ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/06/2019 - 14:45

ម​ហា​សន្និ​បាត​តំ​ណាង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ​និងខេត្ត​ត្រា​វិញ​

លោក​ង្វៀន​ង៉ុក​តឹម​ បាន​តែង​តាំង​ធ្វើ​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​​វៀត​ណាម​ក្រុង​កឹង​ធើ ​អា​ណត្តិ​កាល​ ២០១៩​-២០២៤​

គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ​អា​ណត្តិ​កាល​២០១៩​-២០២៤​ បង្ហាញ​មុខ​ម​ហា​សន្និ​បាត​។           រូប៖​ គឹម​ស្វឹង​

កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិ​ថុ​នា​ ឆ្នាំ​២០១៩ ម​ហា​សន្និ​បាត​តំ​ណាង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ​ លើក​ទី​ IX​ អា​ណត្តិ​កាល​២០១៩-​២០២៤ ​បាន​ប្រ​ព្រឹត្ត​ឡើង​​យ៉ាង​ម​ហោ​ឡា​រិក​ នៅ​សា​ល​ប្រ​ជុំ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​។ ម​ហា​សន្និ​បាត​ បាន​ដាក់​ចេញ​ទិស​ដៅ​ ភារ​កិច្ច​អា​ណត្តិ​ថ្មី​ គឺ​បន្ត​ការ​ផ្លាស់​ថ្មី​យ៉ាង​ខ្លាំង​ក្លា​នូវ​ស​កម្ម​ភាព​របស់​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ក្រុង​ ធ្វើ​ពិ​ពិធ​កម្ម​ទ្រង់​ទ្រាយ​ឃោ​ស​នា​ ចល​នា​ ប្រ​មូល​ផ្តុំ​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​អនុ​វត្ត​នូវ​ការ​ចលនា​ អ​នុ​វត្ត​បាន​ល្អ​នូវ​តួ​នា​ទី​អ្នក​តំ​ណាង​​ការ​ពារ​សិទ្ធិ ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​ សម​ហេតុ​សម​ផល​របស់​ប្រ​ជា​ជន​ ពង្រីក​ប្រ​ជា​ធិប​តេយ្យ​ អ្នក​តំ​ណាង​​បង្កើន​ការ​ឯក​ភាព​​សង្គម​ ជំ​រុញ​ការ​ត្រួត​ពិ​និត្យ​និង​ធ្វើ​វិ​វេច​នា​សង្គម​ ស​កម្ម​ចូល​រួម​ក​សាង​អង្គ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ស្អាត​ស្អំ ​រឹង​មាំ​ រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​អភិ​វឌ្ឍ​រួម​របស់​ក្រុង​  ក​សាង​ ពង្រឹង​​ រៀប​ចំ​ឲ្យ​រឹង​មាំ​ជា​ប្រ​ចាំ​ អង្គ​ការ​ចាត់​តាំង​ ក្បាល​ម៉ា​ស៊ីន​រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ក្រុង​ តាម​ទិស​ដៅ​ សម្រិត​សម្រាំង​ សុ​ពល​ភាព​ ប្រ​សិទ្ធ​ភាព​ អ​នុ​វត្ត​សម្រេច​​ឆ្នើម​ភារ​កិច្ច​ប្រ​មូល​ផ្តុំ​ក​សាង​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​។

ជា​មួយ​នឹង​ស្មារ​តី​សាម​គ្គី​ ប្រ​ជា​ធិប​តេយ្យ​ ទ​ទួល​ខុស​ត្រូវ ម​ហាស​ន្និ​បាត​បាន​ឯក​ភាព​ប្រ​ជុំ​ពិ​ភាក្សា​ជ្រើស​តំ​ណាង​៨៦​រូប ចូល​រួម​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ​ អា​ណត្តិ​កាល​២០១៩​-២០២៤​ ជ្រើស​គណៈ​ប្រតិ​ភូ​ចូល​រួម​ម​ហា​សន្និ​បាត​តំ​ណាង​រសិ​រ្សមាតុ​ភូមិ​វៀត​ណាម​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ IX​ រួម​មាន​តំ​ណាង​ពេញ​សិទ្ធិ​៦រូប​ និង​បម្រុង​២​រូប​។ ក្នុង​ស​ម័យ​ប្រ​ជុំ​លើក​ទី​១​ គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ក្រុង​បាន​ប្រ​ជុំ​ពិ​ភាក្សា​តែង​តាំង​លោក​ង្វៀន​ង៉ុក​តឹម​ ស​មា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ លេ​ខា​គណៈ​កម្មា​ធិការ​​បក្ស​ស្រុក​ថើយ​ឡាយ​ ធ្វើ​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​កា​រ​​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ      តែង​តាំង​ អ​នុ​ប្រ​ធាន​ទ​ទួល​បន្ទុក​៣​រូប​ រួមមាន​៖​ លោក​ស្រី​ ង្វៀន​ធ្វី​ហាំង​ លោក​ឌិញ​ទ្រុង​ត្រឹក​ លោក​តុង​វ៉ាន់​ញីន​ និង​អ​នុ​ប្រ​ធាន​ជំ​នួយ​ការ​៤​រូប​និង​ជ្រើស​ស​មា​ជិក​ប្រ​ចាំ​ការ​២​រូប​។

*ម​ហា​សន្និ​បាត​តំ​ណាង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខេត្ត​ត្រា​វិញ​ លើក​ទី​ IX​ អា​ណត្តិ​កាល​២០១៩​-២០២៤​ បាន​ប្រ​ព្រឹត្ត​ឡើង​ជោគ​ជ័យ​យ៉ាង​ត្រ​ចះ​ត្រ​ចង់​។ អា​ណត្តិ​កាល​កន្ល​ង គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​សមា​តុភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ​ បាន​បង្ហាញ​ពី​តួ​នា​ទី​ម្ចាស់​ការ​ក្នុង​ការ​ធ្វើសេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ថ្នាក់​ដឹក​នាំ​បាន​ទាន់​ពេល​ និង​មាន​កិច្ច​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ អង្គ​ការ​ស​មា​ជិក​ក្នុង​ការ​បង្កើន​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជា​តិ​ ដោះ​ស្រាយ​នូវ​បញ្ហា​កង្វល់​ក្នុង​សង្គម​។ ទន្ទឹម​​នឹង​នោះ ​ រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ច្បាម​និង​ធ្វើ​ឲ្យ​ជាក់​ស្តែង​នូវ​កម្ម​វិ​ធី​សហ​ការ​ឯក​ភាព​ស​កម្ម​ភាព​ប្រ​ចាំ​ឆ្នាំ​ ឆ្លង​តាម​រយៈ​ពិ​ពិធ​កម្ម​ទ្រង់​ទ្រាយ​ប្រ​មូល​ផ្តុំ​ បង្ក​បាន​ការ​ឯក​ភាព​សង្គម​ ទំ​នាក់​ទំ​នង​រវាង​បក្ស​ រដ្ឋ​ ជា​មួយ​នឹង​ប្រ​ជា​ជន​កាន់​តែ​ផ្សារ​ភ្ជាប់​ស្អិត​ល្មួត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​​ថ្ងៃ ផែន​ម​ហា​សាម​គ្គី​កាន់​តែ​បាន​កសាង​រឹង​មាំ។​ល។ អា​ណត្តិ​កាល​ថ្មី​២០១៩-​២០២៤ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ​ បន្ត​ផ្លាស់​ថ្មី​ខ្លឹម​សារ​និង​វិ​ធី​ស​កម្ម​ភាព​ ធ្វើ​ពិ​ពិ​ធ​កម្ម​ទ្រង់​ទ្រាយ​ឃោស​នា​ ចលនា​ ផ្តុំ​កម្លាំង​ក​សាង​និង​ពង្រឹង​រឹង​មាំផែ​ន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​  សំ​ដៅ​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ការ​ចលនា​ប្រឡង​ប្រណាំង​ស្នេ​ហា​ជាតិ​ រាល់​ការ​ចលនា​ អា​ស្រ័យ​រណ​សិរ្ស​​មាតុ​ភូមិ​វៀត​ណាម​និង​ភូមិ​ភាគ​បំ​​ផុស​ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ រក្សាលំ​នឹង​ការ​ពារ​ប្រ​ទេស​​-សន្តិ​សុខ​។ ទន្ទឹម​នឹង​នោះ​ ស​កម្ម​ចូល​រួម​ក​សាង​បក្ស​ ក​សាង​រដ្ឋ​អំ​ណាច​ ការ​ពារ​សិទ្ធិ​ និង​ផល​ប្រ​យោជន៍​ស្រប​​ច្បាប់​ សម​ហេតុ​សម​ផល​របស់​ប្រ​ជាជន​។

ម​ហា​សន្និ​បាត​បាន​ប្រ​ជុំ​ពិ​ភាក្សា​ ឧទ្ទេស​នាម​អ្នក​តំ​ណាង​៧១​រូប​ ចូល​ជា​ស​មា​ជិក​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​ខេត្ត​ត្រា​វិញ​ លើក​ទី ​IX អា​ណត្តិ​កាល​២០១៩-​២០២៤​។ សម​មិត្ត​ង្វៀន​ថាញ់​តឹម​ បាន​ម​ហា​សន្និ​បាត​ទំ​​នុក​ចិត្ត​តែង​តាំង​ធ្វើ​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ​ លើក​ទី​ IX អា​ណត្តិ​កាល​ ២០១៩​-២០២៤​៕

              ង៉ុក​ក្វៀង​-ម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ