កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ជំនួសមុខគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានរដ្ឋសភា ង្វៀនធីកីមង៉ឹន បានចុះហត្ថលេខាលើសេចក្តីប្រកាសលេខ៣១៧/TB-UBTVQH១៤ ស្តីពីការកាន់តំណែងជាប្រធានរដ្ឋស្តីទីចំពោះ លោកស្រី ឌាំងធីង៉ុកទិន។
ខឹ្លមសារនៃសេចក្តីប្រកាស មានដូចខាងក្រោម៖
យោងតាមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; យោងតាមច្បាប់ចាត់តាំងរដ្ឋសភាលេខ៥៧/២០១៤/ QH១៣;
យោងតាមសេចក្តីសម្រេចរបស់ការិយាល័យយោបាយ ស្តីពីការចាត់សមាជិកមជ្ឈិមបក្ស ទទួលតំណែងជាប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា សូមគោរពជូនដំណឹង៖
លោកស្រីឌាំងធីង៉ុកទិន អនុប្រធានរដ្ឋ ទទួលតំណែងជាប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រហូតដល់រដ្ឋសភាបោះឆ្នោតតែងតាំង ប្រធានរដ្ឋថ្មី។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា សូមគោរពជូនដំណឹងដល់គ្រប់ស្ថាប័នអង្គការក្នុងនិងក្រៅប្រទេស; ម្ចាស់ឆ្នោតទាំងអស់ និងប្រជាជនទូទាំងប្រទេសឲ្យបានជ្រាប៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន