08/04/2019 - 20:50

យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ពី​”ទ្រ​នំ​សុខ​”

លំ​នៅ​ឋាន​ថ្មី​សម​រម្យ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ បាន​សាង​សង់​កាន់​តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ មួយ​ក្នុង​ចំ​ណោម​នោះ ​គឺដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​នៃ​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ ព្រម​ជា​មួយ​នឹង​ការ​ព្រួត​ដៃ​របស់​សហ​គមន៍​ ដើម្បី​សាង​សង់​ផ្ទះ​​ម​ហា​សាម​គ្គី​ ផ្ទះ​មេត្តា​ធម៌​​ជា​ដើម​។ ក្រុង​កឹង​ធើ​ បាន​និង​កំ​ពុង​បញ្ចេញ​កម្លាំង​គិត​គូរ​ ពី​”លំ​នៅ​ឋាន​” ជូន​ជ​ន​រួម​ជា​តិ​ខ្មែរ​ផង​ដែរ​។

បងថាច់​វ៉ូវថាញ់ នៅ​ភូមិ​ថើយថ្វឹង B ទីប្រជុំជនថើយឡាយ​ ស្រុកថើយឡាយ​ ​គំពុងលាបពណ៌ផ្ទះថ្មី។

* រីក​រាយ​ជា​មួយ​លំ​នៅ​ឋាន​ដែល​ប៉ង​ប្រា​ថ្នា

ខុស​ស្រ​ឡះ​ពី​​​​ប​រិ​យា​កាស​ម​មា​ញឹក​ទ​ទួល​​ស្វា​គមន៍​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ គី​ហើយ​ ២០១៩​ ប្តី​ប្រ​ពន្ធ​បង​ថាច់​វ៉ូវ​ថាញ់​ នៅ​ភូមិ​ថើយ​ ធ្វឹង​B​ ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ​ ស្រុក​ថើយ​ឡាយ​ កំ​ពុង​ផ្ចិត​ផ្ចង់​លាប​ពណ៌​ផ្ទះ​ថ្មី​។ ប្តី​ប្រ​ពន្ធ​គាត់​ជ្រើស​ពណ៌​បៃ​តង​ជា​ពណ៌​សំ​ខាន់​ ពី​ព្រោះ​តាម​​ប្រ​​សាសន៍​របស់​គាត់​ ៖ ពណ៌​បៃ​តង​សម្តែង​ពី​ភាព​ជឿ​ជាក់​នៅ​អ​នា​គត​នឹង​មាន​ភាព​ល្អប្រ​សើរ​ ! គាត់​បាន​រៀប​កា​រ​រួច ចេញ​នៅ​ដោយ​ឡែក​បាន​១៦​ឆ្នាំ​។ ផ្ទះ​ប្រ​ក់​ស័ង្ក​សី​ ជញ្ជាំង​​បាំង​ស្លឹក​ ស​សរ​ឈើ​ បាន​ផ្សារ​ភ្ជាប់​នឹង​ប្តី​ប្រ​​ពន្ធ​គាត់​តាំង​ពី​ដើម​រ​ហូត​មក​។ គ្រួ​សារ​ក្រី​ក្រ​ គ្មាន​ដី​បង្ក​បង្កើន​ផល​ ពីរ​នាក់​ប្តី​ប្រ​​ពន្ធ​បង​តែង​​ដើរ​ធ្វើ​ការ​ឈ្នួល​។ល។ ទោះ​បី​ខិត​ខំ​ធ្វើ​ការ​ ក៏​ជីវ​ភាព​នៅ​តែ​ខ្វះ​មុខ​ខ្វះ​ក្រោយ​ ពី​ព្រោះ​ប្រ​ពន្ធ​​កើត​កូន​២​នាក់​ជា​បន្ត​បន្ទាប់​។ “ប្តី​ប្រ​ពន្ធ​ខ្ញុំ​ធ្វើ​​ការ​តាម​វេន​ ហេតុ​នោះ​ពេល​ទៅ​ធ្វើ​ការ​នៅ​ពេល​វេន​យប់​ ចួន​ត្រង់​ភ្លៀង​ខ្យល់​ខ្លាំង​បា​រម្ភ​ខ្លាច​ផ្ទះ​រ​លំ​ ក្នុង​ចិត្ត​ចេះ​តែ​អន្ទះ​សា​ បន់ឲ្យ​តែ​​ឆាប់​ភ្លឺ​ ដើម្បី​បាន​មក​ផ្ទះ​ជួប​មុខ​កូន​។ល។ រួច​បាន​រដ្ឋ​អំ​ណាច​ពិ​និត្យ​ជម្រើស​សង់​​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​ ពេល​ទៅ​ធ្វើ​ការ​ម្តង​ៗ​ ខ្ញុំ​តែង​ទន្ទឹង​ពេល​វេ​លា​ឲ្យ​កន្លង​ទៅ​ឆាប់​ៗ​ដើម្បី​មក​ផ្ទះ​ជួយ​ បង​ប្អូន​សង់​ផ្ទះ​។ ពេល​សង់​ផ្ទះ​រួច​រាល់​ ខ្ញុំ​ទន្ទឹង​​វិ​ល​មក​ផ្ទះ​ជួប​ជុំ​ប្រ​ពន្ធ​កូន​ ទ​ទួល​ទាន​បាយ​ក្នុង​​ផ្ទះ​ថ្មី​ដែល​ប៉ង​ប្រាថ្នា​”-បង​វ៉ូវ​ថាញ់​ ឲ្យ​ដឹង​ដូច្នេះ​។

អ្នក​មីង​ថាច់​ធី​សុ​វណ្ណ​ នៅ​ភូមិ​ថើយ​ត្រឿង​១​ ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ-​ដ ឈាន​ចូល​ដល់​អា​យុ​៦០​ឆ្នាំ​។ មីង​ថាច់​ធី​សុ​វណ្ណ​ សំ​ណេះ​សំ​ណាល​៖ បើ​សិន​បាន​ជ្រើស​ពេល​វេ​លា​ដែល​គាត់​សប្បាយ​ និង​សុ​ភ​មង្គល​បំ​ផុត​ក្នុង​ឆាក​ជី​វិត​គឺ​គាត់​ជ្រើស​ឆ្នាំ​២០១៨​។ ដ្បិត​អី​ ក្រោយ​ពី​ច្រើន​ឆ្នាំ​ក្រ​លំ​ បាក នឿយ​ហត់​ គ្រួ​សារ​គាត់​ក៏​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ពិ​សេស​ជាង​ទៀត​ គាត់​បាន​ភូមិ​ភាគ​ជ្រើស​សង់​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​នៅ​ចុង​​ឆ្នាំ២០១៨។​ អ្នក​មីង​សុ​វណ្ណ​ ឲ្យ​ដឹង​៖ “តាំង​ពី​ជំ​នាន់​តា​យាយ​រ​ហូត​ដល់​ម្តាយ​ឪ​ពុក​របស់​ប្តី​ ប្រ​ពន្ធ​ខ្ញុំ មិន​ទាន់​សង់​បាន​ផ្ទះ​សម្បែង​ត្រឹម​​ត្រូវ​ទេ​។ ដោយ​សារ​បាន​រដ្ឋ​ឲ្យ​បុល​ទុន​ចិញ្ចឹម​​​ជ្រូក​ រួច​សង់​ផ្ទះ​ឥដ្ឋ​១​ខ្នង​ជូន​ទៀត​ ខ្ញុំ​ត្រេក​អរ​​ខ្លាំង​ណាស់!​ ឥ​ឡូវ​ពេល​ភ្ញាក់​ពី​ដំ​ណេក​នៅ​​កណ្ដាល​អធ្រាត្រ​ម្តង​ៗ​ ដឹង​ថា​ខ្លួន​កំ​ពុង​នៅ​​ក្នុង​ផ្ទះ​សម​រម្យ​ ប៉ុន្តែ​បែរ​ជា​ស្មាន​ថា​ខ្លួន​កំ​ពុង​តែ​ដេក​យល់​សប្តិ​!”​។

រយៈ​ពេល​កន្លង​ ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ តែង​ខិត​ខំ​ឧបត្ថម្ភ​ជន​ រួម​ជាតិ​មាន​”លំ​នៅ​ឋាន​”ត្រឹម​ត្រូវ​។ តួ​យ៉ាង​ ដូច​៖ កាល​ឆ្នាំ​២០១៨ ស្រុក​កើ​-ដ​ បាន​ពិ​និត្យ​ផ្ដល់​ដី​និង​សង់​ផ្ទះ​ម​ហា​សាម​គ្គី​ដល់​ប្រ​ជា​ជន​១០៨​គ្រួ​សារ​ ចូល​ស្នាក់​នៅ​មណ្ឌល​តាំង​លំ​នៅ​សម្រាប់​ជន​ជាតិ​ភាគ​តិច​ ស្ថិត​នៅ​ទី​ប្រ​ជុំ​​ជន​កើ​-ដ​; ស្រុក​ថើយ​ឡាយ​បាន​ជួស​ជុល​និង​​សង់​ផ្ទះ​ម​ហា​សាម​គ្គី​ចំ​នួន​៣៩​ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ​។ល។ លោក​លីវ​ត្វឹង​ខឿង​ អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ថើយ​ឡាយ​ ឲ្យ​ដឹង​៖ ​“ចំ​ពោះ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ ជីវ​ភាព​នៅ​ជួប​លំ​បាក​ច្រើន​។ ហេតុនោះ​ មាន​លំ​នៅ​ឋាន​លំ​​នឹង​គឺ​ជា​ក្តី​ប្រាថ្នា​យ៉ាង​ធំ​ធេង​របស់​ជន​រួម​ជាតិ​។ មាន​ផ្ទះ​ម​ហា​សាម​គ្គី​បាន​ផ្តល់​ជា​កម្លាំង​ចល​ករ​​បន្ថែម​ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ធ្វើ​ការ​រក​ស៊ី​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”។

មីង​ថាច់​ធី​សុ​វណ្ណ​ នៅ​ភូមិ​ថើយ​ត្រឿង​១ ឃុំ​ថើយស្វឹ​ង​ ស្រុក​កើ-​ដ ​(ខាងឆ្វេង​) រីក​រាយ​ដោយ​មាន​ផ្ទះ​ថ្មី​ដូច​បំ​ណង​ប្រាថ្នា​។

*​ នឹង​គ្មាន​នៅ​ភាព​ចំ​ណាក​ស្រុក​

គ្រួ​សារ​បង​សើុងហុង នៅ​ភូមិ​ថើយ​ហ្វា ​B ទី​ប្រ​ជុំ​ជន​កើ​-ដ​ ស្រុក​កើ​-ដ ព្រម​ជា​មួយ​នឹង​គ្រួ​​សារ​ខ្មែរ​ក្រី​ក្រ​ចំ​នួន​២០​ទៀត​ បាន​រដ្ឋ​អំ​ណាច​ ​ពិ​និត្យ​សង់​ផ្ទះ​ជូន​នៅ​ក្នុង​ភូមិ​មិត្ត​ភាព​វៀត​-កូ​រ៉េ​ កាល​ពី​ខែ​មេ​សា​ ឆ្នាំ​២០១៨​។ បងសើុងហុង ឲ្យ​ដឹង​៖ “ពី​មុន​ អា​ស្រ័យ​ស្ថាន​ភាព​លំ​​បាក​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​ឡឹម​ដុង​ ខ្ញុំ​យក​កូន​ច្បង​កំ​ពុង​រៀន​ថ្នាក់​ទី​៤​ទៅ​ផ្ញើ​នឹង​ម្តាយ​ ឪ​ពុក​បង្កើត​ រី​ឯ​កូន​ពៅ​កំ​ពុង​រៀន​ថ្នាក់​ទី​១​ យក​ទៅ​ផ្ញើ​នឹង​ឪ​ពុក​ម្តាយ​ក្មេក​។​ ពីរ​បី​ខែ​ទើប​មក​​ស្រុក​ម្តង​។ល។ ឥ​ឡូ​វ​មាន​ផ្ទះ​សម្បែង​លំ​នឹង​ ហើយ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​សូម​ចូល​ធ្វើ​ការ​នៅ​មណ្ឌល​ឧស្សហ​កម្ម​ត្រា​ណុក​ ម្ល៉ោះហើយ​ខ្នះ​ខ្នែង​ធ្វើ​​ការ ប្រិត​សំ​ចៃ​។ មាន​ផ្ទះ​ហើយ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ មិន​ទៅ​ធ្វើ​ការ​ឆ្ងាយ​ទៀត​”។ល។ ភូមិ​មិត្ត​ភាព​ វៀត​ណាម​-កូ​រ៉េ​ គឺ​ជា​សំ​ណង់​ចំ​ណុះ​គម្រោង​ ”​ក​សាង​ភូមិ​មិត្ត​ភាព​វៀត​ណាម​-កូ​រ៉េ​ខាង​ត្បូង​” អា​ស្រ័យ​គណៈជន​ជាតិ​សហ​ការ​ជា​មួយ​នឹង​សហ​ព័ន្ធ​អង្គ​ការ​មិត្ត​ភាព​ក្រុង​កឹ​​ង​ធើ ចល​នា ​ វិទ្យា​ស្ថាន​ដោះ​ដូរ​វប្ប​ធម៌​អា​ស៊ី​កូ​រ៉េ​ខាង​ត្បូង​នៅ​ក្រុង​ហូ​ជី​មិ​ញ​(ACEF)។​ លោក​លឿង​វ៉ាន់​ទ្រឺ​ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ​ឲ្យដឹ​ង​៖ ពង្រីក​ភាព​ស​កម្ម​របស់​គម្រោង​ “ក​សាង​ភូមិ​មិត្ត​​ភាព​វៀត​ណាម​-កូ​រ៉េខាង​ត្បូង​” គណៈ​ជន​ជាតិ​ បាន​ចលនា​ ACEF និង​កំ​ពុង​ដំ​ណើរ​ការ​ធ្វើបែប​បទ​អនុ​វត្ត​ដំ​ណាក់​កាល​២​៖ សង់​ផ្ទះ​ជូន​ជន​ជាតិ​ ភាគ​តិច​ក្រី​ក្រ​ចំ​នួន​៣០​ខ្នង​ នៅ​ស្រុក​កើ​-ដ​។ “យើង​ខ្ញុំ​សង្ឃឹម​ថា​ ជន​រួម​ជាតិ​ខ្មែរ​កាន់​តែមាន​​លំ​នៅ​ឋាន​លំ​នឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដើម្បី​មិន​ចំ​ណាក​ស្រុក​ធ្វើ​ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​” លោក​លឿង​វ៉ាន់​ទ្រឺ​ បាន​ឲ្យ​ដឹង​ដូច្នេះ​។

ជួយ​ជន​ជាតិ​ភាគ​តិច​និ​យាយ​រួម ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​ មាន​កន្លែង​ស្នាក់​នៅ​​លំ​នឹង​ រយៈ​ពេល​កន្លង​ ក្រុង​បាន​ឧបត្ថម្ភ​ដី​ធារ​ ផ្ទះ​ជូន​ប្រ​ជា​ជន​បាន​ជាង​២១៧​គ្រួ​សារ​។ ឆ្លង​តាម​រយៈ​នោះ​ មាន​ប្រ​ជា​ជន​៨៦​គ្រួ​សារ​បាន​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​រាយ​ប៉ាយ​ ប្រ​ជា​​ជន​៦​គ្រួ​សារ​រៀប​ចំ​ចូល​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​ឡើង​វិញ​ ជាមួយ​ថ​វិ​កា​ជាង​១ពា​ន់​លាន​ដុង​។​ ចំ​ណែក​គ្រួ​​សារ​១២៥​ទៀត​ បាន​រៀប​ចំ​ចូល​នៅ​មណ្ឌល​ តាំង​ទី​លំ​នៅ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​ នៅ​ស្រុក​កើ-​ដ​ វិញ​ថាញ់​ និង​ខណ្ឌ​អូរម៉ូង​ ស​រុប​ផ្ទៃ​ដី​នៃ​តំ​បន់​តាំង​ទី​លំ​នៅ​ទាំង​អស់​ជាង​២៨,៥​ ពាន់​ម៉ែត្រ​កា​រ៉េ ​ថ​វិ​កា​អនុ​វត្ត​ជាង​២៩,៥​ពាន់​​លាន​ដុង​។

ក្រុង​កឹង​ធើ​ខិត​ខំ​រ​ហូត​ដល់​ឆ្នាំ​២០២០​ ជន​ រួម​ជាតិ​ភាគ​តិច​១០០​%មាន​ដីធារ​ផ្ទះ​ លំ​នៅ​ឋាន​លំ​នឹង​ គ្មាន​នៅ​ផ្ទះ​បណ្ដោះ​អា​សន្ន​។ “ក្រុង​នឹង​បន្ត​ខិត​ខំ​ចលនា​សង្គម​ រួម​គ្នា​ព្រួត​ដៃ​ក​សាង​ ផ្ទះ​ម​ហា​សាម​គ្គី​ជូន​ជន​ជាតិ​ភាគ​តិច​និ​យាយ​រួម​ ជន​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​។ សង្ឃឹម​ថា​ ក្រុង​នឹង​សម្រេច​បាន​ទិស​ដៅ​ដាក់​ចេញ​ ដើម្បី​រួម​ចំ​ណែក​ជួយ​ជន​រួម​ជាតិ​ជា​សន្សឹម​ៗ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវ​ភាព​។ ពី​ព្រោះ​ មាន​លំ​នៅ​ឋាន​លំ​នឹង​ ទើប​ស្ងប់​អា​រម្មណ៍​ធ្វើ​ការ​រក​ស៊ី​”- លោក​លឿង​វ៉ាន់​ទ្រឺ​ ឲ្យ​ដឹង​ដូច្នេះ​៕

ហាត្រេវ

 

ចែករំលែកអត្ថបទ