08/05/2018 - 09:45

​ប្រ​ធាន​ភូមិ​អស់​ពី​ចិត្ត​បម្រើ​ប្រ​ជា​ជន

លោក​វី​ទី​វ៉ា​ល័យ​ ជា​លេ​ខា​សា​ខា​បក្ស​និង​​​ជា​ប្រ​ធាន​ភូមិ​អង្គុ​លី​ខាង​ត្បូង​ (ឃុំ​ដុង​​ប៊ិញ ក្រុង​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​ តែង​បាន​ប្រ​ជា​ជន​គោ​រព​រាប់​អាន​។

លោក​វី​ទី​វ៉ា​ល័យ​កំ​ពុង​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ទៅ​កាន់​ផ្ទះ​លោក​សេី​ុង​នី​។

ន​ិយាយ​អំ​ពី​ភូមិ​វប្ប​ធម៌​​-​ជន​បទ​ថ្មី​ ភូមិ​អង្គុ​លី​ខាង​ត្បូង​ លោក​វី​ទី​វ៉ា​ល័យ​ ឲ្យ​ដឹង​៖ “​ដើម​ឆ្នាំ​២០១៨​ ភូមិ​អង្គុ​លី​ខាង​ត្បូង​ បាន​រដ្ឋ​ទទួល​ស្គាល់​ជា​ភូមិ​វប្ប​ធម៌​-ជន​បទ​ថ្មី ក្នុង​ភូមិ​អ្នក​ណា​ក៏​រី​ក​រាយ​ដែរ​ ពី​ព្រោះ​នេះ​ជា​សមិទ្ធ​ផល​របស់​រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​”​។  ព្រម​ជា​មួយ​នោះ លោក​វី​ទី​វ៉ា​ល័យ​ ថែម​ទាំង​រៀប​រាប់​គ្រា​ដែល​ផ្លូវ​ចូល​ភូមិ​នៅ​តូច​ចង្អៀត ផ្លូវ​ដី​លាយ​ក្រួស​រដិ​បរ​ដុប ពិ​បាក​ធ្វើ​ដំ​ណើរ​។  តាម​សង​ខាង​ផ្លូវ ប្រ​ជា​ជន​ទុក​ឲ្យ​ដើម​ឈើ​ដុះ​ស៊ុប​ទ្រុប​ ជុំ​វិញ​ផ្ទះ​មាន​ស្មៅ​ សំ​រាម​ និង​ថ្លុក​ទឹក​ដក់​ជា​ដើម​។ ខណៈ​ពេល​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​ក​សាង​ភូមិ​វប្ប​ធម៌-​ជន​បទ​ថ្មី លោក​វី​ទី​វ៉ា​ល័យ​បាន​​ទៅ​ជួប​ជា​មួយ​នឹង​ចាស់​ៗ​ព្រឹទ្ធា​ចារ្យ​ក្នុង​ភូមិ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ដើម្បី​ពិ​ភាក្សា​រក​វិ​ធី​ចលនា​មា​មីង​។ លោក​វី​ទី​វ៉ា​ល័យ​ ឲ្យ​ដឹង​៖ “ខ្ញុំ​បាន​ទៅ​ពិ​ភា​ក្សា​យោ​បល់​ជា​មួយ​នឹង​ព្រះ​ចៅ​អ​ធិ​ការ​ គណៈ​កម្ម​ការ​វត្ត​អង្គុ​លី​រា​ជា​សិ​រី​ឧត្តម​ដើម្បី​ប​វារ​ណា​ពុទ្ធ​បរិ​ស័ទ​ចូល​រួម​កសាង​ភូមិ​ ពី​ព្រោះ​នៅ​ភូមិ​អង្គុ​លី​ខាង​ត្បូង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​២៨៩​/៣០២​គ្រួ​សារ​”។​

ក្រោយ​ពី​បាន​ផ្សព្វ​ផ្សាយ​ផែន​ការ​កសាង​ភូមិ លោក​វី​ទី​វ៉ា​ល័យ​តែង​ឧស្សាហ៍​ចុះ​ទៅ​តាម​ផ្ទះ​ប្រ​ជា​ជន ដើម្បី​រួម​ជា​មួយ​មា​មីង​កាប់​ឆ្ការ​ដើម​ឈើ បង្ក​ឲ្យ​មាន​សោភ​ណ​ភាព​ជុំ​វិញ​ផ្ទះ​។​ ចំ​ពោះ​គ្រួ​សារ​ក្រ​លំ​បាក​ ផ្ទះ​នៅ​ទ្រុឌ​ទ្រោម លោក​វី​ទី​វ៉ា​ល័យ​ក៏​ស្នើដ​ល់​ថ្នាក់​លើ​កសាង​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​មា​មីង​។ លោក​សេី​ុ​ង​នី នៅ​ភូមិ​អង្គុ​លី​ខាង​ត្បូង​ ឲ្យ​ដឹង​៖ “លោក​វី​ទី​វ៉ា​ល័យ​ មក​លេង​ផ្ទះ​ខ្ញុំ​ជា​ញឹក​ញាប់​ណាស់​។ កាល​ខ្ញុំ​មិន​ទាន់​សង់​ផ្ទះ លោក​វី​ទី​វ៉ា​ល័យ​ តែង​មក​ស្វែង​យល់​អំ​ពី​ស្ថាន​ភាព​គ្រួសា​រ​ខ្ញុំ រួច​ស្នើ​ដល់​រដ្ឋ​សង់​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​ដល់​គ្រួ​សារ​ខ្ញុំ​។ ដោយ​សារ​បាន​លោក​វី​ទី​វ៉ា​ល័យ​ ទើប​ខ្ញុំ​មាន​ផ្ទះ​ឥដ្ឋ​នៅ​ ពី​ព្រោះ​វ័យ​ចំ​ណាស់​ដូច​ជា​រូប​ខ្ញុំ ធ្វើ​ម្តេច​មាន​ប្រាក់​ឯ​ណា​សម្រាប់​សង់​ផ្ទះ​”។

លោក​វី​ទី​វ៉ា​ល័យ ឲ្យ​ដឹង​៖ “ខ្ញុំ​អា​យុ​ជិត​៦០​​ឆ្នាំ រីឯ​​អា​យុបក្ស​គឺ​២៣​ឆ្នាំ​។ ចាប់​តាំង​ពី​ចូល​រួម​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ភាគ​ ខ្ញុំ​បាន​ទទួល​បន្ទុក​កិច្ច​ការ​ជា​ច្រើន​ តាំង​ពី​នគរ​បាល​ភូមិ​គ្រប់​គ្រង​សហ​ករណ៍​រហូត​ដល់​លេ​ខា​សា​ខា​​បក្ស និង​ជា​ប្រ​ធាន​ភូមិ​ម្ល៉ោះ​ហើយ​ខ្ញុំ​តែង​យល់​ច្បាស់​ពី​ស្ថាន​ភាព​គ្រួ​សារ​ប្រ​ជា​ជន​ក្នុង​ភូមិ​។ ភូមិ​អង្គុ​លី​ខាង​ត្បូងបា​ន​ដូច​សព្វ​ថ្ងៃ​គឺ​អា​ស្រ័យ​គុណ​បក្ស​ រដ្ឋ បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​អា​ទិ​ភាព​ជា​ច្រើន​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​រស់នៅ​។ ទូ​ទាំង​ភូមិ​អង្គុ​លី​ខាង​ត្បូង​សព្វ​ថ្ងៃ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ប្រ​ហែល២០​គ្រួ​សារ​ប៉ុណ្ណោះ​”។ និ​យាយ​អំ​ពី​ការ​ខ្នះ​ខ្នែង​និង​ភារ​កិច្ចរបស់​លោក​វី​ទី​វ៉ា​ល័យ​ លោក​សេី​ុង​ហ្វាង​យ្វី ប្រ​ធាន​កា​រិយា​ល័យ​ជន​ជាតិ​ក្រុង​ប៊ិញមិញ​ ឲ្យ​ដឹង​៖ “ពូ​វី​ទី​វ៉ា​ល័យ​ តែង​យល់​ច្បាស់​អំ​ពី​ស្ថាន​ភាព​ភូមិ​ភាគ​និង​តែង​ខ្នះខ្នែង​អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​ទាំង​ឡាយ​។  ហេតុ​ដូច្នោះ  នៅ​ពេល​កា​រិ​យា​ល័យ​ជន​ជាតិ​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​ ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិ​ធី គម្រោង​របស់​រដ្ឋលើ​ភូមិ​សាស្រ្ត​ភូមិ ពូ​វី​ទី​វ៉ា​ល័យ​ តែង​សហ​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ជួយ​ជន​រួម​ជាតិ​ខ្មែរ​បាន​ទទួល​ផល​ប្រ​យោជន៍​គ្រប់​សព្វ​អំ​ពី​គោល​​ន​យោ​បាយ​ឧបត្ថម្ភ​ពិ​សេស​របស់​រដ្ឋ​”៕​

                    ហា​ថាញ់​ - សេ​រី

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​វី​ទី​វ៉ា​ល័យ