មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/11/2026 - 09:52

លោក​គឹម​មិញ​ឡើយ​ ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​បរិច្ចាគ​ដី​កសាង​ផ្លូវ​ជន​បទ​ថ្មី​ 

នៅ​ភូមិ​បឹង​តា​នួន​  ឃុំ​ហាម​យ៉ាម ខេត្ត​វិញ​ឡុង​  និយាយ​អំ​ពី​លោក​គឹម​មិញ​ឡើយ​  ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គឺ​មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​ដែរ​។ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ លោក​តែង​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​ហាត់​ពត់​លត់​ដំ​សីល​ធម៌​បដិវត្តន៍​ ប្រតិ​បត្តិ​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចលនា​សកម្ម​ភាព​បដិវត្តន៍​នៅ​ភូមិ​ភាគ​។

លោក​គឹម​មិញ​ឡើយ​  (ខាង​ឆ្វេង​) បង្ហាញ​លិខិត​សរសើរ​ដែល​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហាម​យ៉ាង​ជូន​។

ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ លោក​គឹម​មិញ​ឡើយ​ បាន​សកម្ម​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ភារ​កិច្ច​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ កសាង​ជន​បទ​ថ្មី​ បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ អនុ​វត្ត​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត​ និង​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ឱ្យ​ស្រប​តាម​លក្ខ​ណៈនៃ​គ្រួ​សារ​នីមួយៗ​ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​។

ចំ​ណុច​លេច​ធ្លោ​បំ​ផុត​ក្នុង​សកម្ម​ភាព​របស់​លោក​គឹម​មិញ​ឡើយ​ ជា​ស្មារតី​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ កសាង​ផ្លូវ​គមនាគមន៍​ជន​បទ​។ លោក​បាន​រៀប​រាប់​៖ “ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ចំ​ពោះ​រូប​ខ្ញុំ​ផ្ទាល់​និង​ក្រុម​គ្រួ​សារ​ ខ្ញុំ​តែង​តែ​ព្យា​យាម​ធ្វើ​ជា​គំ​រូ​ក្នុង​សង្គម​ គោរព​ប្រតិ​បត្តិ​ត្រឹម​ត្រូវ​ទៅ​តាម​គោល​ការណ៍​របស់​បក្ស​ និង​គោ​លន​យោ​បាយ​ច្បាប់​របស់​រដ្ឋ​ដែល​បាន​កំ​ណត់​ ។ ទោះ​ជា​ដី​មាន​តម្លៃ​ក៏​ដោយ​ ប៉ុន្តែ​ ដើម្បី​ឱ្យ​ភូមិ​ភាគ​អភិវឌ្ឍ​ ប្រ​ជា​ជន​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​ជា​គំ​រូ​។ ខ្លួន​ខ្ញុំ​ផ្ទាល់​តែង​យល់​ស្រប​នឹង​ផែន​ការ​ដែល​ភូមិ​ភាគ​បាន​ដាក់​ចេញ​ ដូច​ជា​ ការក​សាង​ជន​បទ​ថ្មី​ គ្រួ​សារ​ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ចំ​នួន​ ៥០០ម៉ែ​ត្រកា​រ៉េ​ តម្លៃ​ជាង​ ៣៥០លាន​ដុង​ ដើម្បី​កសាង​ផ្លូវ​បេតុង​  ជួយ​ឱ្យ​ប្អូន​ៗធ្វើ​ដំ​ណើរ​ទៅ​រៀន​សូ​ត្រ​ និង​មា​មីង​ដឹក​ជញ្ជូន​ទំនិញ​មាន​ភាព​ងាយ​ស្រួល​”។

ទង្វើរបស់​គាត់​មិន​ត្រឹម​តែ​នាំ​មក​ផល​ប្រ​យោជន៍​ជាក់​ស្តែង​ជូន​សហ​គម​ន៍ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​គំ​រូ​លេច​ធ្លោ​ដើម្បី​ប្រ​ជា​ជន​គ្រប់​រូប​អនុ​វត្ត​តាម​ រួម​ចំ​ណែក​ជំ​រុញ​ចលនា​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​។

ក្រៅ​ពី​ការ​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ លោក​គឹម​មិញ​ឡើយ​ តែង​សហ​ការ​ជា​រឿយ​ៗជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ដើម្បី​ឃោស​នា​ ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​និង​សេច​ក្តី​កំ​ណត់​ដល់​ព្រះ​សង្ឃ​និង​មា​មីង​ក្នុង​ភូមិ​។ គាត់​ក៏​បាន​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចលនា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បំ​បាត់​ភាព​អត់​ឃ្លាន​ បន្ថយ​ភាព​ក្រី​ក្រ​ កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​និង​កសាង​ជន​បទ​ថ្មី​។

ដង​ផ្លូវ​តភ្ជាប់​ភូមិ​ថាញ​សៀង​  អា​ស្រ័យ​គ្រួ​សា​រលោក​គឹម​មិញ​ឡើយ​ បរិច្ចាគ​ដី​កសាង​។​

បង​ស្រី​ត្រឹង​ធី​មី​លៀង​ អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ថាញ​សៀង​ បញ្ជាក់​៖ “លោក​គឹម​មិញ​ឡើយ​ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ជា​គំ​រូ​ឈាន​មុខ​ ក្នុង​ការ​គោរព​អនុ​វត្ត​ល្អ​តាម​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ឃោស​នា​ចលនា​សមា​ជិក​គ្រួ​សា​រនិង​សាច់​ញាតិ​ឱ្យ​អនុ​វត្ត​តាម​ចលនា​នៅ​ភូមិ​ភាគ​។ លោក​គឹម​មិញ​ឡើយ​ តែង​ម្ចាស់​ការ​ផ្តល់​មតិ​យោបល់​ដល់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ មាន​ទំ​នាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​និង​មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ចំ​ពោះ​សហ​គម​ន៍ តែង​បាន​មា​មីង​មក​រក​ដើម្បី​ប្រាប់​ពី​មតិ​គោល​បំ​ណង​។ គាត់​បាន​ចលនា​មា​មីង​បរិច្ចាគ​ដី​និង​កម្លាំង​ពល​កម្ម​ជា​ច្រើន​ថ្ងៃ​ដើម្បី​កសាង​ផ្លូវ​ដាន​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​កាន់​រីក​ចម្រើន​និង​ស្រស់​បំព្រង​។ គាត់​មាន​កិត្តិ​យស​ទទួល​បាន​លិខិត​សរសើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ ព្រោះ​មាន​ស្នា​ដៃ​រួម​ចំ​ណែក​ជូន​ភូមិ​ភាគ​”។

ទង្វើដ៏​មាន​អត្ថ​ន័យ​របស់​លោក​គឹម​មិញ​ឡើយ​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​ ធ្វើ​ឱ្យ​ទិដ្ឋភាព​ភូមិ​ថាញ​ស្វៀង​និយាយ​ដោយ​ឡែក​និង​ឃុំ​ហាម​យ៉ាមនិយាយ​រួម​ មាន​ភាព​ស្រស់​បំព្រង​។ ស្មារតី​គំ​រូ​ “ដើម្បី​ផល​ប្រ​យោជន៍​រួម​”របស់​គាត់​បាន​រីក​សាយ​ភាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ បំ​ផុស​ការ​ឯក​ភាព​ក្នុង​ប្រ​ជា​ជន​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ​និង​ស៊ី​វិល័យ​។ លោក​គឹម​មិញ​ឡើយ​សក្តិ​សម​ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​ប្រ​ជា​ជន​គ្រប់​រូប​រៀន​សូ​ត្រ​និង​អនុ​វត្ត​តាម​៕

ស៊ើងម៉ាល័យ​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ