អនុវត្តការផ្លាស់ថ្មីអាកប្បកិរិយាបម្រើអ្នកជំងឺរបស់កម្មាភិបាល នៃមជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់ ខេត្តសុកត្រាំង បង្កបាននូវក្តីជំនឿ ជឿចិត្តអំពីការកសាងរូបភាពគំរូរបស់គ្រូពេទ្យពីសំណាក់ប្រជាជន។
បុគ្គលិកពេទ្យតែងអស់ពីចិត្តតាមដានសុខភាពអ្នកជំងឺ ដែលមកព្យាបាលក្នុងមន្ទីរពេទ្យ។
ចាប់ពីឆ្នាំ២០១៥ មជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់ បានរៀបចំ ផ្សព្វផ្សាយផែនការ និងរៀបចំចុះកិច្ចសន្យាអនុវត្ត ៖ "ផ្លាស់ថ្មីឫកពា អា កប្បកិរិយាបម្រើ" ក្នុងកងជួរបុគ្គលិក អ្នករដ្ឋការ និងពលករ សំដៅធ្វើឲ្យអ្នកជំងឺពេញចិត្ត។ ឆ្លងតាមរយៈនោះ មជ្ឈមណ្ឌលបានកសាងខ្លឹមសារជាច្រើន មានដូច៖ ឆ្លុះបញ្ចាំងតាមរយៈលេខទូរស័ព្ទ ប្រអប់សំបុត្រផ្តល់មតិ ដើម្បីទទួលយកវិនិច្ឆ័យទាន់ពេលនូវយោបល់ ឆ្លុះបញ្ចាំងរបស់ប្រជាជនស្តីពីសេវាពិនិត្យព្យាបាលជំងឺ ក៏ដូចជាអាកប្បកិរិយាបម្រើរបស់កងជួរបុគ្គលិកពេទ្យនៅអង្គភាព។ ទន្ទឹមនឹងនោះ កសាងបង្កើនកម្រិត មណ្ឌលស្នាក់នៅព្យាបាលជំងឺ បន្ទប់ពិនិត្យព្យាបាលប្រកបដោយផាសុកភាព ស្រឡះស្រឡំ និងរៀបចំមណ្ឌលពិនិត្យជំងឺតភ្ជាប់គ្នា ជួយឲ្យអ្នកជំងឺ មានភាពងាយស្រួលប្រិតសំចៃ ពេលវេលាបើប្រៀបធៀបនឹងមុន។ លោកត្រឹងថាំង ប្រជាជននៅឃុំភូតឹម ឲ្យដឹង ៖ "ពីមុនពេលឮថា ឡើងទៅពេទ្យស្រុកពិនិត្យជំងឺ ខ្ញុំមានការបារម្ភយ៉ាងខ្លាំង ពីព្រោះ មណ្ឌលពិនិត្យជំងឺចង្អៀតចង្អល់។ ឥឡូវផ្សេងហើយ មណ្ឌលពិនិត្យជំងឺ តភ្ជាប់គ្នា ស្អាតស្អំ ស្រឡះស្រឡំ ហើយបុគ្គលិកមានអាកប្បកិរិយាល្អ ណែនាំដោយអស់ពីចិត្តពីថ្លើម ការពិនិត្យជំងឺក៏ឆាប់រហ័ស និងមានសណ្តាប់ធ្នាប់ល្អ។ ពិសេសពេលចូលពិនិត្យជំងឺ វេជ្ជបណ្ឌិតតែងទទួលរាក់ទាក់ រួសរាយ វែកញែកនិងណែនាំដោយហ្មត់ចត់ ហេតុនោះខ្ញុំស្ងប់ចិត្តពេលមកព្យាបាលជំងឺនៅទីនេះ"។
ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលថែមទាំងបង្កើតក្លឹបគ្រូពេទ្យវ័យក្មេង ដើម្បីឧបត្ថម្ភផ្នែកពិនិត្យជំងឺ រៀបចំពិធីប្រឡងខាងបទដ្ឋានសម្តែងឥរិយាបថ បំផុសចលនាប្រឡងប្រណាំង ស្ងើចសរសើរនិងជូនរង្វាន់ និងមានវិធានការវិនិច្ឆ័យករណីបំពានច្បាប់។ វេជ្ជបណ្ឌិត យឿងជីថៀង នាយករងនៃ មជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់ ឲ្យដឹង៖ "ដំបូងមណ្ឌលពិនិត្យ ជំងឺជួបការលំបាកច្រើន ពេលបង្កើនកម្រិតកសាងមូលដ្ឋាន សម្ភារៈនិង អនុវត្ត "ផ្លាស់ថ្មីឫកពា អាកប្បកិរិយាបម្រើ" សំដៅធ្វើឲ្យអ្នកជំងឺពេញចិត្ត ជំហានដំបូងទទួលលទ្ធផលគួរឲ្យកត់សម្គាល់។ បរិមាណអ្នកជំងឺមកពិ និត្យនិងព្យាបាលកើនឡើងជាលំដាប់ពី២០០ដល់៣០០ លើកនាក់/ថ្ងៃ ក្នុងនោះ អ្នកជំងឺស្នាក់នៅព្យាបាលជំងឺកើនពី១០០ ដល់ជាង១៦០នាក់ ភាគកម្រិតគឺ១២០គ្រែ។ ជាមួយនឹងអាកប្បកិរិយាបម្រើ និងការប្រព្រឹត្ត ល្អរបស់កងជួរបុគ្គលិក គ្រូពេទ្យ វេជ្ជបណ្ឌិត ចំពោះអ្នកជំងឺ ទោះបីបរិមាណភាពអ្នកជំងឺស្នាក់នៅ និងមិនស្នាក់នៅព្យាបាលជំងឺកើនឡើង ប៉ុន្តែអ្នកជំងឺនៅតែពេញចិត្ត និងជឿទុកចិត្តលើវេជ្ជបណ្ឌិត។ នៅពេលខាងមុខនេះ មជ្ឈមណ្ឌលនឹងបញ្ជូនបុគ្គលិកទៅបណ្តុះបណ្តាលលើកកម្ពស់វិជ្ជាជីវៈ កៀកជិតនឹងបរិក្ខារ ពេទ្យព្យាបាលជំងឺទំនើបៗ ដើម្បីអ្នកជំងឺបានទទួលសេវាពិនិត្យព្យាបាលជំងឺមានគុណភាពខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាពជាង"៕
យ្វីអាញ់-វិមាន