22/05/2018 - 16:34

ក​សិ​ករ​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ជន​បទ

ពង្រីក​តួ​នា​ទី​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​ រណសិរ្ស​មាតុ​ភូមិ​ឃុំ​ភឿក​ហាវ​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រាវិ​ញ បាន​បង្កើន​ការ​ចលនា​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ អនុ​វត្ត​នូវ​ចលនា​​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​។

ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​ភូមិ​ដៃ​ទទឹង​​ឃុំ​តឹប​ង៉ាយ​។

ផ្លូវ​ដី ផ្លូវ​ដាន​តូច​ល្មម​តែ​យាន​ជំ​និះ​រត់​ទៅ​មក​បាន​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ ឥ​ឡូវ​នេះ បាន​ផ្លាស់​ប្តូរ​ដោយ​ផ្លូវ​កៅ​ស៊ូ ផ្លូវ​បេ​តុង​ធំ​ទូ​លាយ​ពី​៣​ដល់​៤​ម៉ែត្រ​។ នោះ​ក៏​​​អា​ស្រ័យ​ដោយ​ការ​រួម​កម្លាំង​កាយ​ កម្លាំង​ទ្រព្យ​របស់​កសិ​ករ​ស្ម័គ្រ​ចិត្ត​បរិច្ចា​គ​ដី​ធ្វើ​ផ្លូ​វ​រួម​ចំ​ណែក​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​មុខ​មាត់​ជន​បទ​ថ្មី​។

ជា​ក​សិ​ករ​កាយ​ដី​ញីភក់​ អស់​ពី​ចិត្ត​ពី​ថ្លើម មិន​ខ្លាច​នឿយ​ហាត់​និង​ដឹ​ង​ច្បាស់​ពី​តម្លៃ​នៃ​​ដីធ្លី​។ ប៉ុន្តែ​ពួក​គាត់​តែង​ធ្វើ​គំ​រូ​ក្នុង​ការ​ចលនា​របស់​ភូមិ​ភាគ​-នោះ​គឺ​ការ​ឲ្យ​ដឹង​របស់​លោក​ថាច់​រ៉ុង លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ដៃ​ទ​ទឹង​ ឃុំ​តឹប​ង៉ាយ​ ស្រុក​ទីវ​កឹង​ខេត្ត​ត្រា​វិញ​ សម្រាប់​ជូន​មា​មីង​ក្នុង​ភូមិ​។ ពី​មុន​អា​ស្រ័យ​ផ្លូវ​ចង្អៀត​ រ​ដូវ​ភ្លៀង​ភក់​ជ្រាំ​ម៉្លោះ​ហើយ​ប្រ​ជា​ជន​ជួប​លំ​បាក​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​។ ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​ពិត​ជា​មាន​សារៈ​សំ​ខាន់​ ជា​គំ​នាស់​រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​ឈាន​ដល់​ការ​កសាង​សម្រេច​ភូមិ​វប្ប​ធម៌​ជន​បទ​ថ្មី​។ ជា​មួយ​គោល​លំ​នាំ​ “រដ្ឋ​ និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​” ពេល​ឃុំ​មាន​គោល​ការណ៍​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​​ដី​ធ្វើ​ផ្លូវ លោក​ថាច់​រ៉ុង តែង​ស៊ូ​ទ្រាំ​ហាល​ភ្លៀង​ហាល​ក្ដៅ​ប្ដេជ្ញា​ចិត្ត​ចុះ​ទៅ​តាម​ផ្ទះ​ដើម្បី​ចលនា​មា​មីង​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ ជួយ​ប្រ​ជា​ជន​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​។

យល់​បាន​ពី​ផល​ប្រ​យោជន៍​ជាក់​ស្ដែង​យូរ​អង្វែង​ក្នុង​ការ​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​ ។ គ្រួ​សារ​ជា​ច្រើន​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​រាប់​សិប​ម៉ែត្រ​កា​រ៉េ​ ដោយ​មិន​គិត​ពី​ផល​ប្រ យោជន៍​​អ្វី​ទាំង​អស់​។ ជួប​ជា​មួយ​នឹង​យើង​ខ្ញុំ លោក​ថាច់​រ៉ុង ឲ្យ​ដឹង​៖ “មុន​ដំ​បូង​ទៅ​ចលនា​មាន​ការ​លំ​បាក​ណាស់​ មាន​គ្រួ​សារ​មួយ​ចំ​នួន​មិន​យល់​ស្រប​ប៉ុន្តែ​ក្រោយ​មក​ក៏​យល់​ពី​គោល​បំ​ណង​ អត្ថ​ន័យ​​សារៈ​សំ​ខាន់​ក្នុង​ការ​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​ទើប​មា​មីង​ព្រម​បរិច្ចាគ​ដី​មួយ​ចំ​ណែក​របស់​ខ្លួន​ដើម្បី​ធ្វើ​ផ្លូវ​។ ក្នុង​នោះ មាន​គ្រួ​សារ​លោក​ថាច់​សាញ់​ គ្រួ​សារ​អ្នក​មីង​សឺន​ធី​ជា និង​គ្រួ​សារ​លោក​សឺន​ខេជា​គ្រួ​សារ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ច្រើន​ជាង​គេ​ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​របស់​ភូមិ​”។ ដោយ​ការ​ស្រប​គំ​និត​សាមគ្គី​រួម​កម្លាំង​របស់​ប្រ​ជា​ជន​និង​ការ​ខិត​ខំ​របស់​រដ្ឋ​អំ​ណាច​ ភូមិ​ភាគ​មិន​ត្រឹម​តែ​មាន​ផ្លូវ​គមនា​គមន៍​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ដល់​ភូមិ​មួយ​ដោយ​មាន​ប្រ​វែង​ជាង​៤ ​គី​ឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ទេ ថែម​​ទាំង​មាន​ផ្លូវ​គមនា​គមន៍​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ភូមិ នេះ​ក៏​បាន​ក្រាល​កៅ​ស៊ូ​បេ​តុង​រួច​រាល់​ គ្មាន​នៅ​ស្ថាន​ភាព​ប្រ​ជា​ជន​ សិស្សា​នុសិស្ស​លុយ​ភក់​ល្បាប់​នា​រ​ដូវ​ភ្លៀង​យាន​ជំ​និះ​រត់​ដល់​ផ្ទះ ស្រែ​ចម្ការ​ ជីវ​ភាព​សេដ្ឋ​កិច្ច​ក៏​រីក​ចម្រើន​ផង​ដែរ ជា​ជំ​ហាន​ជួយ​ប្រ​ជា​ជន​បង្កើន​ការ​យល់​ដឹង​ ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ​។ នេះ​ជា​លទ្ធ​ផល​នៃ​ការ​ព្រម​ព្រៀង​ “ឆន្ទៈ​បក្ស​ ទឹក​ចិត្ត​ប្រ​ជា​ជន​” ជា​ស្នូល​សាម​គ្គី​ព្រួត​ដៃ​ជា​មួយ​ឃុំ​តឹប​ង៉ាយ​ បង្កើន​ប្រ​សិទ្ធ​ភាព​ជន​បទ​ថ្មី ប្ដេជ្ញា​ចិត្ត​រក្សា​កិត្តិ​នាម​ភូមិ​វប្ប​ធម៌​៕

                     ដា​វ៉ី​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំ​តឹប​ង៉ាយ​