ចំពោះអ្នកនេសាទនៅតំបន់មាត់សមុទ្រ ចាប់ពីឌែវង៉ាង រហូតដល់ហាតៀង ភូក្វឹក បុណ្យង៉ិនអុង ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដែលជាពិធីបុណ្យប្រពៃណី ដោយមានការត្រៀមបម្រុងយ៉ាងហ្មត់ចត់និងចាត់តាំងឡើងយ៉ាងឱឡារិកអធិកអធម។ ក្នុងនោះ មានស្រុកកោះកឹងយើុ ក្រុងហូជីមិញជាដើម ពិធីបុណ្យង៉ិនអុងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃ១៨ ខែ៨ ចន្ទគតិវៀតណាម ពិធីនេះ (ហៅថាពិធីសែនត្រីពិន្ទងក៏បាន) ប្រារព្ធធ្វើឡើងនៅប្រាង្គធ្វីតឿង (ដែលក្សត្រតឺឌឹក ប្រទានគោរមងារជាណាមហាយ តឿងក្វឹង) នៅស្រុកកឹងយើុ។
អ្នកយកព័ត៌មាន(សរុប)-មុនី

ពិធីបុណ្យង៉ិនអុង ត្រូវបានចាត់តាំងឡើងយ៉ាងឱឡារិកអធិកអធម ដើម្បីសម្តែងនូវការដឹងគុណរបស់ប្រជាជននៅភូមិភាគ។ វារៈសំខាន់នៃពិធីង៉ិនអុងនៅកឹងយើុ គឺថ្ងៃ១៦ ខែ៨ ចន្ទគតិវៀតណាម ប៉ុន្តែចាប់ពីថ្ងៃ ១៤-១៥ នៅស្រុកកោះនេះមានភាពអ៊ូអរ ដោយមានសកម្មភាពពុះពោរជាច្រើន ពិធីង៉ិនអុងរួមមាន៣ផ្នែក គឺពិធីដង្ហែអង្គណាមហាយ ចេញទៅសមុទ្រដោយនាវា ពិធីសែងគ្រែស្នែងនិងក្បួនដង្ហែអង្គណាមហាយ ទៅតម្កល់នៅប្រាង្គធ្វីតឿងវិញ ចុងក្រោយគឺពិធីសំបូងសង្រូងនៅទីសក្ការបូជា។


ក្បួនដង្ហែដើរជើងទោមក្នុងពិធីបុណ្យង៉ិនអុង។

ពិធីសំបូងសង្រូងនៅទីសក្ការបូជា។