ក្រុមត្រួតពិនិត្យរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ដឹកនាំដោយលោក ដុងវុាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានអញ្ជើញមកធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំថាញ់ក្វើយ អំពីការងារដឹកនាំ ចង្អុលការ និងចាត់តាំងផ្សព្វផ្សាយអនុវត្តសេចក្តីសន្និដ្ឋានលេខ ១៩៥-KL/TW ចុះថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ គណៈលេខា អំពីស្ថានភាព លទ្ធផលសកម្មភាពរបស់ប្រព័ន្ធចាត់តាំងនយោបាយ និងរដ្ឋអំណាចភូមិភាគ ២ ថ្នាក់។

លោក ដុងវុាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។
អនុវត្តសេចក្តីសន្និដ្ឋានលេខ ១៩៥-KL/TW គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំថាញ់ក្វើយ បានចង្អុលការចាត់តាំងផ្សព្វផ្សាយ ដោយរូបភាពជាច្រើន រួមចំណែកលើកកម្ពស់ការយល់ដឹង បង្កការឯកភាពក្នុងកម្មាភិបាល បក្ខជននិងប្រជាជន; ចង្អុលការនិងចាត់សមាជិកគណៈកម្មាធិការកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកឃុំតាមទិសស្លោក “៦ច្បាស់”; រៀបចំលំនឹងសកម្មភាពរបស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយ-សង្គមនានា។ ស្ថាប័ន អង្គភាពនានា ជាសារវន្តបានរក្សាសកម្មភាពតាមមុខងារ ភារកិច្ច; សន្សឹមៗធ្វើឱ្យសុក្រឹតនូវលក្ខន្តិកៈធ្វើការចាត់ភារកិច្ចទទួលខុសត្រូវនិងយន្តការសហការ។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស គណៈកម្មាធិការត្រួតពិនិត្យរបស់គណៈកម្មាធិការបក្ស និងស្ថាប័ន ជាប់ពាក់ព័ន្ធបានយកចិត្តទុកដាក់ដល់ការងារត្រួតពិនិត្យ ឃ្លាំមើល; បន្តរក្សាការប្តូរវេន និងចាត់សមាជិកគណៈកម្មាធិការទទួលខុសត្រូវភូមិឋាន ចូលរួមប្រជុំសាខាបក្ស ផ្សារភ្ជាប់នឹងការក្តាប់ស្ថានភាពមូលដ្ឋាន។ ការងារទទួលប្រជាពលរដ្ឋ ការទទួលបែងប្រភេទនិងដោះស្រាយលិខិតស្នាម សំណើឆ្លុះបញ្ចាំងបានការបែងប្រភេទ កំណត់បញ្ជាក់ និងដោះស្រាយតាមដែនសមត្ថកិច្ច។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ឃុំ បានចង្អុលការត្រួតពិនិត្យ ៤ មូលដ្ឋានអគារ ដី កែសម្រួលវិធានការដោះស្រាយតាមចង្អុលការ និងអនុវត្តបែបបទជាប់ពាក់ព័ន្ធដល់ការផ្លាស់ប្តូរមុខងារ សំណើប្រើប្រាស់ ផ្ទេរតាមសេចក្តីកំណត់ជាដើម។

លោក ហ្វិញង៉ុកញ៉ា អនុលេខាទទួលបន្ទុកជំនាញគណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនក្រុង សមាជិកក្រុមត្រួតពិនិត្យ ប្រកាសសេចក្តីសម្រេចត្រួតពិនិត្យចំពោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំថាញ់ក្វើយ។
ថ្វីដ្បិតដូច្នេះក្តី គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំថាញ់ក្វើយ បានទទួលស្គាល់នៅមានភាពកង្វះខាតមួយចំនួន ដូចជាការកសាងសេចក្តីពណ៌នាលម្អិតអំពីមុខតំណែងការងារមួយចំនួននៅយឺតយ៉ាវ បំណិនប្រើប្រាស់បច្ចេកវិទ្យារបស់កម្មាភិបាល អ្នករដ្ឋការ និងបុគ្គលិក មិនទាន់ស្មើគ្នា; ឧបករណ៍បច្ចេកវិទ្យាព័ត៌មានមិនទាន់សមកាលកម្ម កម្មវិធីផ្នែកទន់មួយចំនួនប្រើប្រាស់រួមនៅមានកំហុស; ការទាញយកនិងប្រើប្រាស់ឡើងវិញលទ្ធផលឌីជីថលនៅមានកម្រិត; ដំណើរការដោះស្រាយមូលដ្ឋានអគារ ដីនៅសេសសល់មួយចំនួននៅយឺត ប្រសិទ្ធភាពប្រើប្រាស់មិនខ្ពស់។
ថ្លែងបូកសរុបក្នុងពេលចុះត្រួតពិនិត្យ លោកដុងវុាំងថាញ សំណូមពរគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំថាញ់ក្វើយ យកចិត្តទុកដាក់ចង្អុលការអនុវត្តការត្រួតពិនិត្យ និងរៀបចំមុខតំណែងការងាររបស់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកសមស្របនឹងសមត្ថភាព ជំនាញ ឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងដំណាក់កាលថ្មី។ ចង្អុលការត្រួតពិនិត្យ និងធ្វើស្ថិតិពេញលេញនូវលទ្ធផលអនុវត្តភារកិច្ចលើវិស័យនានា និងមានដំណោះស្រាយប្រសិទ្ធភាព ធានាអភិវឌ្ឍតួលេខពីរខ្ទង់ក្នុងឆ្នាំ ២០២៦; ដោះស្រាយមានប្រសិទ្ធភាព និងត្រឹមត្រូវតាមសេចក្តីកំណត់នូវទ្រព្យសម្បត្តិអគារ និងដីដែលនៅសេសសល់ក្រោយពីរួមបញ្ចូល។ បន្តចង្អុលការជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការផ្លាស់ប្តូរឌីជីថល និងគាំទ្រអនុវត្តយ៉ាងសកម្ម; អនុវត្តកម្មវិធីបញ្ញាសិប្បនិម្មិត (បច្ចេកវិទ្យា AI) ក្នុងការងារដើម្បីលើកកម្ពស់ប្រសិទ្ធភាព បន្ថយក្របខណ្ឌនៅតាមស្ថាប័ន អង្គភាព…៕
អាញយុង - វិមាន