អនុវត្តការចលនាផ្លាស់ប្តូរនិងកសាងទម្រង់ជាច្រើនសម្រេចប្រសិទ្ធភាព សមាគមសហព័ន្ធនារី ឃុំអាងហ៊ីប ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានប្រមូលផ្ដុំសមាជិកចូលរួមកាន់តែច្រើន។ ផ្ដើមពីនោះ បានក្លាយជាទីបង្អែកដ៏ទំនុកចិត្តសម្រាប់បងប្អូននារី សំខាន់គឺបងប្អូននារីខ្មែរនៅជនបទ។
ទម្រង់ ”ចិញ្ចឹមជ្រូកដី” របស់សមាគមសហព័ន្ធនារីឃុំអាងហ៊ីប បានជួយបងប្អូននារីច្រើននាក់មានដើមទុនសម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារ។
រយៈពេលកន្លង សមាគមសហព័ន្ធនារីឃុំអាងហ៊ីប បានពង្រីកប្រវេណីសាមគ្គី ប្រឹងប្រែងធ្វើការងារ ខ្នះខ្នែងឃោសនា ចលនាបងប្អូននារីអនុវត្តល្អការចលនាប្រឡងប្រណាំងនិងសម្រេចបានលទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។ លេចធ្លោបំផុត គឺចលនា”នារីរៀនសូត្រ ពលកម្ម ច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ផ្សារភ្ជាប់នឹងការចលនា “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ការចលនា ”កសាងគ្រួសារគ្មាន៥ ជ្រះ៣” ការចលនា “នារី កសាងជនបទថ្មី”។ល។ បងស្រីង្វៀនធីង៉ុកប៊ិច ប្រធានសមាគមសហព័ន្ធនារីឃុំអាងហ៊ីប ឲ្យដឹង៖ “ពីមុននេះ ការលើកកម្ពស់គុណភាពសកម្មភាពនិងការទាក់ទាញសមាជិកចូលរួមគឺលំបាកណាស់ ហេតុតែបងប្អូននារីភាគច្រើនមិនទាន់យល់ដឹងពីកត្តាសំខាន់នៃសកម្មភាពសមាគម។ ដើម្បីជម្នះស្ថានភាពខាងលើនៅតាមសាខាសមាគមនិងក្រុមនានាបានចាត់តាំងការផ្សព្វផ្សាយជាច្រើនលើក ផ្សារភ្ជាប់ជាមួយនឹងកសាងទម្រង់នានាប្រកបដោយប្រសិទ្ធភាព មានដូច៖ បង្កើតក្រុមលក់មើមស្ពៃប្រៃភូមិយ៉ុងចួ A ក្រុមជួយគ្នាចិញ្ចឹមគោទឹកដោះនៅភូមិភុងហ៊ីប និងភូមិបឹងត្រប A ក្រុមលក់ដូរកំប៉ិចកំប៉ុក លក់ពោត ធ្វើធូប។ល។ ផ្ដើមពីនោះ បានទាក់ទាញបងប្អូន នារីចូលរួមច្រើន”។
ទន្ទឹមនឹងនោះ សាខាសមាគមក្រុមនានានៅទាំងសហការជាមួយនឹងផ្នែក អង្គការមហាជនបើកថ្នាក់បង្រៀនមុខរបររយៈពេលខ្លី ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេសក្នុងការចិញ្ចឹមសត្វ ដាំដុះដល់សមាជិក។ ព្រមជាមួយនោះ ចលនាសមាជិកហ៊ុនទុនបង្វិលជុំ និងធានារ៉ាប់រងបុលទុនពីធនាគារគោលនយោបាយសង្គមជូនដល់សមាជិក៥៧៨នាក់ សរុបចំនួនទឹកប្រាក់ជាង៣ពាន់លានដុង។ ផ្ដើមពីប្រសិទ្ធភាពនោះ កាន់តែមានបងប្អូននារីចូលរួមសមាគមកាន់តែច្រើន និងឈានឡើងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។ បងស្រីត្រាងធីង៉ុកអៀង នៅភូមិយ៉ុងចួA បានបុលទុនអាទិភាព៨លានដុង សម្រាប់ទិញធុង កៀបទឹកអំពៅ។ សព្វថ្ងៃ ការលក់ដូរមានភាពងាយស្រួល ជីវភាពលំនឹង បងស្រីអៀង ឲ្យដឹង៖ “ខ្ញុំបានប្រធានសាខាសមាគមភូមិណែនាំចុះឈ្មោះ ចូលសមាគមនិងបុលបានប្រាក់ទុនឧបត្ថម្ភ គឺនាងខ្ញុំត្រេកអរណាស់។ ឥឡូវនេះ ក្នុងមួយថ្ងៃ ខ្ញុំរកបានប្រាក់ចំណូលជាង២០០.០០០ដុង ពីការលក់ទឹកអំពៅ នំ និងស្ករគ្រាប់ ឃើញថាជីវភាពគ្រួសារបានលំនឹងបង្គួរ”។
បងស្រីង្វៀនធីង៉ុកប៊ិច ឲ្យដឹងបន្ថែម៖ “ក្នុងរយៈពេល៥ឆ្នាំកន្លង សមាគមសហព័ន្ធនារីឃុំអាងហ៊ីប តែងជំរុញការងារកសាងសមាគម ពង្រីកសមាជិកនិងលើកកម្ពស់គុណភាពនៃការចលនា ម្ល៉ោះហើយពង្រីកបានសមាជិកបន្ថែម៩៦៤នាក់ បង្កើនសមាជិកទូទាំងឃុំឡើងដល់១.២៩៦នាក់។ ជាពិសេស សមាគមនៅទាំងជួយសមាជិកជិត១០០នាក់ ចាកផុតពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង”៕
យ្វីអាញ់ - ថាច់ធី