មូលនិធិឧបត្ថម្ភកសិករខេត្តត្រាវិញ បានបង្កលក្ខណៈងាយស្រួលជូនកសិកររាប់រយគ្រួសារ ក្នុងនោះ ជួយគ្រួសារកសិករក្រីក្រមានដើមទុនវិនិយោគពង្រីកផលិតកម្មឈានឡើងធ្វើមានធ្វើបានរួមចំណែកបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅភូមិភាគ។
លោកង្វៀនវុាំងដូវថែទាំគោ។
អនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៧៣/QĐ-TTg ចុះថ្ងៃទី១០/៥/២០១១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីសមាគមកសិករវៀតណាមអនុវត្តផ្ទាល់ និងសហការអនុវត្តកម្មវិធី គម្រោងមួយចំនួន អភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌សង្គមនៅជនបទ ដំណាក់កាល២០១១-២០២០។ គិតដល់ថ្ងៃ៣១/០១/២០១៨ ប្រភពទុនមូលនិធិឧបត្ថម្ភកសិករ ក្នុងខេត្តសរុបជាង១៩,៧ពាន់លានដុង។ ក្នុងនោះ មានថវិកាមជ្ឈិម ថវិកាខេត្ត ថវិកាស្រុក និងប្រភពទុនរបស់ឃុំចលនា។ តាមការវាយតម្លៃរបស់គណៈគ្រប់គ្រងសេដ្ឋកិច្ចក្រោមឱវាទសមាគមកសិករខេត្ត ឆ្នាំ២០១៧ សមាគមកសិករស្រុកកាងឡុង និងស្រុកថ្កូវពង្រីកបានប្រសិទ្ធភាពបំផុតពីប្រភពទុនមូលនិធិឧបត្ថម្ភកសិករ។ ឆ្នាំកន្លងហើយ ផ្តើមពីមូលនិធិនេះ សមាគមកសិករខេត្តបានបង្កលក្ខណៈជូនសមាជិក១៨៤គ្រួសារបានបុលទុន គិតជាទឹកប្រាក់៣,៩៥០ពាន់លានដុង ដើម្បីផលិតស្រូវ ដាំស្រកានាគសាច់ក្រហម ក្រូចថ្លុង ចិញ្ចឹមគោ និងពពែជាដើម។ ឯសមាគមកសិករថ្នាក់ស្រុក ក៏បានបង្កលក្ខណៈឲ្យសមាជិក១៦៤គ្រួសារបុលទុន គិតជាទឹកប្រាក់២,៦ពាន់លានដុងដើម្បីវិនិយោគទុនលើទម្រង់រូបភាពដាំដំណាំរួមផ្សំ ដំណាំឈើហូបផ្លែមានក្លែប និងចិញ្ចឹមបសុសត្វជាដើម ។
លោកង្វៀនវុាំងដូវ ជាគ្រួសារជួញដូរគោពូជ នៅភូមិតាសឹក ឃុំឡុងហ៊ីប ស្រុកថ្កូវគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារកសិករ រកស៊ីមានបានផ្តើមពីបុលទុនមូលនិធិឧបត្ថម្ភកសិករ។ លោកង្វៀនវុាំងដូវ ឲ្យដឹង៖ “ពីមុន គ្រួសារខ្ញុំបានសមាគមកសិករស្រុកថ្កូវ បង្កលក្ខណៈឲ្យបុលទុនលើកដំបូង២០លានដុង ពីមូលនិធិឧបត្ថម្ភកសិករដើម្បីវិនិយោគទុនទិញគោពូជមកចិញ្ចឹម។ ក្រោយមក ខ្ញុំបង្វែរមកជួញដូរគោ រួចបុលបន្ថែម៥០លានដុង។ អាស្រ័យប្រិតសំចៃបានដើមទុន ការជួញដូររបស់គ្រួសារខ្ញុំ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពង្រីកបន្ថែម។ ឆ្នាំ២០១៧ ខ្ញុំចុះកិច្ចសន្យាជាមួយនឹងគម្រោងទាំងឡាយនៅខេត្ត ក្រុងនានា លក់គោពូជបាន២.១០០ក្បាល ក្រោយពីទូទាត់រួចស្រេចនៅចំណេញបានមធ្យមភាគពី៤០០-៥០០ពាន់ដុង/ក្បាល។ បច្ចុប្បន្ន គ្រួសារខ្ញុំកំពុងបន្ធាត់គោពូជប្រមាណ៣៥០ក្បាល និងពង្រីកការជួញដូរគោជាបន្ត”។ ម្យ៉ាងទៀតទន្ទឹមនឹងពង្រីកសេដ្ឋកិច្ចគ្រួសារ លោកង្វៀនវុាំងដូវ ថែមទាំងបង្កលក្ខណៈជូនពលករជនបទ៤នាក់ មានការងារធ្វើលំនឹងជាច្រើនឆ្នាំកន្លង រកបានប្រាក់ចំណូលមធ្យមភាគ៤,៥លានដុង/ម្នាក់/ខែ។
តាមប្រសាសន៍លោកង្វៀនវុាំងចៀង អនុប្រធានសមាគមកសិករខេត្តប្រធានគណៈបញ្ជាការមូលនិធិឧបត្ថម្ភកសិករខេត្ត ឲ្យដឹង៖ ឆ្នាំ២០១៧ គណៈបញ្ជាការមូលនិធិឧបត្ថម្ភកសិករ ប្រមូលដើមទុនមកវិញបានចំនួន៩គម្រោងពីមាមីងដែលបុលចំនួន១៦៣គ្រួសារ គិតជាទឹកប្រាក់៣,៦ពាន់លានដុង។ សរុបបំណុលបុលដល់ចុងឆ្នាំ២០១៧ អាស្រ័យសមាគមកសិករខេត្តគ្រប់គ្រងចំនួន៣០គម្រោងគិតជាទឹកប្រាក់១១,១៥០ពាន់លានដុង វិនិយោគទុនជូនសមាជិក៤៩៣នាក់ បុលទុនផលិតកម្មនិងចិញ្ចឹមសត្វធាតុ៕
សុើងម៉ាល័យ-វិមាន