មជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម ទើបសហការជាមួយគណៈកម្មាធិការជនជាតិ បើកសិក្ខាសាលាស្ដីពី “បញ្ហាប្រឈមនិងដំណោះស្រាយដើម្បីស្រ្តីជនជាតិភាគតិចមិនត្រូវបានមើលរំលង”។ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈប្រជាចលនា លោកស្រីត្រឿងធីម៉ាយ-ប្រធានគណៈចង្អុលការមជ្ឈិម បូកសរុបលើសេចក្តីសម្រេចលេខ២៤-NQ/TW ស្តីពីការងារជនជាតិចូលរួមនិងធ្វើជាអធិបតីនៃអង្គសិក្ខាសាលា។
សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈប្រជាចលនាមជ្ឈិម ត្រឿងធីម៉ាយ ថ្លែងយោបល់ក្នុងអង្គសិក្ខាសាលា។
ថ្លែងយោបល់ក្នុងអង្គសិក្ខាសាលា លោកស្រីត្រឿងធីម៉ាយ គូសបញ្ជាក់៖ ទស្សនៈរបស់បក្សនិងរដ្ឋ តែងចាត់ទុកបញ្ហាជនជាតិ សាមគ្គីជនជាតិជាយុទ្ធសាស្រ្តយូរអង្វែងជាមូលដ្ឋាន និងចាំបាច់ ព្រមទាំងបង្កើនការអភិវឌ្ឍលើគ្រប់វិស័យនៅតំបន់ជនជាតិ តំបន់ភ្នំ តែងអាទិភាព វិនិ យោគកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយកំណត់ច្បាស់ការងារជនជាតិ គឺជាការងាររបស់ទូទាំងបក្ស ទូទាំងកងទ័ពនិងទូទាំងប្រព័ន្ធនយោបាយ។ រយៈពេល១៥ឆ្នាំអនុវត្តសេចក្តីសម្រេច២៤របស់បក្ស ស្តីពីការងារជនជាតិ ឃើញថាសម្រេចបានលទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ពិសេសគឺការងារគ្រប់គ្រង ខណៈពេលគោលនយោបាយ ក្រឹត្យច្បាប់ត្រូវបានអនុវត្តនិងស៊ីជម្រៅក្នុងជីវភាព។
អ្នកតំណាងដែលចូលរួមក្នុងអង្គសិក្ខាសាលា បានអំណះអំណាង៖ ក្នុងចំណោមរបាំងមួយដ៏ធំសម្រាប់ស្រ្តីជនជាតិភាគតិច នោះគឺមតិសង្គមអំពីការផ្តល់សិទ្ធិ ឱកាសនិងសមត្ថភាពបង្ខិតជិតសេវាកម្មរដ្ឋ ក្នុងបរិការណ៍ដែលស្រ្តីជនជាតិភាគតិច ជាទូទៅក្រីក្រ និងប្រាក់ចំណូលមិននឹងនរ ពួកគាត់មិនបានទទួលការអប់រំ ថែទាំសុខភាពនិងចូលរួមការងារសង្គម។ នេះគឺជាមូលហេតុបណ្តាលឱ្យស្រ្តីជនជាតិភាគតិចកំពុងត្រូវបានមើលរំលងក្នុងដំណាក់កាលអភិវឌ្ឍន៍។
អង្គសិក្ខាសាលា សំដៅផ្តុំកម្លាំងវាយតម្លៃលទ្ធផលដែលសម្រេចបានពីគោលនយោបាយ រួចបញ្ជាក់ពីគោលនយោបាយតំបន់ជនជាតិភាគតិច ឧទ្ទេសនាមនិងពិភាក្សាលើលទ្ធផលសិក្សាស្រាវជ្រាវ ស្តីពីគោលនយោបាយសម្រាប់ស្រ្តីជនជាតិភាគតិច ធ្វើការវិភាគលើគោលនយោបាយជាធរមាន រួចដាក់សំណើកែលម្អចំណុចដែលនៅខ្វះចន្លោះក្នុងគោលនយោបាយនៅតំបន់ជនជាតិភាគតិចនិយាយរួម និងគោលនយោបាយសម្រាប់ស្រ្តីជនជាតិភាគតិចនិយាយដោយឡែក លើកសំណើរនឹងគណៈចង្អុលការបូកសរុបសេចក្តីសម្រេចលេខ២៤ ដើម្បីកែតម្រូវគោលនយោបាយតំបន់ជនជាតិភាគតិចដែលខ្លួនទទួលបន្ទុក និងធានាសមភាពចំពោះស្រ្តីជនជាតិភាគតិច។
ប្រធានគណៈប្រជាចលនាមជ្ឈិម ត្រឿងធីម៉ាយ គូសបញ្ជាក់៖ ភាពស្មើភាពគឺសំខាន់ណាស់សម្រាប់ជនរួមជាតិភាគតិច គប្បីមានគោលនយោបាយដើម្បីប្រជាជននៅតំបន់ជនរួមជាតិភាគតិច ពិសេស គឺស្រ្តីបានចូលរួមដោយភាពម្ចាស់ការទទួលបានការរៀនសូត្រ ការសម្របខ្លួននិងឈានឡើងរឹងមាំ។ ដើម្បីអនុវត្តបានប្រការទាំងនេះ តាមប្រសាសន៍ លោកស្រីត្រឿងធីម៉ាយ៖ ការគួបផ្សំនិងបណ្តាប្រព័ន្ធគោលនយោបាយគឺសំខាន់ណាស់ បណ្តាស្ថាប័ន គណៈ ផ្នែក និងភូមិភាគបន្តការសិក្សាស្រាវជ្រាវ អភិវឌ្ឍដោយចីរភាពសម្រាប់តំបន់ជនរួមជាតិភាគតិច ធ្វើឱ្យគោលនយោបាយក្លាយជាយុទ្ធសាស្រ្តយូរអង្វែង គ្របដណ្តប់លើគ្រប់វិស័យ មានវិសាលភាព អាទិភាពទៅលើបញ្ហា ចាត់ចែងប្រភពកម្លាំង យន្តការសម្របសម្រួល វាយតម្លៃលើការពិនិត្យ តាមដានកែតម្រូវស្របទៅតាមដំណាក់កាលនីមួយៗ យ៉ាងជាក់ស្តែង៕
យោង៖ TTXVN ប្រែ៖ លីសៀ