លោកកាវដឿន អ្នកមានប្រជាប្រិយភាពនៅភូមិត្រឿងហឹង ឃុំត្រឿងខាញ់ ស្រុកឡុងភូ ខេត្តសុកត្រាំង តែងនាំមុខក្នុងបណ្តាចលនារបស់ភូមិភាគរួមចំណែកជាច្រើនក្នុងការរក្សាភាពសុខសាន្តកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែសម្បូរសប្បាយ។ល។
លោកកាវដឿនតែងមោទនៈនឹងទង្វើរបស់ខ្លួនដើម្បីសហគមន៍។
លោកកាវដឿន បានបួសរៀនក្នុងផ្លូវព្រះពុទ្ធសាសនាជាង១៧ឆ្នាំនិងធ្លាប់ធ្វើជាព្រះចៅអធិការវត្តសិរិមណីសង្កែឃុំត្រឿងខាញ់ ម៉្លោះហើយ លោកមានការស្ទាត់ជំនាញខាងអក្សរសាស្រ្តធម៌អាថ៌វិន័យនិងទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។ រយៈពេលកន្លង លោកកាវដឿនបានចលនាមាមីងភូមិស្រុកនិងសប្បុរសជនទាំងឡាយរួមវិភាគទានកសាងស្ពានបេតុង២ខ្សែ ផ្លូវដានប្រវែងជិត៣.០០០ម៉ែត្រ កសាងរបងកាប់ឆ្ការព្រៃគុម្ពោតតាមសងខាងផ្លូវជនបទ។ល។ ដោយមានទឹកប្រាក់ចលនាសរុបរាប់រយលានដុង។ ក្រៅពីនោះ លោកនៅទាំងខ្នះខ្នែងចូលរួមសម្របសម្រួលបានសម្រេចនូវករណីជាច្រើនមានដូច៖ករណីទំនាស់អាពាហ៍ពិពាហ៍និងគ្រួសារទំនាស់ដីធ្លីបង្កអុកឡុកសណ្តាប់ធ្នាប់សាធារណៈ។ល។រួមចំណែករឹតចំណងមនោសញ្ចេតនាគ្រួសារភូមិផងរបងជាមួយឲ្យកាន់តែស្អិតល្មួតបង្កើនស្មារតីសាមគ្គីក្នុងប្រជាជន។ លោកកាវដឿន ឲ្យដឹង៖" បានមាមីងទុកចិត្តជ្រើសខ្ញុំធ្វើជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ដូច្នេះ ក្នុងនាមខ្ញុំផ្ទាល់និងគ្រួសារត្រូវធ្វើគំរូអនុវត្តឲ្យបានល្អនូវគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។ ចំពោះការងារសម្របសម្រួលខ្ញុំតែងស្តាប់មតិទាំងសងខាង។ បន្ទាប់ពីនោះ ខ្ញុំបានធ្វើការវែកញែករកហេតុផលជាក់ស្តែង ដើម្បីអ្នកទាំងឡាយយល់ពីកំហុសរបស់ខ្លួនហើយចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក"។ ជា មួយនឹងវិធីដោះស្រាយដ៏ប៉ិនប្រសប់ ម៉្លោះហើយបណ្តាទំនាស់នៅក្នុងភូមិសុទ្ធតែបានលោកសម្របសម្រួលបានសម្រេច។
លោកកាវដឿនមានស្មារតីព្យាយាមក្នុងការផ្សព្វផ្សាយគោលការណ៍គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋដល់មាមីងខ្មែរនិងព្រះសង្ឃ។ លោកតែងលើកទឹកព្រះទ័យព្រះសង្ឃនិងមាមីងខ្មែរលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលរបស់ជនទុច្ចរិតឆ្លៀតយកប្រយោជន៍សាសនា ជនជាតិដើម្បីបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ។ ទន្ទឹមនឹងនោះ លោកនៅទាំងខ្នះខ្នែងចលនាមាមីងខ្មែរពង្រីកនិងអភិរក្សតម្លៃប្រពៃណីនិងអត្តសញ្ញាណវប្បធម៌ជនជាតិតាមរយៈថ្ងៃបុណ្យទានផ្សេងៗទៀតផង។ ពិសេសគឺរក្សាខ្ជាប់ការប្រណាំងទូក-ងប្រពៃណីរក្សាសកម្មភាពរបស់ក្រុមរបាំឆៃយ៉ាំ ភ្លេងពិណពាទ្យ។ល។ នៅរដូវវិស្សមកាលជារៀងរាល់ឆ្នាំ លោកពិភាក្សាជាមួយនឹងព្រះសង្ឃនិងគណៈកម្មការវត្តបើកថ្នាក់បង្រៀនអក្សរខ្មែរឲ្យកូនចៅមាមីងជនរួមជាតិខ្មែរក្នុងឃុំមករៀនរាប់រយនាក់។ ព្រមជាមួយនោះលោកក៏បានចលនាមាមីងនិងសប្បុរសជនរួមវិភាគទានប្រាក់កាសនិងឧបត្ថម្ភសៀវភៅប៊ិកសម្លៀកបំពាក់។ល។ ជូនសិស្សក្រីក្រក្នុងភូមិ។
លោកង្វៀនថាញ់តាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំត្រឿងខាញ់ បានបញ្ជាក់៖" លោកកាវដឿននិងគ្រួសារតែងធ្វើគំរូនិងខ្នះខ្នែងចូលរួមបណ្តាចលនារបស់ភូមិភាគ។ វិសេសកូនរបស់លោក២នាក់បានប្រឡងជាប់បរិញ្ញាបត្រហើយមានការងារធ្វើលំនឹង ម៉្លោះហើយមាមីងខ្មែរនៅទីនេះតែងយកគ្រួសារលោកធ្វើគំរូ។ អាស្រ័យការរួមចំណែកយ៉ាងសកម្មរបស់លោកដឿនដូច្នេះភូមិស្រុកត្រឿងហឹងមានភាពសុខសាន្តជ្រះស្អាតស្រឡះស្រឡំហើយបានទទួលស្គាល់ជាភូមិវប្បធម៌ជាច្រើនឆ្នាំបន្តបន្ទាប់" ។ ឆ្នាំ២០១៤ លោកកាវដឿនមានកិត្តិយសបានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងជូនប័ណ្ណសរសើរពីព្រោះលោករួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុក៕
លីធាន-មុនី