក់ទំនងសាមគ្គីមិត្តភាពជាប្រវេណី រវាងរដ្ឋសភានៃប្រទេសទាំង៣ ជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) ដែលរដ្ឋាភិបាលនៃប្រទេសទាំង៣បានឯកភាព។ សេចក្តីប្រកាសរួមនេះ ត្រូវបានព្រាងជា៣ភាសាខ្មែរ- វៀត- ឡាវ ដោយមានតម្លាភាពដូចគ្នានិងមានឯកសារយោងជាភាសាអង់ គ្លេស។ យោងតាមសេចក្តីប្រកាសរួម សន្និបាតវាយតម្លៃខ្ពស់របាយការណ៍របស់តំណាងគណៈកម្មាធិការសម្របសម្រួល CLV- DTA នៃប្រទេសទាំង៣ លទ្ធផលសម្រេចបានក្នុងការងារបែងចែក បោះបង្គោលព្រំដែន បង្កើនការងារថែរក្សាជួសជុលបង្គោលព្រំដែន បង្ការបង្រ្កាបបទល្មើសឆ្លងដែន និងធានាសន្តិសុខព្រំដែនរវាងប្រទេសទាំង៣ក្នុងរយៈពេលកន្លង ឯកភាពការកំណត់ទិសដៅនិងសេចក្តីសម្រេច ដែលបានចែងក្នុងសេចក្តីប្រកាសរួម ក្នុងនោះ វាយតម្លៃពីខ្លឹមសារនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានិងរដ្ឋាភិបាល ក៏ដូចជាសកម្មភាពនានា សំដៅជំរុញកិច្ចសហការរវាងប្រជាជននិងអាជីវកម្មនៃប្រទេសទាំង៣។ល។ សេចក្តីប្រកាសរួមក៏បានឯកភាពប្រគល់ជូនគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ព័ត៌មាននិងសារគមនាគមន៍នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំអង្គសន្និបាតលើកទី៨នៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម ឆ្នាំ ២០២១ ខាងមុខនេះ៕
យោងៈ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) ឌឹកហីវ-មុនី