30/10/2018 - 09:03

អគ្គ​លេ​ខា ង្វៀន​ភូ​ត្រុង​ ជាប់​ឆ្នោត​កាន់​តំ​ណែង​ប្រ​ធាន​រដ្ឋ

 ​ អគ្គ​លេ​ខា ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូ​ត្រុង ធ្វើ​សច្ចា​ប្រ​ណិ​ធាន​ចូល​កាន់​តំ​ណែង​នៅ​ចំ​ពោះ​មុខ​រដ្ឋ​ស​ភា​ ជន​រួម​ជាតិ​​និង​ម្ចាស់​ឆ្នោត​ទូ​ទាំង​ប្រ​ទេស​។

បន្ត​អនុ​វត្ត​កម្ម​វិ​ធី​ស​ម័យ​ប្រ​ជុំ​លើក​ទី​៦ រដ្ឋ​ស​ភា​នី​តិ​កាល​XIV នៅ​រ​សៀល​ថ្ងៃ​២៣ ខែ​តុ​លា​ ចំ​ពោះ​មុខ​រដ្ឋ​ស​ភា ប្រ​ធាន​គណៈ​កម្ម​ការ​រាប់​សន្លឹក​ឆ្នោត​ ប៊ូ​យ​វ៉ាន់​កឿង ប្រ​កាស​លទ្ធ​ផល​បោះ​ឆ្នោត​តែង​តាំ​ង​ប្រ​ធាន​រដ្ឋ។ តាម​នោះ មាន​ស​មា​ជិក​រដ្ឋ​ស​ភា​​៩៩,​៧៩​% បាន​បោះ​ឆ្នោត​តែង​តាំង​អគ្គ​លេ​ខា ង្វៀន​ភូ​ត្រុង​ កាន់​តំ​ណែង​ប្រ​ធាន​រដ្ឋ​នៃ​សា​ធា​រ​ណ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម​ អា​ណត្តិ​កាល​២០១៦​-២០២០​។

ក្រោយ​ពី​អគ្គ​លេ​ខា​ធិ​ការ​នៃ​រដ្ឋ​ស​ភា​ ង្វៀន​ហាញ់​ភុក​ អាន​ពង្រាង​សេចក្តី​សម្រេច​បោះ ឆ្នោត​តែង​តាំង​ប្រ​ធាន​រដ្ឋ រដ្ឋ​សភា​បាន​អនុ​ម័ត​លើ​សេច​ក្តី​សម្រេច​បោះ​ឆ្នោត​តែង​តាំង​ប្រ​ធាន​រដ្ឋ​។ បន្ទាប់​ពី​នោះ ប្រ​ធាន​រដ្ឋ​ថ្មី​ ង្វៀន​ភូ​ត្រុង ប្រារ​ព្ធ​ពិ​ធី​ធ្វើ​សច្ចា​ប្រ​ណិ​ធាន ចូល​កាន់​តំ​ណែង​​។ លោក​មាន​ប្រ​សាសន៍​៖ "ចំ​ពោះ​មុខ​ទង់​ក្រ​ហម​ដ៏​ពិ​សិដ្ឋ​របស់​ជាតិ ចំ​ពោះ​មុខ​រដ្ឋ​ស​ភា ​ជន​រួម​ជាតិ​​និង​ម្ចាស់​​ឆ្នោត​ទូ​ទាំង​ប្រ​ទេស​ ខ្ញុំ ង្វៀន​ភូ​ត្រុង​ ប្រ​ធាន​រដ្ឋ​នៃ​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ សូម​សច្ចា​ប្រ​ណិ​ធាន​​៖ ដាច់​ខាត​ស្មោះ​ត្រង់​ចំ​ពោះ​មាតុ​ភូមិ​ ប្រ​ជា​ជន​និង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​សា​ធា​រណ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត សម្រេច​ភារ​កិច្ច​បាន​ល្អ​ដែល​បក្ស​ រដ្ឋ​ និង​ប្រ​ជា​ជន​ប្រ​គល់​ឲ្យ​"៕​

   យោង៖ http://baochinhphu.vn-វិមាន

 

 

ចែករំលែកអត្ថបទ