22/12/2015 - 09:06

គ្រួសារបងថាច់លីស៊ីន ចាកផុតពីភាពក្រីក្រ

គ្រួសារបងថាច់លីស៊ីន ផ្តើមអាជីពដោយបាតដៃទទេ គ្មានដីស្រែ គ្មាន មុខរបរលំនឹង។ ដោយការខិតខំប្រឹងប្រែងគិតគូរធ្វើការរកស៊ី  ម្ល៉ោះហើយគ្រួសារបងថាច់លីស៊ីន ជាជំហានឆ្លងកាត់ការលំបាកកសាងជីវ ភាពគ្រួសារសុភមង្គល។ 
 

បង​ស្រី​ច័ន្ទ​ណា​ឌី កំ​ពុង​ថែ​ទាំ​គោ​។

ធំ​ឡើង​ដឹង​ក្តី​ក្នុង​គ្រួ​សារ​កសិករ​ក្រីក្រ​នៅ​ឃុំ​ញ៉ីទ្រឿង ស្រុកកូវ​ង៉ាង ខេត្ត​ត្រា​វិញ បង​ថាច់​លី​ស៊ីន ក្រោយ​ពី​រៀន​ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ បង​បាន​ទៅ​បំ​ពេញ​ភារ​កិច្ច​យោ​ធា។ ក្រោយ​ពី​រំ​សាយ​ពី​ជួរ​ទ័ព​ បងស៊ីន​បាន​ទៅ​រៀន​របរ​កាត់​សក់ និង​រៀប​ការ​ជា​មួយ​នឹង​បង​ស្រី​ថាច់​ធី​ច័ន្ទ ណា​ឌី​។ ថ្វី​ត្បិត​តែ​ទាំង​ពី​រ​នាក់​ប្តី​ប្រ​ពន្ធ​គាត់​ខិត​ខំ​ត​ស៊ូ​ទ្រាំ​ការ​លំ​បាក ដំ​ណាល​ពេល​កូន​ទាំង​ពីរ​កើត​មក​ជា​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​ជីវ​ភាព​គ្រួ​សារ​របស់​គាត់​កាន់​តែ​លំ​បាក​ថែម​ទៀត​។ លោក​ង៉ោ​ចាញ់​ទ្រុង កម្មា​ភិ​បាល​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ឃុំ​ញ៉ី​ទ្រឿង រំ​លឹក​ឡើងៈ​"  ថ្វី​ត្បិត​តែ​ជីវ​ភាព​គ្រួ​សារ​លំ​បាក ជា​គ្រួ​សារ​ក្រី​ក្រ​តាំង​ពី​ឆ្នាំ​២០១០ ប៉ុន្តែ​មា​មីង​ក្នុង​ឃុំ​អ្នក​ណា​ក៏​អា​ណិត​ស្រ​ឡាញ់​រាប់​អាន​គ្រួ​សារ​បង​ស៊ីន ដោយ​ចរិត​ឧស្សាហ៍​ព្យា​យាម គិត​គូរ​ការ​ងារ​រក​ស៊ី​មាន​ស្មារ​តី​សុ​ទិដ្ឋិ​និ​យម​ក្នុង​ការ​រស់​នៅ​។ ដើម​ឆ្នាំ២០១២ ឱ​កាស​បាន​ផ្តល់​ឲ្យ​គ្រួ​សារ​បង​ស៊ីន  ពេល​បង​បាន​សហ​ករណ៍ ក​សិ​កម្ម​ញ៉ី​ទ្រឿង​ទំ​នុក​ចិត្ត​ប្រ​គល់​ភារ​កិច្ច​ដឹក​ជញ្ជូន និង​ប្រ​មូល​ប្រាក់​លក់​សម្ភារៈ​ក​សិ​កម្ម​ឲ្យ​ប្រ​ជា​ជន​នៅ​ភូមិ​ផ្នូ​លើ"​ ។ 

ក្រោយ​មក​ក្រៅ​ពី​ម៉ោង​កាត់​សក់ បង​ស៊ី​ន​ទទួល​ភារៈ​ដឹក​ជញ្ជូន​ជី  ថ្នាំ ការ​ពារ​រុក្ខ​ជាតិ​ឲ្យ​មា​មីង​ក្នុង​ភូមិ​។ បង​ស៊ីន​រៀប​រាប់ មាន​ពេល​ខ្លះ ខ្ញុំ​ត្រូវ​ដឹក​ជី​ឲ្យ​មា​មីង​ដល់​យប់​ទើប​ឈប់​ដើម្បី​ព្រឹក​ឡើង​បើក​តៀម​កាត់​សក់ បាន​ទាន់​ពេល​។ ការ​លំ​បាក​គឺ​ដូច្នោះ ប៉ុន្តែ​អា​ស្រ័យ​បាន​បង​ស្រី​ច័ន្ទ ណា​ឌី រ៉ាប់​រង​ការ​ងារ​ផ្ទះ​ថែ​ទាំ​កូន​ធ្វើ​ឲ្យ​បង​ស៊ីន​នឹង​នរ​ចិត្ត​ធ្វើ​ការ​។ ជា​សន្សឹម​ៗ ប្តី​ប្រ​ពន្ធ​បង​ប្រិត​សំ​ចៃ ទិញ​បាន​គោ​មួយ​ក្បាល​និង​ដី​ស្រែ​ពីរ​កុង​។

អា​ស្រ័យ​ការ​ប្រឹង​ប្រែង​អស់​ពី​ចិត្ត​ពី​ថ្លើម ស្មោះ​ត្រង់​បង​ស៊ីន​បាន​មា​មីង​នៅ​ភូមិ​ផ្នូ​លើ ជ្រើស​តាំង​ជា​ប្រ​ធាន​ក្រុម​ស​ហ​ការ​ផ​លិត​ជា​មួយ​នឹង​ស​ហ​ករណ៍​ក​សិ​កម្ម​ញ៉ី​ទ្រឿង ជំ​នួស​មុខ​ឲ្យ​មា​មីង​ធ្វើ​ការ​ជា​មួយ​សហ​ករណ៍ ក្នុង​ការ​លក់​ដូរ​ក​សិ​ផល​និង​សម្ភារៈ​ក​សិ​កម្ម​។ បច្ចុ​ប្បន្ន ប្រាក់​ចំ​ណូល​រ បស់​បង​ស៊ីន​តាម ប្រាក់​កម្រៃ​ជើង​សា​ពី​សហ​ករណ៍​និង​ក្រុម​ហ៊ុន​ពូជ​ដំ ណាំ​មៀន​ណាម​គឺ​ជាង​៥០​លាន​ដុង​/​ឆ្នាំ។ បូក​ផ្សំ​នឹង​ប្រាក់​ចំ​ណេញ​ពី​ការ​ដាំ​ពោត​២​កុង​និង​គោ​៤​ក្បាល គ្រួ​សារ​បង​ថាច់​លី​ស៊ីន បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ឆ្នាំ​២០១៤​នេះ​។ តាម​បង​ស្រី​ថាច់​ធី​ច័ន្ទ​ណា​ឌី ក្រៅ​ពី​ថែ​ទាំ​ពោត​ពូជ​២​កុង និង​ទទួល​បន្ទុក​ជា​ប្រ​ធាន​ក្រុម​សហ​ការ​ផ​លិត បង​ស៊ីន នៅ​តែ​ចេញ​ទៅ​ហាង​កាត់​សក់​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​រក​ប្រាក់​ចំ​ណូល​ឲ្យ​គ្រួ​សារ​ផង​និង​រក្សា​បាន​អា​ជីព​ផង​។

ដំ​ណើរ​ដើម​ទង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ស្មារ​តី​ឆ្លង​កាត់​ការ​លំ​បាក​របស់​គ្រួ​សារ​បង​ថាច់​លី​ស៊ីន ជា​គំ​រូ​សម្រាប់​គ្រួ​សារ​វ័យ​ក្មេង​នៅ​ភូមិ​ភាគ​យក​តម្រាប់​តាម ដើម្បី​ត​ស៊ូក​សាង​ជីវ​ភាព​គ្រួ​សារ​សុភ​មង្គល​៕

ថាច់ថាញ់ភូៈ សុផល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​បង​ថាច់​លី​ស៊ីន