12/06/2017 - 16:07

បង្រៀនអក្សរជូនបងប្អូននារីខ្មែរ

ឃុំ​វិញ​ធិញ ស្រុក​ហ្វា​ប៊ិញ ខេត្ត​បាក​លីវ ជា​ភូមិ​ភាគ​មាន​ស​មា​ជិក​នា​រី​ជា​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ប្រ​មូល​ផ្តុំ​ច្រើន​បំ​ផុត​នៅ​ភូមិ​វិញ​មើុយ​និងភូមិ​វិញ​កេវ​។ ជីវ​ភាព​បង​ប្អូន​នា​រី​ភាគ​ច្រើន​គឺ​ជួប​លំ​បាក​កាល​នៅ​​កុ​មារ​​ភាព​មិន​បាន​ទៅ​រៀន ម៉្លោះ​ហើយ​អ្នក​ដែល​ចេះ​អក្សរ​មាន​ចំ​នួន​តិច​។​ទម្រង់​រូប​ភាព​"ក្រុម​នា​រី​ជន​ជាតិ​ជឿន​លឿន​"នៅ​ភូមិ​វិញ​កេវ បង្កើត​ឡើង​សំ​ដៅ​ជួយ​បង​ប្អូន​នា​រី ចេះ​អាន ចេះ​សរ​សេរ​បាន​ត្រឹម​ត្រូវ​..​.​។

 សមាគមសហព័ន្ធនារីស្រុកហ្វាប៊ិញ ប្រគល់ផ្ទះមេត្តាធម៌ ជូនគ្រួសារក្រីក្រ។

បង​ស្រី​ផាង​ង៉ុក​ប៊ិត ប្រ​ធាន​សមា​គម​នា​រី​ឃុំ​វិញ​ធិញ ឲ្យ​ដឹង​៖ ឃុំ​វិញ​ធិញ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​១២,៧% ក្នុង​នោះ ភាគ​ច្រើន​គឺ​មិន​ចេះ​អក្សរ​។​ដើម្បី​ជួយ​បង​ប្អូន​នា​រី​​បាន​ខិត​ជិត​នឹង​គោល​ន​យោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ ស​មា​គម​នា​រី​បង្កើត​ក្លឹប​អនក្ខ​រកម្ម​ជូន​បង​ប្អូន​នា​រី​ជន​ជាតិ​ខ្មែរ​រៀន​សូត្រ​។​ រ​ហូត​​​មក​ទល់​នឹង​ពេល​នេះ លើ​ភូមិ​សាស្រ្ត​ឃុំ​បង្កើត​បាន​២​ក្លឹប ដោយមាន​ស​មា​ជិក​ចូល​រួម​ជិត​៤០​នាក់​។ នៅ​ទី​ស្នាក់​ការ​ភូមិ គឺ​ជា​សា​លា​រៀន អ្នក​គ្រូ​គឺ​កម្មា​ភិ​បាល​ស​មា​គម​នា​រី ចំ​ណែក​សិក្ខា​កាម គឺ​បង​ប្អូន​នា​រី​ជាស​មា​ជិក​។​ល​។ ថ្នាក់​រៀន​គ្មាន​គម្លាត​រវាង​គ្រូ​និង​សិស្ស​ទាំង​គ្រូ​និង​សិស្ស ខំ​ប្រឹង​ទាំង​អស់​គ្នា​។ មាន​បង​ប្អូន​នា​រី​ជា​ច្រើន​ទៅ​រៀន​នាំ​កូន​ទៅ​តាម ប៉ុន្តែ​ពួក​គាត់​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​អ្នក​គ្រូ​ពន្យល់​មេ​រៀន​ពិត​មែន មិន​ជំ​នាញ​ក៏​ដោយ ប៉ុន្តែ​អ្នក​គ្រូ​ខំ​ប្រឹង​បង្ហាត់​បង្រៀន​ដោយ​អស់​ពី​ចិត្ត​។ ព្រោះ​ហេតុ​នោះ បាន​បង្កើន​នូវ​កម្លាំង​ចល​ករ​ដើម្បី​បង​ប្អូន​នា​រី​រៀប​ចំ​កិច្ចការ​គ្រួ​សារ​លៃ​លក​ពេល​មក​រៀន​។
បង​ស្រី​លី​ធី នៅ​ភូមិ​វិញ​កេវ ឃុំ​វិញ​ធិញ ឲ្យ​ដឹង​៖​"រៀន​ឲ្យ​ចេះ​អក្សរ​ដើម្បី សរ​សេរ​ឈ្មោះ​ខ្លួន​ឯង​។ ពេល​កូន​ចៅ​ទៅ​រៀន យើង​អាច​ណែ​នាំ​វា​បាន ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​"។ ទន្ទឹម​នឹង​ការ​បង្ហាត់​បង្រៀន​អក្សរ ក្រោយ​ម៉ោង រៀន​នៅ​ទាំង​គួប​ផ្សំ​ផ្សព្វ​ផ្សាយ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់ បក្ស​និង​រដ្ឋ ផ្សព្វ​ផ្សាយ​សេច​ក្តី​សម្រេច​និង​ការ​ចលនា​របស់​សមា​គម​នា​រី គ្រប់​លំ​ដាប់​ថ្នាក់​និង​របស់​ភូមិ​ភាគ​។

យោង​តាម​សមា​គម​នា​រី​ឃុំ​វិញ​ធិញ នៅ​ពេល​ខាង​មុខ ​ក្រៅ​ពី​ក្លឹប​បង្រៀន អក្សរ ស​មា​គម​នឹង​បង្កើត​បន្ថែម​ក្លឹប​ហ៊ុន​ទុន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ដើម្បី​ជួយ​បង​ប្អូន​នា​រី​ចេះ​របៀប​ធ្វើ​ការ​រក​ទ​ទួល​ទាន កសាង​គ្រួ​សារ​ជឿន​លឿន សម​ភាព វិ​បុល​ភាព​និង​សុភ​មង្គល រួម​ចំ​ណែក​យ៉ាង​ស​កម្មក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ​៕

ហុងដៅ(baobaclieu.vn)-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រីផាងង៉ុកប៊ិត