មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

27/05/2019 - 15:53

ពិ​ធី​បុណ្យ​សែន​ស​មុទ្រ​មី​ឡុង​

ពិ​ធី​បុណ្យ​សែន​ស​មុទ្រ​មី​ឡុង​ ខេត្ត​ត្រា​វិញ​ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​១០ដល់​១២​ ខែ​៥​ (ច័ន្ទ​គតិ​​វៀត​ណាម​) បច្ចុប្បន្ន​ បាន​ក្លាយ​ទៅ​ជា​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​អ​រូ​បី​ថ្នាក់​ជាតិ​។ ក្នុង​ថ្ងៃ​បុណ្យ​ មិន​ត្រឹម​តែ​អ្នក​នេ​សាទ​ក្នុង​តំ​បន់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ភ្ញៀវ​ទេស​ចរ​នៅ​គ្រប់​ទិស​ទី​មក​ចូល​រួម​យ៉ាង​កុះ​ករ​ទៀត​ផង​។                              

  PV (​Tổng​ hợp)​ -ប្រែ​សម្រួល​៖ ថាច់​ធី

ចាប់​តាំង​ពី​ព្រឹក​ព្រាង​ស្វាង​ៗ​ ក្បួន​ដង្ហែ​ទ​ទួល​អ៊ុង​ណាម​ហាយ​​ដោយ​មាន​ទូក​នេ​សាទ​ជា​ច្រើន​គ្រឿង​ត្រូវ​​បាន​ចាត់​តាំងឡើង​យ៉ាង​ឱ​ឡា​រិក​និង​អធិក​អ​ធម​ ដើម្បី​សម្ដែង​នូវការ​ដឹង​គុណ​របស់​ប្រ​ជា​ជន​ភូមិ​ភាគ​ចំ​ពោះ​ស​មុទ្រ​សា​គរ​​ដោយ​មាន​វត្ថុ​បំ​ណង​បួង​សួង​សុំ​ឲ្យ​ដំ​ណើរ​នេ​សាទ​ទទួល​បាន​ផល​និង​ជួប​តែ​សំ​ណាង​ល្អ។​ ក្បួន​នា​វា​ត្រូវ​បាន​តុប​តែង​លម្អ​យ៉ាង​ឆើត​ឆាយ​ ស្នូរ​កញ្ចែ​ចេញ​ចាក​កំ​ពង់​ទៅ​ដង្ហែ​អ៊ុង​ ព្រម​ជា​មួយ​នឹង​ការ​ប្រ​គុំ​​ភ្លេង​ពិ​ណ​ពាទ្យ​និង​ឡក​ម៉ុង​សាយយ៉ាង​គគ្រឹក​គគ្រេង​។ ពេល​ទៅ​ដល់​មាត់​ពាម​ស​មុទ្រ​បន្ទាប់​ពី​ការ​ផ្លុំ​ស្នែង​លាន់​ រំ​ពង​អស់​វារៈ​៣​ដង​ ក្បួន​នា​វា​ដង្ហែ​ក៏​ម្នី​ម្នា​បើក​បរ​ឆ្លង​កាត់​ទឹក​រលក​ស​មុទ្រ​ ដើម្បី​ចេញ​ទៅនេ​សាទ​ ក្នុង​ប​រិ​យា​កាសសប្បាយ​រីក​រាយ​បំ​ផុត​។

រាំ​បុង​រ៉ោយ​ (bóng rỗi) ចូល​រួម​ក្នុង​ក្បួនដង្ហែ​ង៉ិន​អ៊ុង​។

នៅ​ពេល​រា​ត្រី​ អ្នក​រាល់​គ្នា​ថែម​ទាំង​​បាន​ទស្ស​នា​កម្ម​វិ​ធី​សិល្បៈ​ទៀត​ផង​។​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
រាំ​បុង​រ៉ោយ​