30/10/2026 - 21:13

គឹមរតនា – កសិករខ្មែរផលិតពូកែ 

ដោយមានបទពិសោធន៍ដាំត្រសក់ជាង ១០ ឆ្នាំ បងគឹមរតនា នៅភូមិក្បាលទូក ឃុំថ្កូវ ខេត្តវិញឡុង ជាជំហានលើកកម្ពស់ប្រសិទ្ធភាពផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ទម្រង់នេះបានបង្កការងារធ្វើដល់ពលករជនបទ៥នាក់ រួមចំណែកបង្កើនប្រាក់ចំណូលដល់ប្រជាជននៅភូមិ ភាគ។

បងគឹមរតនានៅចម្ការត្រសក់។

មុននេះ បងគីមរតនាតែង​ដាំដំណាំរួមផ្សំជាច្រើនប្រភេទលើដីស្រែ ដូចជាពោតបារាំង ខាត់ណា ត្រសក់ ម្រះ… ។តាមរយៈការបង្កបង្កើនផលជាក់ស្តែង គាត់សង្កេតឃើញដំណាំត្រសក់ងាយស្រួលដាំ ហើយរយៈពេលដាំរហូតដល់ប្រមូលផលខ្លី នាំមកប្រភពចំណូលគ្រាន់បើបង្គួរ ហេតុនោះគាត់ជ្រើសដាំត្រសក់ជាដំណាំសំខាន់។ គាត់រៀនសូត្របទពិសោធន៍ពីអ្នកធ្លាប់ដាំមុនផង និងដកបទពិសោធន៍ក្នុងអំឡុងពេលផលិតផង ដើម្បីថែទាំដំណាំបានសមស្របតាមរដូវកាលនីមួយៗ។ បច្ចុប្បន្ន គាត់ដាំត្រសក់ ៤ កុង រំពឹងជាងមួយសប្តាហ៍ទៀតនឹងចាប់ផ្តើមប្រមូលផល។ តាមប្រសាសន៍របស់គាត់ ដំណាំត្រសក់ក្រោយពីដាំប្រហែលមួយខែចាប់ផ្តើមផ្តល់ផ្លែ ហើយរយៈពេលប្រមូលផលអូសបន្លាយជិតមួយខែដែរ។ ផ្អែកលើស្ថានភាពលូតលាស់របស់ដំណាំ និងបទពិសោធន៍ពីរដូវមុន គាត់ប៉ាន់ស្មានដំណាំត្រសក់៤កុងនេះ ពេលប្រមូលផលអាចផ្តល់ផលជាង ២០០ គីឡូក្រាមក្នុងមួយថ្ងៃ។

ចម្ការត្រសក់របស់បងរតនាជិតបាន​ប្រមូលផល។

ត្រសក់គាត់លក់ឱ្យឈ្មួញដោយតម្លៃពី ៦.០០០ – ១០.០០០ ដុងក្នុងមួយគីឡូក្រាម ហើយពេលខ្លះមានតម្លៃជាង ២០.០០០ ដុងក្នុងគីឡូក្រាម។ បងរតនា ឱ្យដឹង៖ ពេលត្រសក់ផ្តល់ទិន្នផលច្រើន និងលក់បានថ្លៃ ដាំត្រសក់មានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងធ្វើស្រែ។ ប៉ុន្តែតម្លៃប្រមូលទិញផ្លាស់ប្តូរទៅតាមដំណាក់កាលនីមួយៗ ដូច្នេះប្រភពចំណូលរវាងរដូវនីមួយៗក៏ខុសគ្នាដែរ។ ដាំត្រសក់ឆាប់បានប្រមូលផល ជួយឱ្យគ្រួសារមានប្រាក់ចាយវាយប្រចាំថ្ងៃ និងបម្រុងទុនដល់រដូវបន្ទាប់ទៀត។ រៀងរាល់ឆ្នាំ គាត់ដាំត្រសក់ពី ២–៣ រដូវ។ ក្រោយពីប្រមូលផលមួយរដូវៗ គាត់ឈប់សម្រាកពី១–២សប្តាហ៍ រួចត្រៀមដាំរដូវថ្មីទៀត។ បច្ចុប្បន្ន គាត់ដាំត្រសក់សាកល្បងក្នុងផ្ទះសំណាញ់ ដើម្បីតាមដានសមត្ថភាពលូតលាស់ និងប្រសិទ្ធភាព មុននឹងពង្រីកផ្ទៃដី។ ដោយផ្សារភ្ជាប់នឹងរបរនេះជាង ១០ ឆ្នាំ ហេតុនោះគាត់មានបទពិសោធន៍ច្រើន ម្ចាស់ការរៀបចំការងារ និងរក្សាការផលិត។ ទម្រង់នេះបានបង្កការងារធ្វើដល់ពលករជនបទ ៥ នាក់។ ឆ្នាំ ២០២៤ គាត់បានទទួលស្គាល់ជាកសិករផលិត និងធ្វើអាជីវកម្មពូកែថ្នាក់ស្រុក។

លោក យឿងកុងឌឹក អនុប្រធានសមាគមកសិករឃុំថ្កូវ បញ្ជាក់៖  បងគឹមរតនា ជាកសិករឧស្សាហ៍ព្យាយាម សកម្មរៀនសូត្រ និងមានបទពិសោធន៍ច្រើនក្នុងការដាំត្រសក់។ តាមរយៈរដូវកាលផលិតនីមួយៗ ឃើញថាទម្រង់បាននាំមកប្រភពចំណូលរាប់សិបលានដុងក្នុងមួយរដូវ ទន្ទឹមនឹងនោះ រួមចំណែកដោះស្រាយការងារធ្វើនៅភូមិភាគ។ តាមប្រសាសន៍លោកឌឹក ទម្រង់របស់បងរតនាគប្បីបានឧទ្ទេសនាមដើម្បីមាមីងស្វែងយល់ រៀនសូត្រ និងអនុវត្តសមស្របជាមួយនឹងលក្ខណៈផលិត សមត្ថភាពវិនិយោគក៏ដូចជាច្រកចេញផលិតផល៕

ទីទុយ - វិមាន

ចែករំលែកអត្ថបទ