មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

24/06/2019 - 09:10

ជន​រួម​ជាតិ​បា​ណា​ ប្រារព្ធ​ពិ​​ធីបុណ្យ​ Tơ​ Mon

ជន​រួម​ជាតិ​បា​ណា​ នៅឃុំ​តើ​តុង​ ស្រុក​ក្បាំង​ ខេត្ត​យ៉ា​ឡាយ​ ទើប​សម្តែង​បង្ហាញ​ពិ​ធី​បុណ្យ​ Tơ​ Mon​ នៅ​ភូមិ​វប្ប​ធម៌​ទេស​ចរណ៍​បណ្តា​ជន​ជាតិ​វៀត​ណាម​ ដុង​ម៉ូ​ សើុង​តី​ ហា​ណូយ​ ។ បុណ្យ​ Tơ Mon​ ជា​ទំ​នៀម​ដ៏​វិ​សេស​មួយ​របស់​ជន​ជាតិ​បា​ណា ​សំ​ដៅ​ជួយ​សហ​គមន៍​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ ជួយ​ចែក​រំ​លែក​ទុក្ខ​ធុរៈ​គ្នា​។ល។ មុន​នឹង​ប្រា​រព្ធ​ពិ​ធី​បុណ្យ​ Tơ ​Mon អ្នក​ផ្ទះ​បាន​រៀប​ចំ​រណ្តាប់​សែន​ព្រេន​ដល់​បុព្វ​កា​រី​ជន​កន្លែង​បង្គោល​ណេវ​ អញ្ជើញ​បុព្វ​កា​រី​ជន​មក​សេព​សោយ​ និង​ធ្វើ​ជា​អធិប​តី​ក្នុង​ពិ​ធីទ​ទួល​កូន​​ធម៌​  ព្រម​ទាំង​ចង​សម្ព័ន្ធ​មេ​ត្រី​ភាព​នឹង​ភូមិ​ជិត​ខាង​ និង​សូម​ឲ្យបុព្វ​កា​រី​ជន​ជួយ​ប្រោះ​ព្រំ​កូន​ចៅ​ជួប​តែ​សេច​ក្តី​សុខ​សេច​ក្តី​ចម្រើន​។ បន្ទាប់​មក​​ គ្រួ​សារ​ឪ​ពុក​ម្តាយ​ធម៌​ ទៅ​ទ​ទួល​គ្រួ​សារ​កូន​ធម៌​នៅ​ឯខ្លោង​ទ្វារ​ភូមិ  ​ល្គឹក​នោះ សំ​ឡេង​គង​ឃ្មោះ​បន្លឺ​ឡើង​ ទ​ទួល​ស្វា​គមន៍​ត្រ​កូល​ខាង​កូន​ធម៌​ដែល​បាន​អញ្ជើញ​ចូល​រួម​ជា​មួយ​អ្នក​ភូ​មិ​។ គ្រួ​សារ​ឪ​ពុក​ម្តាយ​ធម៌​ លើក​ឃ្លោក​សម្រាប់​ដាក់​ទឹក​ ចេញ​ទៅ​ទ​ទួល​ស្វា​គមន៍​ត្រ​កូល​ខាង​កូន​ធម៌​ រួច​នាំ​គ្នា​ដើរ​ហែ​ហម​ជុំ​វិញ​ផ្ទះ​រុង​ដើម្បី​ប្រា​រព្ធ​ពិ​ធី​។ 

    យោងៈ​ Vinaculto.vn-​មុ​នី

គ្រួ​សារ​ឪ​ពុក​ម្តាយ​ធម៌​  លើក​ឃ្លោក​សម្រាប់​ដាក់​ទឹក​ចេញ​ទៅ​ទ​ទួល​ស្វាគ​មន៍​ ត្រ​កូល​ខាង​កូន​ធម៌​ រួច​នាំ​គ្នា​ដើរ​ហែ​ហម​ជុំ​វិញ​ផ្ទះ​រុង​ដើម្បី​ប្រា​រព្ធ​ពិ​ធី​។​

គ្រួ​សារ​កំ​ពុង​ធ្វើ​ពិ​ធី​សែន​ព្រេន​បុព្វ​កា​រី​ជន​នៅ​បង្គោល​ណេវ​។

លោក​អា​ចារ្យ​កំ​ពុង​ប្រា​រព្ធ​ពិ​ធី​ Tơ Mon នៅ​ផ្ទះ​រុង​។

បន្ទាប់​ពី​ចប់​កិច្ច​ពិ​ធី​ Tơ Mon ជន​ជាតិ​ទាំង​៣​រស់​នៅ​ក្នុង​ភូមិ​ គឺ​ជន​ជាតិ​បាណា​ តា​អ៊ុយ​ សើ​ឌាំង​ ធ្វើ​ពិ​ធី​ចង​សម្ព័ន្ធ​មិត្ត​ភាព​។

គ្រួ​សារ​ឪ​ពុក​ម្តាយ​ធម៌​ ចេញ​ទៅ​ទ​ទួល​ស្វា​គមន៍​ត្រ​កូល​ខាង​កូន​ធម៌​ចាប់​ពី​ខ្លោង​ទ្វារ​ភូមិ​  អម​ដោយ​សំ​ឡេង​គង​ឃ្មោះ​បន្លឺ​ឡើង​យ៉ាង​គគ្រឹក​គគ្រេង​។

ក្រោយ​ពី​ពិ​ធី​កិច្ច​បាន​ចប់​សព្វ​គ្រប់​ ពួក​គេ​នាំ​គ្នា​ផឹ​​ក​ស្រា​អេក​ប្រ​គំ​គង​ឃ្មោះ​រាំ​លេង​កំ​សាន្ត​សប្បាយ​។

ម្តាយ​ធម៌​និង​កូន​ធម៌​ ជូន​វត្ថុ​អនុស្សាវ​រីយ៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​។

 

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពិ​ធី​បុណ្យ​ Tơ​ Mon​