មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/08/2016 - 17:31

កាត់បន្ថយភាពក្រីក្របានឆាប់អាស្រ័យគោលនយោបាយពិសេស

ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ជីវភាពរបស់ជនរួមជាតិភាគតិចនៅលើភូមិសាស្រ្តស្រុកហ្វាប៊ិញ ខេត្ តបាកលីវ តែងបានផ្លាស់ប្តូរយ៉ាងច្រើន នោះគឺជាការអះអាងរបស់បងស្រីត្រឹងថាញ់ធ្វី អនុប្រធានគណៈជនជាតិស្រុកហ្វាប៊ិញជាមួយយើងខ្ញុំ។

ស្ពាន​ស្នួរ​បណ្តោះ​អា​សន្ន​បាន​ផ្លាស់​ដោយ​ស្ពាន​បេ​តុង​​ដ៏​រឹង​មាំ​នៅ​ហ្វា​ប៊ិញ​។

តាម​ប្រ​សាសន៍​បង​ស្រី​ធ្វី ស្រុក​ហ្វា​ប៊ិញ​ មាន​ឃុំ​ចំ​នួន​៧​និង​ទី​ប្រ​ជុំ​ជន​ចំ​នួន​១​បាន​ចែក​ចេញ​ជា​២​តំ​បន់ ដោយ​យក​ផ្លូវ​ជាតិ​លេខ​១​ធ្វើ​ជា​ស្នូល​កណ្តាល​។ ទី​ប្រ​ជុំ​ជន​ហ្វា​ប៊ិញ និង​ឃុំ​នានា ដូច​ជា​វិញ​ហ៊ូវ​វិញ​ថាញ់ និង វិញ​ប៊ិញ​ពង្រីក​របរ​ធ្វើ​ស្រែ ចិញ្ចឹម​ត្រី ដាំ​បន្លែ​បង្ការ​និង​ចិញ្ចឹម​សត្វ​។ ចំ​ណែក​ឃុំ​ដ​ទៃ​ពី​នោះ​នៅ​ប្រ​ប​មាត់​សមុទ្រ​រស់​នៅ​ប្រ​កប​របរ​នេ​សាទ​។ ឃុំ​នានា​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ តែង​បាន​ទទួល​ប្រ​យោជន៍​ពី​គោល​ន​យោ​បាយ​ដោយ​ឡែក​របស់​រដ្ឋ មាន​ដូច៖ កម្ម​វិ​ធី​១៣៥ សេចក្តី​សម្រេច​ចិត្ត​លេខ​២៩​,១០២​,៥៤​,១៨​,។ល។ របស់​នា​យក​រដ្ឋ​មន្រ្តី នៃ​រដ្ឋា​ភិ​បាល ស្តី​ពី​លំ​នៅ​ឋាន​ដី​ផលិត​កម្ម បង្វែរ​របរ​ជំ​នួយ​ដោយ​ផ្ទាល់​។ល។ គិត​ដោយ​ឡែក​កម្ម​វិធី​១៣៥​ក្នុង​ដំ​ណាក់​កាល​I,II,III, មាន​ផ្លូវ​គម​នា​គមន៍​ជន​បទ​រាប់​ពាន់​ម៉ែត្រ នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​បាន​កសាង​សម្រេច​រួច​រាល់ បង្ក​លក្ខណៈ​ឲ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​។ អា​ស្រ័យ​ដោយ​កម្ម​វិធី​១៣៥ ប្រ​ឡាយ​ធា​រា​សាស្រ្ត ក៏​បាន​ស្តារ​ឡើង​វិញ​ដើម្បី​ធា​នា​ប្រ​ភព​ទឹក​សាប​សម្រាប់​ប្រ​ជាជ​​ន ផលិត​កម្ម បង្កើន​ប្រាក់​ចំ​ណូល​។ ពូ​យ័ញ​អ៊ុក​ញើុង​នៅ​ភូមិ​ថាញ់​សើុង ឃុំ​វិញ​ប៊ិញ ឲ្យ​ដឹង​៖ "ភ្លឺ​ទំ​នប់​ដែល​បង្ការ​ទឹក​ប្រៃ​ត្រូវ​បាន​ទប់​យ៉ាង​​មាំ ប្រ​ឡាយ​នា​នា​តែង​បាន​ស្តារ​នាំ​ទឹក​សាប​ស្រោច​ស្រព​វាល​ស្រែ​​គ្រប់​​គ្រាន់​ខ្ញុំ​មិន​ចាំ​បាច់​ប្រើ​ម៉ា​ស៊ីន​បូម​ទឹក​ទៀត​ទេ ម៉្លោះ​ហើយ​ការ​ចំ​​ណាយ​​ក្នុង​​ផលិត​កម្ម​ក៏​ថយ​ចុះ។ ដ​ទៃ​ពី​នោះ ពេ​ល​មាន​ទឹក​សាប​ស្រោច​ស្រព​គ្រប់​គ្រាន់​ក្នុង​រដូវ​ប្រាំង  ខ្ញុំ​ដាំ​ដំ​ណាំ​១​រដូវ ដើម្បី​កែ​ប្រែ​ដី​សម្រាប់​រដូវ​ស្រែ បន្ត​បន្ទាប់​ផង​និង​រក​ប្រាក់​ចំ​ណូល​បន្ថែម​ផង​"។

​តាម​ប្រ​សាសន៍​លោក​ង្វៀន​វុាំង​ត្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​ប៊ិញ ឲ្យ​ដឹង បន្ទាប់​ពី​ទទួល​សមិទ្ធ​ផល​ពី​កម្ម​វិធី​១៣៥ គម្រោង​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជួយ​ដល់​ជន​រួម​ជាតិ​ភាគ​តិច នៅ​លើ​ភូមិសាស្រ្ត​ឃើញ​ថា ឃុំ​អនុវ​ត្ត​សម្រេច​យ៉ាង​ឆាប់​រហ័ស​នូវ​លក្ខ​ឋាន​នា​នា មាន​ដូច៖ ផ្លូវ​គមនា​គមន៍​ជន​បទ ធា​រា​សាស្រ្ត លំ​នៅ​ឋាន​។ល។ ក្នុង​ដំ​ណាក់​កាល​កសាង​ជន​បទ​ថ្មី។​ ឧទា​ហរណ៍ ដូច​ដង​ផ្លូវ​ដែល​បាន​កសាង​ពី​កម្ម​វិ​ធី​១៣៥ ឃុំ​គ្រាន់​តែ​បើក​ទូ​លាយ​បន្ថែម​គឺ​សម្រេច​លក្ខ​ឋាន​ផ្លូវ​គម​នា​គមន៍​ជន​បទ​។ អំ​ពី​លំ​នៅ​ឋាន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​ទាំង​ឡាយ​សុទ្ធ​តែ​បាន​ជំ​នួយ​សាង​សង់​ផ្ទះ​តាម​កម្ម​វិ​ធី​១៣៤ សេច​ក្តី​សម្រេច​ចិត្ត​លេខ​៥៤​និង​សេចក្តី​សម្រេច​ចិត្ត​លេខ​២៩​។ បង​ស្រី​ត្រឹង​ថាញ់​ធ្វី   រីក​រាយ​ឲ្យ​ដឹង​បន្ថែម​៖ "ហ្វា​ប៊ិញ ជា​អង្គ​ភាព​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​ទាំង​ឡាយ​ដែល​អនុ​វត្ត​បាន​ឆាប់ និង​មាន​ប្រ​សិទ្ធ​ភាព​សេច​ក្តី​សម្រេច​ចិត្ត​លេខ​២៩QĐ-TTg​ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​។ ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក​ទល់​នឹង​បច្ចុប្បន្ន ស្រុក​ហ្វា​ប៊ិញ​បាន​ជំ​នួយ​ដល់​គ្រួ​សារ​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​បាន​ចំ​នួន​១៦៩​គ្រួ​សារ​។ អង្កាល់​ណា​លំ​នៅ​ឋាន​បាន​លំ​នឹង ​ហើយ​ចំ​នួន​គ្រួ​សារ​ទាំង​នេះ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ យើង​ខ្ញុំ​កំ​ពុង​ស្នើ​ឡើង​ខេត្ត បង្វែរ​ថ​វិ​កា​សម្រាប់​អង្គ​ភាព​ណា​ដែល​មិន​ទាន់​បាន​អនុ​វត្ត​ដើម្បី​បន្ត​ការ​ជំ​នួយ​ដី​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ជួប​ការ​លំ​បាក ដែល​សេស​សល​នៅ​ភូមិ​ភាគ​"។ អា​ស្រ័យ​អនុ​វត្ត​កម្ម​វិធី​គម្រោង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ដូច្នេះ​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ថយ​ចុះ​រៀង​រាល់​ឆ្នាំ។ គិត​មក​ដល់​ដំ​ណាក់​កាល​នេះ ទូ​ទាំង​ស្រុក​មាន​គ្រួ​សារ​ក្រី​ក្រ​នៅ​ត្រឹម​តែ​ជាង​៣% ក្នុង​នោះ គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​មាន​ជិត​៣០០​គ្រួ​សារ​៕

ហាថាញ់-សុផល

ចែករំលែកអត្ថបទ