13/08/2019 - 08:47

បង្កើន​ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម

តាម​មជ្ឈ​មណ្ឌល​ត្រួត​ពិ​និត្យ​ជំងឺ​តម្កាត់​ក្រុង​កឹង​ធើ​ ជំងឺ​គ្រុន​ឈាម​គឺ​ជា​ជំងឺ​មួយ​ក្នុង​ចំ​ណោម​ជំ​ងឺ​ឆ្លង​ទាំង​៧ ដែល​មាន​អ្នក​ផ្ទុក​ជំងឺ​កើន​ឡើង​បើ​ប្រៀប​នឹង​ឆ្នាំ​កន្លង​។​ តាម​ការ​ព្យា​ករ​ណ៍​របស់​មជ្ឈ​មណ្ឌល​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​អស់​រដូវ​ភ្លៀង​ ចំនួន​អ្នក​ផ្ទុក​ជំងឺ​នេះ​នឹង​មាន​កម្រិត​ខ្ពស់​ ម្ល៉ោះ​ហើយ​ភូមិ​ភាគ​នានា​ក៏​ដូច​ជា​ប្រ​ជា​ជន​គប្បី​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការបង្កា​រទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម។​

ការពិ​និត្យ​មើលឧ​បករណ៍​តម្កល់​ទឹក​ក្នុង​ផ្ទះ​ជា​ប្រ​ចាំ​ គឺ​ជា​ភារ​កិច្ច​របស់​សមា​ជិក​ក្នុង​គ្រួ​សារ។​

ចំ​ពោះ​ស្ថាន​ភាព​ដូច​ពោល​ខាង​លើ​ ផ្នែក​សុខា​ភិ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​បង្កើន​កិច្ច​សហ​កា​រជា​មួយ​នឹង​ភូមិ​ភាគ​នានា​ក្នុង​ការ​ឃោស​នា​ ចលនា​ប្រ​ជា​ជន​បង្កា​រទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម។​ លោក​ស្រី​វ៉ធី​ធ្វី​ដង ប្រ​ធាន​សហ​ព័ន្ធ​នារី​ខណ្ឌ​អូរ​ម៉ូង​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​នៅ​លើ​ភូមិ​សាស្រ្ត​មានគ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​មាន​ទម្លាប់​ប្រើ​ទឹក​ភ្លៀង​ក្នុង​ជីវ​ភាព​ប្រចាំ​ថ្ងៃ​ ម្ល៉ោះ​ហើយ​នៅ​តាម​ផ្ទះ​ពួកគាត់​តែ​ងមាន​ឧ​បករណ៍​សម្រាប់​តម្កល់​ទឹក​។​ នេះ​ក៏​ជា​កន្លែង​ក​កើត​ដង្កូវទឹក​ បណ្តា​លឱ្យ​កើត​មូស​ដែល​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម។​ ព្រោះ​ហេតុ​នោះ​ សមា​គម​នារី​ខណ្ឌ​បាន​ចង្អុល​ការ​ដល់​បង​ប្អូន​នារី​ដែល​ទទួល​បន្ទុក​កិច្ច​ការ​នារី​នៅ​តាម​សង្កាត់​ គប្បី​បង្កើន​ការ​ឃោ​សនា​ចល​នា​សមា​ជិក​អនុ​វត្ត​ការ​ហូប​ឆ្អិន​ផឹក​ឆ្អិន​ និង​ពិ​​និត្យ​មើលឧ​បក​រណ៍​តម្កល់​ទឹក​ជា​ប្រ​ចាំ​ បើ​ប្រទះ​ឃើញ​មានដង្កូវ​ទឹក​គឺ​ចាក​ទឹក​ចោល​ភ្លាម​។​ ក្រៅ​ពីការ​ផ្សព្វ​ផ្សា​យ​ដោយ​ផ្ទាល់​ បង​ប្អូន​នារី​នៅ​ទាំង​ចាត់ តាំង​ផ្គួបបញ្ចូល​ការផ្សព្វ​ផ្សា​យ​នៅ​រាល់ពេល​ប្រជុំ​សមាគម​ទៀត​ផង”។​ ដើម្បី​ការ​ផ្សព្វ​ផ្សា​យ​សម្រេច​បាន​ប្រសិ​ទ្ធភាព​ ភូមិ​ភាគ​បាន​ចង្អុល​ការ​ដល់​អង្គ​ការ​មហា​ជន​រួម​គ្នា​អនុ​វត្ត​ការ​ងារ​ផ្សព្វ​ផ្សា​យ​។​ លោក​ត្រឹង​ឡុង​ហូ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ត្រឿង​ថាញ់ ស្រុក​ថើយ​ឡាយ​ ឱ្យ​ដឹង​៖ “ឃុំ​បាន​ចង្អុល​ការ​ដល់អង្គការ​ម​ហា​ជន​រួម​គ្នា​ឧ​បត្ថម្ភ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ក្នុង​ការ​ផ្សព្វ​ផ្សា​យ​ ដើម្បី​លើ​ក​កម្ពស់​ស្មារ​តី​របស់​ប្រ​ជា​ជន​អំពី​ការ​បង្កា​រទប់​ស្កាត់​ជំងឺ​គ្រប់​ប្រ​ភេទ​។​ ពិ​សេស​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ជំ​ងឺ​គ្រុន​ឈាម ពី​ព្រោះ​ដំ​ណាក់​កាល​នេះ​ជា​រដូវ​ភ្លៀង​ ជំងឺ​នេះ​ងាយ​នឹង​ឆ្លង​រាល​ដាល​ណាស់​”។​

ជា​មួយ​នឹង​ការ​ចូល​រួម​របស់​អង្គ​ការ​ម​ហា​ជន ឃើញ​ថា​បាន​ញុាំង​ឱ្យ​ការ​យល់​ដឹង​របស់​ប្រជា​ជន​អំពី​ការ​បង្កា​រទប់​ស្កាត់​ជំងឺ​គ្រប់​ប្រ​ភេទ​ត្រូវ​បាន​លើ​កកម្ពស់​។​ បង​ស្រី​ដាវធីម៉េន នៅ​ភូមិ​ត្រឿង​ដុង ឱ្យ​ដឹង​៖ “គ្រួ​សារខ្ញុំ​មាន​ទម្លាប់​ផឹក​ទឹក​ភ្លៀង​ ពី​ព្រោះ​វា​មាន​រសផ្អែម​ត្រ​ជាក់​។​ ប៉ុន្តែ​​បង​ប្អូន​ក្នុង​សមា​គម​នារី​បាន​ចលនា​ត្រូវ​តែ​ហូប​ផ្អិន​ផឹក​ឆ្អិន​ ម្ល៉ោះ​ហើយ​គ្រួ​សារខ្ញុំ​បោះ​បង់​ចោល​ទម្លាប់​នេះ​។​ បំផុត​គឺ​ប្តី​ខ្ញុំ​ ពីមុន​មក​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​កំប៉ិក​កំប៉ុក​ក្នុង​គ្រួ​សារ​ឡើយ​ ប៉ុន្តែ​​ឥ​ឡូវ​គាត់​តែ​ង​ពិនិត្យ​មើលដង្កូវ​ទឹក​ក្នុង​ពាង​ជា​ប្រ​ចាំ​ ពី​ព្រោះ​បាន​សមា​គម​កសិករ​ ក្រើន​រំ​លឹក​ក្នុង​ពេល​ប្រ​ជុំ​​ម្ដងៗ​”។​ ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ គឺ​ជា​កត្តា​សំខាន់​មួយ​ក្នុង​ចំ​ណោម​កត្តា​សំ​ខាន់​ៗ​នៃ​ការ​បង្កា​រទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល។​ បងស្រី​សើុង​ធីឡាង អ្នក​មានប្រិយ​ភាព​នៅ​ភូមិ​ថើយ​ហ្វាB ទី​ប្រជុំ​ជន​កើ-ដ ស្រុក​កើ-ដ ឱ្យ​ដឹង​៖ “ដោយ​សារ​បាន​អង្គ​ការ​ម​ហា​ជន​រួម​គ្នា​អនុ​វត្ត​វិធាន​ការ​ ផ្សព្វ​ផ្សា​យ​ដូចភ្លៀង​រលឹម ម្ល៉ោះ​ហើយ​ឥ​ឡូវ​មាមីង​ខ្មែរ​នៅ​ក្នុង​ភូមិ​ខ្ញុំ​តែ​ងមាន​ស្មារ​តី​ភ្ញាក់​រលឹក​ក្នុង​ការ​បង្កា​រទប់​ស្កាត់​ជំងឺ​តម្កាត់និ​យាយ​រួម​ ជំងឺ​គ្រុនឈាម​និ​យាយ​ដោយ​ឡែក​”៕

ហាថាញ់-វិមាន

ចែករំលែកអត្ថបទ