បច្ចុប្បន្នស្រុកមីទូ ខេត្តសុកត្រាំង មាន២៧.៥៤៩គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរមានចំនួន៦.៩៦០គ្រួសារ ស្រូបអត្រា២៥,២៦%។ រយៈកាលកន្លង ស្រុកខិតខំអនុវត្តល្អការងារឃោសនា ផ្សព្វផ្សាយកម្មវិធី គម្រោងវិនិយោគដល់តំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។
សមមិត្តឡេសឺនហាយ (ឈរទី៧ខាងស្ដាំ) អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ជូនអំណោយដល់ជនរួមជាតិខ្មែរ នៅឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង។
នៅពេលកម្មវិធី គ្រោងការ គោលនយោបាយពិសេសដោយឡែកឧបត្ថម្ភរបស់រដ្ឋជូនតំបន់ជនរួមជាតិខ្មែរ អភិវឌ្ឍប្រកបដោយប្រសិទ្ធភាព មាមីងខ្មែរឈានឡើង ចាកផុតពីភាពក្រីក្រដោយចីរភាព។ យោងប្រសាសន៍លោកឡឹមមេរិន្ទ ប្រធានការិយាល័យជនជាតិស្រុកមីទូ អនុវត្តសេចក្ដីសម្រេចចិត្តលេខ២០៨៥/QĐ-TTg ចុះថ្ងៃ៣១/១០/២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីគោលនយោបាយពិសេសដោយឡែកឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០១៧-២០២០ ស្រុកបានឧបត្ថម្ភដល់គ្រួសារមានតម្រូវការដីលំនៅ៣.៨៣០គ្រួសារ ទុនអភិវឌ្ឍផលិតកម្ម ផ្លាស់ប្ដូររបរ។ ទន្ទឹមនឹងនោះ ការិយាល័យនៅទាំងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនស្រុក ផ្ដល់សច្ចានុម័តិលើបញ្ជីឈ្មោះ ថវិកាឧបត្ថម្ភផ្ទាល់ដល់គ្រួសារក្រីក្រតាមសេចក្ដីសម្រេចចិត្តលេខ១០២/២០០៩/QĐ-TTg; ផ្ដល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃចំពោះជនជាតិភាគតិច២៨.៩៤៥នាក់ ។ មីងឡឹមធីហើយ នៅភូមិព្រីង ឃុំទ្វឹនហ៊ឹង ជាគ្រួសារចាកភាពក្រីក្រ ឲ្យដឹង៖ "ឆ្នាំ២០០៣ គម្រោងស៊ីដា (Sida) ឧបត្ថម្ភគ្រួសារខ្ញុំគោមេ២ក្បាលចិញ្ចឹមដើម្បីចាកផុតពីភាពក្រីក្រ។ បច្ចុប្បន្ន ហ្វូងគោរបស់គ្រួសារខ្ញុំកើនឡើង១១ក្បាល ។ រៀងរាល់ថ្ងៃ ខ្ញុំយកទឹកដោះគោ៣ក្បាលប្រមាណជាង២០លីត្រ ជាមួយនឹងតម្លៃ១០.០០០ដុង/លីត្រ ។ អាស្រ័យមានចំណូលលំនឹង ម៉្លោះហើយគ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ" ។ ចំណែកពូហ្វិញតឹនផាក នៅភូមិដើមជ្រៃ ឃុំភូមី ឲ្យដឹងដោយក្ដីរីករាយ៖ "អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ បច្ចុប្បន្នផ្លូវនៅតាមជនបទត្រង់ភ្លឹង ជ្រះស្អាត ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់"។
លោកឡឹមមេរិន្ទ ឲ្យដឹងបន្ថែម៖ "ប៉ុន្មានឆ្នាំកន្លង មីទូមានការផ្លាស់ប្ដូរច្រើន ។ សម្រេចបានលទ្ធផលនេះ ក៏អាស្រ័យដោយការចូលរួមចំណែករបស់ជនរួមជាតិភាគតិចនៅលើភូមិសាស្រ្ត ពិសេសគឺជនរួមជាតិខ្មែរ។ ផ្ដើមពីនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរួមរបស់ស្រុក។ ស្រុកមីទូ នឹងបន្តការអនុវត្តយ៉ាងប្រសិទ្ធភាពនូវកម្មវិធី គម្រោងពិសេសដោយឡែករបស់រដ្ឋ សម្រាប់តំបន់ជនរួមជាតិខ្មែរ ដើម្បីមាមីងឈានឡើងក្នុងជីវភាព៕
ត្រឿងផល-ទីទុយ