ក្នុងបរិការណ៍ដែលការផ្លាស់ប្តូរឌីជីថលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា វិស័យអប់រំនៅលើភូមិឋានទីក្រុងកឹងធើក៏កំពុងជំរុញការអនុវត្តធ្វើឌីជីថលកម្មឯកសារ ដូចជា៖ សិក្ខាគារិកអេឡិចត្រូនិក សៀវភៅពិន្ទុអេឡិចត្រូនិក ដើម្បីធ្វើឌីជីថលកម្មរាល់ព័ត៌មានសិក្សារបស់សិស្សានុសិស្ស។ នេះបានចាត់ទុកជាជំហានឈានទៅមុខដ៏សំខាន់ក្នុងការធ្វើទំនើបកម្មអប់រំតាមទិសដៅឯកភាពព្រមៗគ្នា។

លោកគ្រូ ឡឹមភុងហេប ចាងហ្វាង សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ កំពុងមើលព័ត៌មានរបស់សិស្សានុសិស្សនៅលើសិក្ខាគារិកអេឡិចត្រូនិក។
កាលពីមុន កងជួរកម្មាភិបាល គ្រូបង្រៀនរក្សាការប្រើសៀវភៅជាច្រើនប្រភេទដែលកត់ត្រាដោយដៃ ដូចជា៖ សៀវភៅគ្រូប្រចាំថ្នាក់ ផែនការបង្រៀន...។ កិច្ចការនេះមិនត្រឹមតែចំណាយពេលវេលាច្រើនប៉ុណ្ណោះទេ ថែមទាំងបង្កការលំបាកក្នុងការរក្សាទុក ស្វែងរកទិន្នន័យ។ ចំពោះសាលាជនជាតិអន្តេវាសិក គ្រូបង្រៀនតាមដានជាប្រចាំនូវដំណើរការសិក្សា ហ្វឹកហ្វឺនរបស់សិស្សានុសិស្ស ដូច្នេះបរិមាណឯកសារមានច្រើនណាស់។ ចំពោះមុខស្ថានភាពនេះ ការធ្វើឌីជីថលកម្មគឺជាកិច្ចការចាំបាច់ ហើយស្របតាមតម្រូវការផ្លាស់ថ្មីការគ្រប់គ្រងអប់រំនាបច្ចុប្បន្ន។ ចែករំលែកអំពីការធ្វើឌីជីថលកម្មឯកសារក្នុងវិស័យអប់រំ លោកគ្រូ ឡឹមភុងហេប ចាងហ្វាងសាលា ឱ្យដឹង៖ “ការធ្វើឌីជីថល កម្មសិក្ខាគារិកអេឡិចត្រូនិកនិងសៀវភៅពិន្ទុអេឡិចត្រូនិក ជួយឱ្យសាលាគ្រប់គ្រងទិន្នន័យប្រមូលផ្តុំ ទាញយកព័ត៌មានប្រកបដោយប្រសិទ្ធភាពបម្រើកិច្ចការចង្អុលការមុខជំនាញ។ ផ្អែកលើមូលដ្ឋានទិន្នន័យឌីជីថល សាលាអាចវិភាគលទ្ធផលសិក្សារបស់សិស្សានុសិស្សបានលឿនជាងមុន; គាំទ្រការផ្លាស់ថ្មីវិធីសាស្ត្របង្រៀនទាន់ពេលវេលា លឿនរហ័សជាង”។ “នៅពេលអនុវត្តធ្វើឌីជីថលកម្ម ការធ្វើបច្ចុប្បន្នភាពលទ្ធផលសិក្សា ការវាយតម្លៃជាប្រចាំដល់សិស្សានុសិស្សមានភាពងាយស្រួលជាង; បន្ថយសម្ពាធរដ្ឋបាល ផ្តើមពីនោះគ្រូបង្រៀនមានពេលវេលាច្រើនសម្រាប់មុខជំនាញនិងជួយដល់សិស្សានុសិស្ស” - លោកគ្រូ ថាច់ឃុំ គ្រូបង្រៀនសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ បានឱ្យដឹងដូច្នេះ។
នៅពេលបរិមាណទិន្នន័យគ្រប់គ្រងច្រើន ប្រសិនបើអនុវត្តដោយដៃនឹងចំណាយពេលវេលាច្រើនក្នុងការបូកសរុបរាយការណ៍។ ការធ្វើឌីជីថលកម្មឯកសារមិនត្រឹមតែជាមូលដ្ឋានគ្រឹះដើម្បីសម្រេចបទដ្ឋានទិន្នន័យប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង។ តាមលោកគ្រូ លៀងហៀងស៊ឺ ចាងហ្វាងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ ចំពោះកម្រិតអនុវិទ្យាល័យ ទិន្នន័យគ្រប់គ្រងសិស្សានុសិស្សមានច្រើនណាស់ ចាប់ពីលទ្ធផលសិក្សា ហ្វឹកហ្វឺនរហូតដល់សកម្មភាពអប់រំផ្សេងទៀត។ ប្រសិនបើធ្វើដោយដៃនឹងចំណាយពេលវេលាច្រើនក្នុងការបូកសរុប ងាយមានកំហុស។ នៅពេលផ្លាស់ប្តូរទៅធ្វើឌីជីថលកម្ម សាលាអាចកសាងឃ្លាំងទិន្នន័យប្រមូលផ្តុំ បម្រើកិច្ចការរាយ ការណ៍ វាយតម្លៃគុណភាពអប់រំបានត្រឹមត្រូវ ទន្ទឹមនឹងនោះ បង្កើនតម្លាភាពក្នុងការគ្រប់គ្រង។
ជាក់ស្តែងបង្ហាញថា នៅពេលបានអនុវត្តព្រមៗគ្នា ការធ្វើឌីជីថលកម្មឯកសារមិនត្រឹមតែជួយបន្ថយសម្ពាធរដ្ឋបាលសម្រាប់គ្រូបង្រៀនប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង បង្កលក្ខណៈឱ្យសាលានានាផ្តោតលើភារកិច្ចស្នូលលើកកម្ពស់គុណភាពអប់រំ។
ជាមួយហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាជាជំហានៗ បានកែលម្អសមត្ថភាពរបស់កងជួរគ្រូបង្រៀនកាន់តែបានលើកកម្ពស់ រំពឹងទុកថាការផ្លាស់ប្តូរឌីជីថល ក្នុងវិស័យអប់រំនឹងបន្តបានអនុវត្តយ៉ាងខ្លាំងក្លា រួមចំណែកកសាងវិស័យអប់រំទំនើប មានប្រសិទ្ធភាព ឆ្លើយតបតម្រូវការអភិវឌ្ឍសង្គមក្នុងយុគសម័យឌីជីថល៕
ថាញវ៉ាង - សុផន