មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/07/2015 - 09:29

គិតគូរដល់អ្នកមានប្រជាប្រិយភាព

ខេត្ត​ត្រា​វិញ គិត​គូរ​បាន​ល្អដ​ល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ចំ​នួន​៤៣០​នាក់ លើ​ភូមិ​សាស្រ្ត​ជួយ​ឲ្យ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ទាំង​នេះ ជឿ​ជាក់​ជាង​ក្នុង​ការ​ជំ​នួយ​ភូមិ​ភាគ ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ របស់​បក្ស ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​។ 

កម្មា​ភិ​បាល​ភូមិ​ភាគ​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​។

តាម​ប្រ​សាសន៍​របស់​លោក​គឹម​ហុង​យ័ញ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ បច្ចុ​ប្បន្ន​ខេត្ត​មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច៤៣០​នាក់ ភាគ​ច្រើន​ជា​ជន​រួម​ជាតិ​ខ្មែរ​។ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​ភាគ​ចូល​រួម​បាន​ល្អ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ការ​ងារ​ជន​ជាតិ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​ដល់​ប្រ​ជា​ជន​។ ក្រៅ​ពី​នោះ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ទាំង​ជួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ក្នុង​ការ​ចលនា​មា​មីង​ចូល​រួម​អនុ​វត្ត​បង្កើត​វាល​ស្រែ​គំ​រូ​ធំ បណ្តា​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​សម​ស្រប និង​ចលនា​យុវ​ជន​ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។ មាន​កន្លែង​ជា​ច្រើន អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ទាំង​ទទួល​រ៉ាប់​រង​ធ្វើ​ចលនា​សប្បុ​រស​ជន ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន ក​សាង​ស្ពាន​ផ្លូវ​គម​នា​គមន៍​។ ដើម្បី​ជួយ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នឹង​នរ​ចិត្ត​ចូល​រួម​ការ​ងារ​ភូមិ​ភាគ​ក្នុង​អំ​ឡុង​៦ ខែ​ដើម​ឆ្នាំ​២​០១៥ ខេត្ត​ត្រា​វិញ បាន​ចំ​ណាយ​ថ​វិ​កាជាង​១៥០​លាន​ដុង ដើម្បី​ឧបត្ថម្ភ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព។ ក្រៅ​ពី​នោះ មាន​ក្រុម​ការ​ងារ​ជា​ច្រើន​ទៀត​ពី​មជ្ឈិម​ចុះ​មក ដល់​ផ្ទះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ដើម្បី​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិ​ត្ត។ ស​កម្ម​ភាព​ទាំង​នេះ​បាន​បង្ក​ក្តី​ជំ​នឿ​ពី​សំ​ណាក់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ក៏​ដូច​ជា​ជន​រួម​ជាតិ​។

លោក​ឡឺ​ខាក់​ហោយ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ដាឡុ​ក ឲ្យ​ដឹង​៖"  ឃុំ​ដាឡុ​ក ជាភូ​មិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​មាន​អ្នក​មាន​ប្រជា​​ប្រិយ​ភាព​ច្រើន ហេតុ​នោះ​តែង​ទ​ទួល​បាន​កិច្ច​ចង្អុល​ការ បង្ក​លក្ខណៈ​របស់​ខេត្ត ដើម្បី​គិត​គូរ​ឲ្យ​បាន​ល្អ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​។ ក្រៅ​ពី​ថ​វិ​កា​របស់​ភូមិ​ភាគ​ឃុំ នៅ​ទាំង​ចលនា​សប្បុ​រស​ជន​ឧបត្ថម្ភ ដើម្បី​គិត​គូរ​ឲ្យ​បាន​ល្អ​ជាង​ទៀត​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​លើ​ភូមិ​សាស្រ្ត​"។ លោក​ថាច់​ង៉ាង អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ឃុំ​ដា​ឡុក មាន​ប្រ​សាស​ន៍​៖ "មិន​ដោយ​ឡែក​តែ​រូប​ខ្ញុំ​ម្នាក់​ទេ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ដ​ទៃ​ទៀត​មាន​ក្តី​រីក​រាយ ពេល​បាន​ថ្នាក់​ដឹ​ក​នាំ​ឃុំចុះ​មក​សួរ​សុខ​ទុក្ខ​ពេល​មាន​ជំ​ងឺ តម្កាត់​ម្តង​ម្កាល​។ ក្នុង​ពេល​ចុះ​សួរ​សុខ​ទុក្ខ​ស្និទ្ធ​ស្នាល​ដូច្នេះ បាន​បង្ក​លក្ខណៈ​ដល់​យើង​ខ្ញុំ​ផ្តល់​យោ​បល់​ដោយ​ផ្ទាល់​។ តាម​រយៈ​នៃ​ការ​សួរ​សុខ​ទុក្ខ ឃើញ​ថា​មាន​ប្រ​សិទ្ធ​ភាព​ជាង​ពេល​ជួប​ជុំ​ធម្ម​តា​"។

តាម​ប្រ​សាសន៍​លោក​ហោយ ទោះ​បី​អំ​ណោយ​ទៅ​សួរ​សុខ​ទុក្ខ​មាន​ភាព​សា​មញ្ញ ប៉ុន្តែ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​រឹត​បន្តឹង​ជាង​ទៀត​នូវ​ម​នោ​សញ្ចេត​នា ផ្សារ​ភ្ជាប់​រវាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ជា​មួយ​នឹង​រដ្ឋ​អំ ណាច​​ភូមិ​ភាគ​។ ផ្តើម​ពី​នោះ លើក​ទឹក​ចិត្ត​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ទាំង​ឡាយ​ឲ្យ​មាន​ការ​រួម​ចំ​ណែក​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជាង​ទៀត ចំ​ពោះការ​អភិ​វឌ្ឍន៍​របស់​ជន​រួម​ជាតិ​ខ្មែរ​៕

ថាច់ថាញ់ភូ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកគឹមហុងយ័ញ