ពង្រីកសក្តានុភាពលើវិស័យដីធ្លីនិងបទពិសោធន៍ការផលិត មាមីងខ្មែរបានសកម្មចូលរួមក្នុងការអភិវឌ្ឍទម្រង់ដាំដុះ និងចិញ្ចឹមសត្វសមស្របជាមួយនឹងលក្ខណៈគ្រួសារ។ ជាមួយនឹងចរិតឧស្សាហ៍ព្យាយាម និងម្ចាស់ការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន បណ្តាសកម្មភាពឧបត្ថម្ភដើមទុននិងហ្វឹកហាត់បច្ចេកទេស បានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការផលិត កែលម្អ ប្រាក់ចំណូលនិងជាជំហានបានលំនឹងជីវភាព។

ទម្រង់ចិញ្ចឹមសត្វរបស់គ្រួសារបងស្រី ធីការ៉ាន់ នៅភូមិតូហា ឃុំទ្រីតូង ខេត្តអាងយ៉ាង។
នៅឃុំទ្រីតូង ខេត្តអាងយ៉ាង ទម្រង់ចិញ្ចឹមជ្រូកកំពុងរួមចំណែកជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងលើកកម្ពស់ប្រាក់ចំណូល។ តួយ៉ាងដូចបងស្រី ធីការ៉ាន់ នៅភូមិតូហា បានរក្សាការចិញ្ចឹមជ្រូកជាង ៤០ ក្បាលក្នុងមួយល្បះ។ ដើម្បីឱ្យហ្វូងជ្រូកឆាប់ធំល្អ បងស្រីយកចិត្តទុកដាក់លើការថែទាំ សម្អាតទ្រុង តាមដានសុខភាពសត្វចិញ្ចឹម និងសកម្មស្វែងយល់អំពីបច្ចេកទេសចិញ្ចឹម។ ក្រៅពីបទពិសោធន៍របស់ខ្លួន បងស្រីនៅទាំងបានសមាគមកសិករភូមិភាគ បង្កលក្ខណៈតាមរយៈវគ្គហ្វឹកហាត់ និងការណែនាំបច្ចេកទេស រួមចំណែកលើកកម្ពស់ចំណេះដឹងនិងប្រសិទ្ធភាពនៃការផលិត។
អាស្រ័យម្ចាស់ការអនុវត្តចំណេះដឹងទៅក្នុងភាពជាក់ស្តែង ទម្រង់ចិញ្ចឹមសត្វរបស់បងស្រី បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាបណ្តើរៗ។ តាម បងស្រី ការ៉ាន់ ក្រោយពីទូទាត់ការចំណាយរួចរាល់ ជ្រូកមួយក្បាលអាចផ្តល់ប្រាក់ចំណេញជាង ១ លានដុង។ ជាមួយការចិញ្ចឹមជាង ៤០ ក្បាលក្នុងមួយលើក នេះគឺជាប្រភពចំណូលបានរួមចំណែកដល់ការកែលម្អសេដ្ឋកិច្ចគ្រួសារ និងបង្កកម្លាំងចលករសម្រាប់បងស្រី បន្តរក្សានិងអភិវឌ្ឍទម្រង់នេះ។
នៅឃុំលីវទូ ទីក្រុងកឹងធើ មានគ្រួសារខ្មែរជាច្រើនបានខិតខំអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈទម្រង់ដាំដុះដែលសមស្របនឹងលក្ខណៈគ្រួសារ។ បងដាវរី នៅភូមិដៃនង មានបន្ថែមលក្ខណៈវិនិយោគផលិតអាស្រ័យប្រភពទុនឧបត្ថម្ភ ៥៦ លានដុង។ ផ្តើមពីប្រភពទុននេះបងរី បានវិនិយោគដាំបន្លែលើផ្ទៃដីជាង ១ កុង ព្រមទាំងធ្វើស្រែលើផ្ទៃដីជាង ១ ហិកតា។ ការគួបផ្សំរវាងការដាំដំណាំរួមផ្សំនឹងការផលិតស្រូវ បានជួយគ្រួសារទាញយកផលពីដីធ្លីយ៉ាងមានប្រសិទ្ធភាព រកបានប្រាក់ចំណូលជាច្រើនផ្នែក ជាជំហានៗលើកកម្ពស់ជីវភាពនិងលំនឹងសេដ្ឋកិច្ចគ្រួសារ។
បងដាវរី ចែករំលែក៖ “ការឧបត្ថម្ភប្រាក់បុលទុន ធ្វើឱ្យគ្រួសារខ្ញុំមានលក្ខណៈក្នុងការរកស៊ី។ ប៉ុន្តែយើងត្រូវចេះប្រើប្រាស់ប្រភពទុនឱ្យមានប្រសិទ្ធភាព និងឧស្សាហ៍ព្យាយាមក្នុងការប្រកបការងារ ទើបជីវភាពអាចល្អប្រសើរឡើង។ ខ្ញុំសង្កេតឃើញ មាមីងយើងឥឡូវនេះមានឱកាសច្រើនជាងមុន ម៉្លោះហើយអ្នកណាក៏ខិតខំប្រឹងប្រែងធ្វើការរកស៊ី និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”។
តាមអ្នកស្រី វ៉ធីញី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូ ភូមិភាគតែងយកចិត្តទុកដាក់និងជំនួយប្រជាជនក្នុងការអភិវឌ្ឍផលិត លើកកម្ពស់ប្រាក់ចំណូល ពិសេសគឺគ្រួសារដែលមានស្ថានភាពលំបាក។ ទន្ទឹមនឹងនោះ ចលនាមាមីងពង្រីកស្មារតីខ្លួនទីពឹងខ្លួនម្ចាស់ការរៀនសូត្របទពិសោធន៍ ចូលរួមវគ្គហ្វឹកហាត់បច្ចេកទេស ប្រើប្រាស់ប្រភពទុនជំនួយឱ្យមានប្រសិទ្ធភាព សាមគ្គីភាព ជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងជាជំហានៗលំនឹងជីវភាព។
ផ្តើមពីទម្រង់ដាំដុះនិងចិញ្ចឹមសត្វមានប្រសិទ្ធភាព មាមីងជនរួមជាតិខ្មែរកំពុងលើកកម្ពស់ប្រាក់ចំណូលជាបណ្តើរៗ លំនឹងជីវភាព។ ការរួមដំណើរពីសំណាក់បណ្តាថ្នាក់ ផ្នែកនានា រួមនឹងស្មារតីសាមគ្គីភាព និងឆន្ទៈខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន គឺជាកម្លាំងចលករសម្រាប់កសាងភូមិស្រុកឱ្យកាន់តែរីកចម្រើនធូរធារនិងសុភមង្គល៕
ហុងទើ-ដាលីន