ការចលនា "ផ្ទះមនោសញ្ចេតនាមិត្តរួមកង" របស់សមាគមអតីតយុទ្ធជនខេត្តសុកត្រាំងត្រូវបានចាត់ទុកជាចំណុចលេចធ្លោប្រកបដោយភាពជាក់ស្ដែងមួយដើម្បីរួមជាមួយនឹងបក្សរដ្ឋអនុវត្តគោលនយោបាយតបស្នងសងគុណនិងគិតគូរជីវភាពអ្នកដែលមានគុណចំពោះបដិវត្តន៍។
ពិធីប្រគល់ផ្ទះមនោសញ្ចេតនាមិត្តរួមកងទ័ពរបស់សមាគមអតីតយុទ្ធជន។
មិនគ្រាន់តែធ្លាប់ប្រកៀកស្មាគ្នាលើសមរភូមិប៉ុណ្ណោះទេ ក្នុងពេលប្រ ទេសជាតិបានឯករាជ អតីតយុទ្ធជនទាំងឡាយនៅតែខ្នះខ្នែងជួយគ្នា គិតគូរជីវភាពអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។ ផ្ដើមពីនោះ មានផ្ទះមិត្តរួមកង ជាច្រើនបានសង់ឡើង ហើយបាននាំមកនូវក្ដីសោមនស្សរីករាយភាព កក់ក្ដៅជូនអតីតយុទ្ធជនទាំងឡាយដែលមានជីវភាពក្រលំបាក ។ លោកពូគឹមបេន និងអ្នកមីងឡឹមធីយ៉ឹង ប្ដីប្រពន្ធគាត់ពីរនាក់សុទ្ធតែជាអតីតយុទ្ធជននៅភូមិបោឌេ ឃុំកេថាញ់ ស្រុកកេសាច់ នៅតែមានសេចក្ដីរីករាយមិនទាន់រសាយនៅឡើយ ដោយសារបានទទួលផ្ទះទើបសង់ថ្មី ។ លោកពូគឹមបេន ឲ្យដឹង៖ "គ្រួសារខ្ញុំក្រ រស់នៅក្នុងផ្ទះស្លឹកតូចមួយ។ ជីវភាពប្រចាំថ្ងៃ អាស្រ័យលើដំណាំដូងនិងចិញ្ចឹមមាន់ ទា តិចតួចប៉ុណ្ណោះ ម្ល៉ោះហើយការដែលបានផ្ទះសមរម្យនៅ យើងខ្ញុំមិនដែលគិតស្មានសោះឡើយ។ អាស្រ័យបានសមាគមអតីតយុទ្ធជនស្រុកកេសាច់ ជំនួយសង់ផ្ទះថ្មីជូនដូចនេះ ប្តីប្រពន្ធយើងខ្ញុំមានសេចក្ដីរីករាយនិងសុភមង្គលឥតឧបមា។ ចាប់ពីថ្ងៃនេះតទៅ ប្ដីប្រពន្ធយើងខ្ញុំលែងបារម្ភទៀតហើយ ហើយគិតតែពីការប្រឹងប្រែងរកស៊ី"។
អាស្រ័យមានផ្ទះមនោសញ្ចេតនា មិត្តរួមកងរបស់សមាគមអតីតយុទ្ធ ជនឃើញថា បាននាំមកនូវក្ដីសោមនស្សរីករាយយ៉ាងធំជូនសមាជិកអ តីតយុទ្ធជនក្រីក្រទាំងឡាយនៅស្រុកកេសាច់។ រីឯអតីតយុទ្ធជនង្វៀនវ៉ាំងសល់ នៅភូមិអាងនិញ២ ទីប្រជុំជនកេសាច់នោះវិញ ប្រការដែល សង់បានផ្ទះសមរម្យ ហាក់ដូចជាការស្រមើស្រមៃមួយ ត្បិតអីស្ថានភាព គ្រួសារបងក្រលំបាកខ្លាំងណាស់។
បងសល់ ឲ្យដឹង៖ "ផ្ទះខ្ញុំរងការទ្រុឌទ្រោមខ្លាំង ដំបូលដាច់ដោច ខ្ញុំតែងតែយកកៅស៊ូមកបាំងកុំឲ្យភ្លៀងលេចស្រោច។ ពិនិត្យឃើញដូច្នោះ បងប្អូនក្នុងសមាគមអតីតយុទ្ធជនជំនួយសង់ជូន "ផ្ទះមនោសញ្ចេតនាមិត្តរួមកង" បានជាសព្វថ្ងៃ ប្តីប្រពន្ធខ្ញុំនឹងនរចិត្តធ្វើការរកស៊ី ជីវភាពបានធូរធារគ្រាន់បើ។ និយាយតាមពិត អាស្រ័យដោយមនោសញ្ចេតនាមិត្តរួមកង ទើបខ្ញុំមានផ្ទះនៅកក់ក្ដៅនិងសុភមង្គលដូច្នេះខ្ញុំត្រេកអរខ្លាំងណាស់ "។
សមាគមអតីតយុទ្ធជនស្រុកកេសាច់ ឲ្យដឹង៖ ការចលនាសង់ "ផ្ទះ មនោសញ្ចេតនាមិត្តរួមកង" ត្រូវបានបំផុសចាប់ពីឆ្នាំ២០១០។ ដើម្បី ទម្រង់រូបភាពសម្រេចប្រសិទ្ធភាព សមាគមបានចលនាបង្កើតមូលនិធិ " ផ្ទះមនោសញ្ចេតនាមិត្តរួមកង" ដោយសមាជិកម្នាក់ៗ រួមវិភាគទានជាទឹកប្រាក់ជាង២០.០០០ដុង/ឆ្នាំ។ រៀងរាល់ឆ្នាំ សមាគមធ្វើការពិនិត្យជំនួយផ្ទះពី២ខ្នងដល់៣ខ្នង ជូនបណ្តាសមាជិកអតីតយុទ្ធជនដែលចាំ បាច់ត្រូវជំនួយផ្ទះមួយខ្នងមានតម្លៃចាប់ពី២០ដល់២៥លានដុង។ រហូតដល់សព្វថ្ងៃ សមាគមអតីតយុទ្ធជនរបស់ស្រុកសង់បានផ្ទះទាំងអស់១១ខ្នង សរុបតម្លៃជាទឹកប្រាក់ជាង៣០០លានដុង។ លោកពូឡេយ័ញឌឹន សមាជិកអចិន្រ្តៃយ៍នៃសមាគមអតីតយុទ្ធជនស្រុកកេសាច់ឲ្យដឹង " ឆ្នាំនេះស្រុកបានសង់សម្រេចផ្ទះ២ខ្នង ផ្ដើមពីមូលនិធិ"ផ្ទះមនោសញ្ចេតនាមិត្តរួមកង"។ ទោះបីចំនួនទឹកប្រាក់ជំនួយនោះមិនច្រើនក៏ពិតមែន ប៉ុន្តែបាននាំមកនូវក្តីសោមនស្សរីករាយ សុភមង្គលជូនដល់សមាជិកអតីតយុទ្ធជនក្រីក្រទាំងឡាយ។ ទន្ទឹមនឹងនោះ រួមចំណែកគាំទ្រលើក ទឹកចិត្តដល់មិត្តរួមកងទាំងឡាយឈានឡើងក្នុងជីវភាព រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រួមចំណែកលុបបំបាត់ភាពអត់ឈ្លាន កាត់បន្ថយភាពក្រីក្រនៅភូមិភាគផងដែរ"។
"ផ្ទះមនោសញ្ចេតនាមិត្តរួមកង" របស់សមាគមអតីតយុទ្ធជនស្រុកកេ សាច់ មានអត្ថន័យចំពោះមិត្តរួមកងដែលក្រលំបាក។ មិនថាក្នុងសម័យសង្រ្គាម ឬសម័យសន្តិភាពនោះទេ ពួកគាត់តែងប្រកៀកស្មាគ្នាជួយគ្នាទៅវិញទៅមក ដើម្បីឈានឡើងក្នុងជីវភាព។ ផ្ដើមពីអត្ថន័យនេះ ការចលនាបានទាក់ទាញការយកចិត្តទុកដាក់ពីបណ្តាគណៈ ផ្នែក អង្គការមហាជន និងបានរីកសាយភាយយ៉ាងឆាប់ទៅដល់ភូមិភាគនានាក្នុងភូមិសាស្រ្តខេត្តសុកត្រាំង៕
លីធាន-សេរី