02/11/2026 - 21:35

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញផ្សព្វ​ផ្សាយ​ច្បាប់​ដល់​សិស្ស​ និង​គ្រូ​បង្រៀន​ជាង​៩០០នាក់​ 

គាំ​ទ្រ​ទិវា​ច្បាប់​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ (៩ ខែ​វិច្ឆិកា) ឆ្នាំ​ ២០២៦ នៅ​រសៀល​ថ្ងៃ​ទី​ ២ ខែ​វិច្ឆិកា ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​ឃោស​នា​ ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពី​គ្រប់​គ្រង​ ប្រើ​ប្រាស់​អា​វុធ​ វត្ថុ​ផ្ទុះដល់​សិស្ស​ និង​គ្រូ​បង្រៀន​ជាង​ ៩០០ នាក់​នៃ​សា​លា​អនុ​វិទ្យា​ល័យ​ និង​វិទ្យា​ល័យ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​។

កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ប្រ​គល់​ផ្លាក​និមិត្ត​រូប​ជូន​សៀវ​ភៅ​សរ​សេរ​ ៣០០ ក្បាល​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​។

ក្នុង​ពេល​ផ្សព្វ​ផ្សាយ​នេះ​ កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​ផ្សព្វ​ផ្សាយ​នូវ​ខ្លឹម​សា​រមូល​ដ្ឋាន​នៃ​ច្បាប់​ស្តី​ពី​គ្រប់​គ្រង​ ប្រើ​ប្រាស់​អា​វុធ​ វត្ថុ​ផ្ទុះ; ទន្ទឹម​នឹង​នោះ​ វិភាគ​វែក​ញែក​អំ​ពី​ហា​និភ័យ​ និង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​ សុខ​ភាព​ ក៏​ដូច​ជា​ស្ថាន​ភាព​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ពី​ទង្វើល្មើស​ច្បាប់​លើ​វិស័យ​នេះ​។ តាម​រយៈ​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ ជួយ​ឱ្យ​សិស្ស​លើក​កម្ពស់​ការ​យល់​ដឹង​ មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គោរព​នូវ​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​; ម្ចាស់​ការ​បង្ការ​ មិន​ស្តុក​ទុក​ ប្រើ​ប្រាស់​ ជួញ​ដូរ​ ឬ​ចូល​រួម​ក្នុង​ទង្វើល្មើស​ជាប់​ពាក់​ព័ន្ធ​នឹង​អា​វុធ​ វត្ថុ​ផ្ទុះ។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​កសាង​បរិស្ថាន​សា​លា​រៀន​សុវត្ថិ​ភាព​ ត្រឹម​ត្រូវ​ កសាង​ស្មារតី​រស់​នៅ​ និង​ធ្វើ​ការ​តាម​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​ផ្តើម​ពី​បរិស្ថាន​សា​លា​រៀន​។

ក្នុង​ឱ​កាស​នេះ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញបាន​ជូន​សៀវ​ភៅ​សរ​សេរ​ ៣០០ ក្បាល​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​ ប្អូន​ៗឈាន​ឡើង​ក្នុង​ការ​សិក្សា​៕

យ្វី​អាញ​ - វិមាន​

ចែករំលែកអត្ថបទ