20/10/2015 - 15:14

សមណសិស្សរៀនពូកែ

សមណ​សិស្ស​យ័ញ​តុង សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ទើប​តែ​បាន​ទ​ទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ខេត្តសុកត្រាំង សម្រេច​កិត្តិ​នាម​ជា​សិស្ស​ពូ​កែ​ទូ​ទាំង​ប្លុក​ក្នុង​៣​ឆ្នាំ​បន្ត​បន្ទាប់​​។

សមណ​សិស្ស​យ័ញ​តុង (ខាង​ឈ្វេង​ដៃ) ទ​ទួល​ប័ណ្ណ​សរ សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនខេត្ត​សុក​ត្រាំង​។

កាន់​ប័ណ្ណ​សរ​សើរ​ក្នុង​ព្រះ​ហស្ថ​សម​ណសិស្ស​យ័ញ​តុង ពិត​ឲ្យ​ដឹង​" រង្វាន់​នេះ​ជា​កម្លាំ​ង​ស្មារ​តី​នឹង​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ ដើម្បី​ជួយ​ឲ្យ​អាត្មា​ភាព​មាន​ជំ​ហាន​រឹង​មាំ​ជាង​ទៀតដើម្បី​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​"។ ក្នុង​ការ​ប្រ​ឡង​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ ឆ្នាំ​២០១៥  សម​ណសិស្ស​យ័ញ​តុង សម្រេច​បាន​២២.៥​ពិន្ទុ​និង​ជាប់​ម​ហា​វិ​ទ្យា​ល័យ ផ្នែក​គ្រប់​​គ្រង​ពា​ណិជ្ជ​កម្ម​នៃ​ស​កល​វិ​ទ្យា​ល័យ​ហិ​រញ្ញ​វត្ថុ-ក្រុង​ហូ​ជី​មិញ​។ អា​​យុ​១៥​ឆ្នាំ (២០០៧)  យ័ញ​តុង​បាន​ចូល​បួស​នៅ​វត្ត​កោះ​ធំ ឃុំ​និញ​ថាញ់​ឡើយ ស្រុក​ហុង​យ៉ឹង ខេត្ត​បាក​លីវ​។ បួស​បាន​មួយ​វស្សា សមណ​សិស្ស​យ័ញ​តុង បាន​ដឹង​ដំ​ណឹង​ថា​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ជម្រើស​សិស្ស ជា​មួយ​នឹង​លក្ខណៈ​ត្រូវ​ចប់​កម្រិត​ថ្នាក់​បា​លី​រង ហេតុ​ដូច្នោះ សម​ណ​សិស្ស​យ័ញ​តុង បាន​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​ធម៌ អាថ៌ វិន័យ បាលី ខ្មែរ។ ក្រោយ​ពី​រៀន​បញ្ចប់​ថ្នាក់​បា​លី​រង សមណ​សិស្ស​យ័ញ​តុង បាន​ជម្រើស​ចូល​រៀន​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ក្នុង​រយៈ​កាល​រៀន​មធ្យម​សិក្សា​មូល​ដ្ឋាន ព្រះ​អង្គ​តែង​សម្រេច​កិត្តិ​នាម​ជា​សមណ​សិស្ស​ពូ​កែ​របស់​សា​លា​ជា​និច្ច​។ សមណ​សិស្ស​យ័ញ​តុង ពិត​ឲ្យ​ដឹង​៖ "រៀន​នៅ​សា​លា​នេះ អា​ត្មា​ភាព​តែង​បាន​ទទួល​របប​គោល​ន​យោ​បាយ​របស់​រដ្ឋមាន​ដូច​៖​ មិន​ចាំ​បាច់​បង់​ថ្លៃ​សាលា​១០០% បាន​ជំ​នួយ​ប្រាក់​សៀវ​ភៅប៊ិក​ សៀវ​ភៅ​ពុម្ព ហើយ​បើ​សិន​រៀន​ពូ​កែ​នឹង​បាន​ទទួល​អា​ហា​រូប​ករណ៍ ព្រម​ទាំង​បាន​រៀប​ចំ​ទី​ស្នាក់​អា​ស្រ័យ​សម្រាប់​គង់​នៅ និង​ផ្គត់​ផ្គង់​ចង្ហាន់​ទៀត​ផង​។ល។ ចំ​ណែក​រៀន ពេល​យប់​ដោយ​អង្គ​ឯង​គឺ​មាន​លោក​គ្រូ អ្នក​គ្រូ​ណែ​នាំ ប្រ​សិន​បើ​មាន​ចំ​ណុច​ណា​មិន​យល់​អា​ត្មាភាព​សួរ​ភ្លាម​"។ 

តាំង​ពី​កុ​មារ​ភាព​យ័ញ​តុង មាន​បំ​ណង​ចង់​រៀន​មហាវិទ្យាល័យហើយ ប៉ុន្តែ​ដោយ​ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក ម៉្លោះ​ហើយ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៦​ក៏​ឈប់​ពាក់​កណ្តាល​ការ ហេតុ​នោះ នៅ​ពេល​បាន​ចូល​រៀន​សា​លា​ដែល​មាន​លក្ខណ​សម្បត្តិ​រៀន​សូត្រ​ត្រឹម​ត្រូវ សមណ​សិស្ស​យ័ញ​តុង ក៏​ខិត​ខំ​ព្យា​យាម​រៀន​ឲ្យ​បាន​ពូ​កែ ដើម្បី​សម្រេច​បំ​ណង​របស់​ព្រះ​អង្គ។ " ជា​ច្រើន​ឆ្នាំ​រៀន​នៅ​សា​លា ក្រៅ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទ​ទួល​យក​ចំ​ណេះ​ដឹង​ក្នុង​សា​លា អា​ត្មា​ភាព​នៅ​ទាំង​ស្វែង​រក​សៀវ​ភៅ​សិក្សា​ដើម្បី​ធ្វើ​លំ​ហាត់ និង​ស្វែង​រក​អត្ថ​បទ​តែង​សេច​ក្តី​ល្អ​ៗសម្រាប់​អាន​បន្ថែម​។  ជា​ពិ​សេស អាត្មា​តែង​ឧស្សាហ៍​ចូល​ប្រ​ព័ន្ធ​អ៊ិន​ធើ​ណែត ដើម្បី​ស្វែង​រក​វិ​ធី​សាស្រ្ត​ពន្យល់​មេ​រៀន​ល្អ​ៗ ហើយ​តែង​បាន​លោក​គ្រូ អ្នក​គ្រូ​ដែល​មាន​បទ​ពិ​សោធន៍​ពន្យល់​មេ​រៀន​ឲ្យ​តម្លៃ​ខ្ពស់​។  ចំ​ណែក​ពេល​រៀន​ដោយ​អង្គ​ឯង គឺ​បាន​បង្កើត​ជា​ក្រុម​ដើម្បី​រួម​គ្នា​រក​វិ​ធី​សាស្រ្ត​ល្អ​ៗ សម្រាប់​ពន្យល់​មេ​រៀន ប្រ​សិន​បើ​មេ​រៀន​ណា​មិន​យល់ ពឹង​លោក​គ្រូ អ្នក​គ្រូ ពន្យល់​បន្ថែម​" ​សម​ណ​សិស្សយ័ញ​តុង បាន​ចែក​រំ​លែក​ររៀប​រៀន​ដូច្នោះ​។ អា​ស្រ័យ​ហេតុ​នោះ ពិន្ទុ​មធ្យម​ភាគ​របស់​សម​ណ​សិស្ស​យ័ញ​តុង  តែង​សម្រេច​ពី​៨,៥​ឡើង​ទៅ​ជា​និច្ច​។

តាម​ប្រ​សាសន៍​លោក​លី​ថាញ់​ហឹង នា​យក​សា​លា​មធ្យម​សិក្សា​បំ​ពេញ​​វិជ្ជា​បា​លី​ណាម​បូ សា​លា​តែង​អនុ​វត្ត​បាន​ត្រឹម​ត្រូវ​នូវ​គោល​ន​យោ​បាយ ប្រ​គេន​ដល់​សម​ណ​សិស្ស​គ្រប់​អង្គ​តាម​សេច​ក្តី​កំ​ណត់​របស់​រដ្ឋ ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​ល្អ​បំ​ផុត​សម្រាប់​សមណ​សិស្ស​រៀន​សូត្រ​។ ចំ​ពោះ​លទ្ធ​ផល​នៃ​ការ​រៀន​សូត្រ​របស់​សម​ណ​សិស្ស​យ័ញ​តុង គឺ​ជា​គំ​រូ​ល្អ​សម្រាប់​សមណ​សិស្ស​ទាំង​ឡាយ​របស់​សា​លា​រៀន​សូត្រ​តាម​៕

លីធាន -សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លី​ថាញ់​ហឹង