ក្រុមសិប្បករជនជាតិហាញ៉ី មកពីឃុំកាឡាំង ស្រុកមឿងតែ ខេត្តឡាយចូវ បានសម្ដែងបង្ហាញឡើងវិញនូវពិធីសែនយោលទោងក្នុងពិធីបុណ្យចូលរដូវវស្សា។ សែនយោលទោង គឺពិធីដ៏សំខាន់មួយក្នុងបុណ្យរដូវវស្សារបស់ជនជាតិហាញ៉ី។ បុណ្យរដូវវស្សាត្រូវបានប្រារព្ធធ្វើនៅខែ៥ (ច័ន្ទគតិវៀតណាម) រៀងរាល់ឆ្នាំ ពេលរដូវភ្លៀងឈានចូលមកដល់និងដំណាំស្រូវលូតលាស់ខៀវស្រងាត់ពេញវាលស្រែ អ្នកភូមិជួបជុំគ្នាពិភាក្សាយោបល់ និងឯកភាពថ្ងៃសែន ព្រមទាំងជ្រើសរើសមនុស្សម្នាក់ធ្វើសាមីបុណ្យដើម្បីប្រារព្ធពិធីសែនយោលទោង៕
យោងតាមប្រភព៖ Vinaculto.vn- ប្រែសម្រួល៖ ថាច់ធី

សាមីបុណ្យកំពុងប្រារព្ធពិធីសែនយោលទោង។

ជនរួមជាតិហាញ៉ី ធ្វើជើងទោងបម្រុងឲ្យពិធីបុណ្យ។

ក្រោយពីពិធីសែន ជនរួមជាតិហាញ៉ីរួមគ្នាអង្គុយយោលទោង។