06/08/2019 - 08:42

ក្រ​សួង​សុ​ខា​ភិ​បាល​ផ្តល់​អ​នុ​សាសន៍​ដល់​ប្រ​ជា​ជន​បង្ការ​ជំ​ងឺ​គ្រុន​ឈាម​

    បច្ចុ​ប្បន្ន ចំ​នួន​ករណី​កើត​ជំ​ងឺ​គ្រុន​ឈាម​ទូ​ទាំង​ប្រ​ទេស​ កើន​​៣,២​ដង​ បើ​ប្រៀប​នឹ​ង​ឆ្នាំ​២០១៨ ពិ​សេស​ ក្នុង​កំ​ឡុង​ពេល​៥​សប្តាហ៍ ​កន្លង​ចំ​នួន​ករណី​កើត​ជំ​ងឺ​គ្រុន​​ឈាម​កើន​ឡើង​ឆាប់​ នៅ​ខេត្ត​ ក្រុង​ចំ​នួន​៣៤ ចំ​ណុះ​តំ​បន់​ភូមិ​ភាគ​កណ្តាល​ តី​ង្វៀន​ និង​ភូមិ​​ភាគ​ខាង​ត្បូង។

បាញ់​ថ្នាំ​គី​​​មី​កម្ចាត់​មូស​ បង្ការ​​ជំ​ងឺ​គ្រុន​ឈាម​។  រូប​៖  ថាញ​ឡុង

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​នា​យក​ដ្ឋាន​សុ​ខា​ភិ​បាល​បម្រុង (ក្រ​សួង​សុខា​ភិ​បាល​) ស្ថាន​ភាព​ជំ​ងឺ​គ្រុន​​ឈាម​លើ​ពិ​ភព​លោក​កំ​ពុង​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​។ តាម​នា​យក​ដ្ឋាន​សុ​ខា​ភិ​បាល​បម្រុង​ ឲ្យ​ដឹង​៖ គិត​មក​ដល់​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៩​ ក្នុង​ទូ​ទាំង​ប្រ​ទេស​កើត​មាន​ជំ​ងឺ​គ្រុន​ឈាម​​៧.៨០៦​ករណី​ ក្នុង​នោះ ស្លាប់​៦​នាក់​នៅ​ប៊ិញ​ភឿក​ ប៊ិញ​ធ្វឹង​ ខាញ់​ហ្វា​ ក្វាង​ប៊ិញ​ តៀង​យ៉ាង​ ក្រុង​ហូ​ជី​មិញ​។ បើ​ប្រៀប​នឹង​ឆ្នាំ​២០១៨​ ករ​ណី​កើត​ជំ​ងឺ​គ្រុន​ឈាម​កើន​៣,២​ដង (ឆ្នាំ​២០១៨​កើត​មាន​ជំ​ងឺ​គ្រុន​ឈាម​២៨.​០៣៩​ករណី​ ស្លាប់​៨​ករណី​) ពិ​សេស​ក្នុង​កំ​ឡុង​ពេល​៥​សប្តា​ហ៍​កន្លង​ ករណី​កើត​ជំ​ងឺ​គ្រុន​ឈាម​កើន​ឡើង​ឆាប់​នៅ​ខេត្ត​ ក្រុង​ចំ​នួន​៣៤​នៅ​ភូមិ​ភាគ​​កណ្តាល​ តី​ង្វៀន​និង​ភូមិ​ភាគ​ខាង​ត្បូង​។ ក្នុង​នោះ ​តំ​បន់​វាល​​រាប​ទន្លេ​គឺវ​ឡុង​ រួម​មាន​ភូមិ​ភាគ​ ដូច​៖ អាន​យ៉ាង​ បាក​លីវ​ បេ​ន​ត្រែ​ កា​ម៉ាវ​ កឹង​ធើ ​ដុង​ថាប​ គៀង​យ៉ាង​ ឡុ​ង​អាន​ តី​និញ​ តៀង​យ៉ាង​ ត្រា​វិញ​ និង​វិញ​ឡុង​។

តាម​ការ​សង្កេត​របស់​នា​យក​ដ្ឋាន​សុ​ខា​ភិ​បាល​បម្រុង​ ករ​ណី​កើត​ជំ​ងឺគ្រុ​ន​ឈាម​កើន​ឡើង​ខ្ពស់​ ដោយ​សារ​លក្ខណៈ​អា​កាស​​ធាតុ​ក្តៅ​អូស​បន្លាយ​ គួប​ផ្សំ​នឹង​ភ្លៀង​ធ្លាក់​មួយ​លើក​ៗ​ គឺ​ជា​បរិ​ស្ថាន​ងាយ​ស្រួល​ឲ្យ​មូស​ចម្លងរោ​គ​និង​ដង្កូវ​ទឹក​កើត​កើន​។ ព្រម​ជា​មួយ​នោះ ​កំ​ណើន​នគ​រូប​នី​យ​កម្ម​ គ្រឿង​សំ​ណង់​ ដី​​ចោល​ទំ​នេរ​ ផ្ទះ​សំ​ណាក់​ ជម្រក​ការ​ដ្ឋាន​។ល។​ ក៏​ជា​បរិ​ស្ថាន​ងាយ​​ឲ្យ​មូស​និង​ដង្កូវ​ទឹក​​ចម្លង​រោគ​កើត​កើន​​ និង​ពិ​បាក​កម្ចាត់​ផង​​ដែរ​។ ទន្ទឹម​នឹង​នោះ​ ស្មារ​តី​យល់​ដឹង​របស់​ប្រ​ជា​ជន​មួយ​ភាគ​អំ​ពី​ការ​ងារ​បង្ការ​ទប់​ស្កា​ត់​ជំ​ងឺ​គ្រុន​ឈាម​នៅ​មាន​កម្រិត​ ពុំ​ទាន់​ម្ចាស់​ការ​កម្ចាត់​ដង្កូវ​ទឹក​ មា​មីង​នៅ​មាន​ទម្លាប់​តម្កល់​ទឹក​មិន​ផ្កាប់​ ឧប​ករណ៍​ប្រើ​ប្រាស់​។ល។ ធ្វើ​ឲ្យការ​ងារ​ត្រួត​ពិ​និត្យ​ បង្កា​រ​រោគ​​ជួប​ការ​លំ​បាក​ច្រើន​។ល។​

ជំ​ងឺ​គ្រុន​ឈាម​មាន​ហា​និ​ភ័យ​ផ្ទុះ​ឡើ​ង​និ​ងមា​ន​ការ​ប្រែ​ប្រួល​​យ៉ាង​ស្មុគ​ស្មាញ​ ប្រ​សិន​បើ​ប្រ​ជា​ជន​គ្រប់​រូប​ មិន​ម្ចាស់​ការ​​ខ្នះ​ខ្នែង​អនុ​វត្ត​នូវ​វិ​ធាន​ការ​បង្ការ​ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ​។ បច្ចុ​ប្បន្ន​ ជំ​ងឺ​គ្រុន​ឈាម​ពុំ​ទាន់​មាន​វ៉ាក់សាំង​បង្ការ​​ ព្រោះ​ហេតុ​​នោះ ដើម្បី​បង្ការ​រោគ​ផ្ទាល់​ខ្លួន​ គ្រួ​សារ​និង​អ្នក​នៅ​ជុំ​វិញ​ ក្រ​សួង​​សុ​ខា​​ភិ​បាល​ផ្តល់​អ​នុ​សាសន៍​ដល់​ប្រ​ជា​ជន​គប្បី​អនុ​វត្ត​រាល់​វិ​ធាន​​ការ​បង្ការ​រោគ​ ដូច​៖ គ្រប​ឧប​ករណ៍​តម្កល់​ទឹក​ ដើម្បី​កុំ​ឲ្យ​មូស​​ចូល​ញាស់​ពង​បាន​។ រៀងរាល់​សប្តាហ៍​ត្រូវ​អនុ​វត្ត​វិ​ធា​ន​ការ​​កម្ចាត់​ដង្កូវ​ទឹក​ ដោយ​លែង​ត្រី​៧​ពណ៌​ក្នុង​ឧប​ករណ៍​តម្កល់​ទឹក​ លាង​សម្អាត​ឧប​ករណ៍​តម្កល់​ទឹក​ខ្នាត​ល្មម​និង​តូច​ ផ្កាប់​ឧប​ករណ៍​​ប្រើប្រាស់​ ផ្លាស់​ទឹក​ថូ​ផ្កា ​ដាក់​អំ​បិល​ឬ​ក៏​ជាតិ​គី​មី​កម្ចាត់​សត្វ​​ល្អិត​ ក្នុង​ចាន​កល់​ជើង​រាវ​។ល។ ដេក​ដាក់​មុង​ ស្លៀក​ពាក់​ខោ​​អាវ​បិទ​បាំង​ជិត​កាយ​ បង្ការ​កុំ​ឲ្យ​មូស​ខាំ​ទាំង​ពេល​ថ្ងៃ​ ព្រម​ទាំង​​ខ្នះ​ខ្នែង​ សហ​ការ​ជា​មួយ​នឹង​ផ្នែក​    សុ​ខា​ភិ​បាល​ក្នុង​ការ​បាញ់​ថ្នាំ​គី​មី​បង្ការ​កម្ចាត់​ជំ​ងឺ​រាល​ដាល​…៕

​                      យោង៖ ​កា​សែត​អេ​ឡិក​ត្រូ​និច​រដ្ឋា​ភិ​បាល​-មុនី

ចែករំលែកអត្ថបទ