ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងការព្រួតដៃពីអង្គភាព បុគ្គលនានា ឃុំមីហឿង ទីក្រុងកឹងធើ កំពុងជាជំហាននាំគោលការណ៍ថែទាំសុខុមាលភាពសង្គម ក្លាយជាសកម្មភាពយ៉ាងជាក់ស្តែង។ ផ្ដើមពីផ្ទះរឹងមាំ រហូតដល់ស្ពានបេតុងតភ្ជាប់ភូមិស្រុក រាល់សំណង់ និងអំណោយនីមួយៗ មិនត្រឹមតែជួយឱ្យប្រជាជនបន្ថយការលំបាកប៉ុណ្ណោះទេ នៅទាំងបន្ថែមក្តីជំនឿ និងកម្លាំងចិត្ត ដើម្បីកសាងភូមិស្រុកឱ្យកាន់តែសម្បូរសប្បាយទៀតផង។
* ភាពកក់ក្តៅបណ្តាលំនៅឋានពេញដោយមនោសញ្ចេតនា
ឃុំមីហឿងមានជនរួមជាតិខ្មែរជាង ៥៧% ; ការងារថែទាំជីវភាពរបស់ប្រជាជន ពីសេសគឺគ្រួសារដែលមានស្ថានភាពក្រលំបាក បានឃុំកំណត់ច្បាស់ថាជាភារកិច្ចសំខាន់ និងជាប្រចាំ។ រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំមីហឿង បានជំរុញខ្លាំងការកៀរគរប្រភពធនធានសង្គម រួមនឹងរដ្ឋអំណាចភូមិភាគ អនុវត្តសកម្មភាពសុខុមាលភាពជាក់ស្តែងជាច្រើន។ តាំងពីខែកក្កដា ឆ្នាំ២០២៥ មកទល់បច្ចុប្បន្ន ឃុំបានចលនាប្រភពធនធានសាងសង់លំនៅឋានបានចំនួន ៧៩ ខ្នង ជូនអំណោយ ៣.៣០០ ចំណែក ដល់គ្រួសារក្រីក្រ និងអ្នកវ័យចាស់គ្មានទីពឹង។ ជូនអាហារូបករណ៍ កង់ ដល់សិស្សានុសិស្សមានស្ថានភាពក្រលំបាក; ចាត់តាំងការពិនិត្យជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាជនជាង ១.០០០ លើកនាក់...។ល។ ថវិកាអនុវត្តសរុបជាង ៥ ពាន់លានដុង។ ទន្ទឹមនឹងនោះ ទម្រង់សុខុមាលភាពសង្គមជាច្រើនបានរក្សា និងពង្រីកប្រសិទ្ធភាព ដូច៖ “មី ២.០០០ ដុង” “ម្តាយធម៌” ឧបត្ថម្ភសិស្សជួបការលំបាក ថែទាំចាស់ជរា អ្នកពិការ។

ថ្នាក់ដឹកនាំឃុំមីហឿង ព្រមទាំងសប្បុរសជន ជូនអំណោយដល់គ្រួសារក្រីក្រ និងអ្នកវ័យចាស់គ្មានទីពឹង។
ទង្វើពោរពេញដោយមនោសញ្ចេតនាទាំងនេះ បានរួមចំណែកសាយភាយស្មារតីចែករំលែក និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ លោក ស៊ើង សារិន្ទ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំមីហឿង បានឱ្យដឹង៖ “ឆ្លើយតបនឹងចលនា “ទូទាំងប្រទេសរួមព្រួតដៃដើម្បីអ្នកក្រីក្រ - មិនទុកឱ្យនរណាម្នាក់ត្រូវនៅខាងក្រោយឡើយ” រណសិរ្សបានសកម្មចលនាអង្គការ បុគ្គល និងសប្បុរសជននានាព្រួតដៃគ្នាអនុវត្ត ដូច៖ ឧបត្ថម្ភលំនៅឋាន ជូនអំណោយ និងអាហារូបករណ៍ដល់សិស្សក្រីក្រ...។ល។ រាល់ការចែករំលែក មិនត្រឹមតែជួយប្រជាជនបន្ថយការលំបាកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកសាយភាយស្មារតីសាមគ្គី ដើម្បីមិនទុកឱ្យនរណាម្នាក់ត្រូវចោលនៅខាងក្រោយឡើយ”។
ចំពោះគ្រួសារក្រីក្រ លំនៅឋានថ្មីមិនត្រឹមតែជាកន្លែងបាំងភ្លៀង បាំងខ្យល់ប៉ុណ្ណោះទេ នៅទាំងជាបង្អែកដើម្បីឱ្យពួកគេមានទំនុកចិត្តពលកម្ម និងជាជំហានៗលំនឹងជីវភាព។ អ្នកមីង យ៉ីបធីនី នៅភូមិបឹងកក់ បានសម្តែងក្តីរីករាយ៖ “កាលពីមុន ផ្ទះទ្រុឌទ្រោម រាល់ពេលមានភ្លៀងធំ ខ្យល់ខ្លាំង ប្តីប្រពន្ធខ្ញុំត្រូវទៅស្នាក់អាស្រ័យផ្ទះកូន។ ជីវភាពជាចម្បងគឺផ្អែកលើធ្វើការឈ្នួល ដូច្នេះ ការជួសជុល ឬសង់ផ្ទះឡើងវិញ គឺហួសពីលទ្ធភាព។ ពេលបានរដ្ឋអំណាច និងសប្បុរសជនជួយសង់ផ្ទះថ្មីយ៉ាងរឹងមាំជូន ខ្ញុំសប្បាយចិត្តណាស់! ឥឡូវនេះ ប្តីប្រពន្ធខ្ញុំស្ងប់ចិត្តទៅធ្វើការរកស៊ីដើម្បីចាកផុតពីភាពក្រីក្រ មិនបារម្ភពីផ្ទះរលំទៀត”។ ក្តីរីករាយនោះ ក៏ជាអត្ថន័យធំបំផុតនៃកម្មវិធីសុខុមាលភាព ដែលជួយឱ្យប្រជាជនមានបន្ថែមបង្អែក ដើម្បីឈានឡើងក្នុងជីវភាព។
* ស្ពានតភ្ជាប់ក្តីរីករាយ
មិនត្រឹមតែគិតគូរដល់សុខុមាលភាពសង្គមប៉ុណ្ណោះទេ ឃុំមីហឿងនៅទាំងយកចិត្តទុកដាក់កៀរគរប្រភពធនធាន កសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ ផ្តើមពីប្រភពចលនាសង្គមូបនីយកម្ម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បានសហការសាងសង់ស្ពានដឹកជញ្ជូនជនបទបានចំនួន ១៦ ដោយមានតម្លៃសរុបជាង ៦,៥ ពាន់លានដុង។ ស្ពានថ្មីទាំងនេះ មិនត្រឹមតែផ្លាស់ប្តូរទិដ្ឋភាពតំបន់ជនបទប៉ុណ្ណោះទេ ថែមទាំងបើកបន្ថែមផ្លូវងាយស្រួល ដើម្បីប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសិស្សានុសិស្សទៅសាលាមានសុវត្ថិភាពផងដែរ។
នៅភូមិដើមស្វាយ ស្ពានបេតុងប្រវែង ១៥ ម៉ែត្រ និងទទឹង ២,៥ ម៉ែត្រ បានសាងសង់រួចរាល់ក្នុងក្តីរីករាយរបស់ប្រជាជន។ កាលពីមុន មាមីងសំខាន់គឺធ្វើដំណើរឆ្លងកាត់ស្ពានក្រាលដានដែលបានទ្រុឌទ្រោម រអិល ប្រឈមនឹងគ្រោះថ្នាក់ បំផុតគឺរដូវវស្សា។ ពូ ស៊ើង ហ្វាងផេន ប្រជាជននៅភូមិដើមស្វាយ បានឱ្យដឹងដោយក្តីរំភើប៖ ”ឥឡូវ មានស្ពានបេតុងរឹងមាំ មាមីងខ្មែរនៅក្នុងភូមិអ្នកណាក៏សប្បាយចិត្តដែរ។ កាលពីមុន ស្ពានក្រាលដានធ្វើដំណើរមានគ្រោះថ្នាក់ណាស់ ជាពិសេសគឺពេលភ្លៀងធ្លាក់ សិស្សជិះកង់ មាមីងជិះម៉ូតូ ងាយនឹងរអិលដួលណាស់។ ឥឡូវនេះ មានសប្បុរសជនជួយឧបត្ថម្ភ មាមីងរួមកម្លាំងគ្នាកសាង ស្ពានបានសាងសង់រួចរាល់ក្នុងរយៈពេលតែ ២០ ថ្ងៃប៉ុណ្ណោះ។ កូនចៅទៅរៀនបានងាយស្រួល មាមីងធ្វើដំណើរ និងដឹកទំនិញក៏ងាយស្រួលជាងមុនដែរ”។

សប្បុរសជន ព្រមទាំងតំណាងថ្នាក់ដឹកនាំឃុំមីហឿង កាត់ខ្សែបូសម្ពោធស្ពានជនបទ បានមកពីប្រភពដើមទុនសង្គមូបនីយកម្ម។
ពីខាងក្រោយសំណង់ទាំងនោះ គឺជាការព្រួតដៃរបស់រដ្ឋអំណាច រណសិរ្ស អង្គការមហាជន សប្បុរសជន និងប្រជាជន; តាមរយៈនោះ បង្ហាញឱ្យឃើញថា ពេលឆន្ទៈបក្សត្រូវនឹងចិត្តប្រជាជន បណ្តាកិច្ចការដែលស្មានថាដូចជាលំបាក ក៏អាចក្លាយជាការពិតបានដែរ។ លោក ង្វៀង វ៉ាំងអុក អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំមីហឿង បញ្ជាក់៖ “បណ្តាលទ្ធផលដែលសម្រេចបាន គឺជាភស្តុតាងសម្រាប់កម្លាំងសាមគ្គី ការព្រួតដៃពីប្រព័ន្ធនយោបាយទាំងមូល ក្នុងការកៀរគរប្រភពធនធានថែទាំជីវភាពប្រជាជន និងកសាងជនបទថ្មីនៅភូមិភាគ។ នាពេលខាងមុខ យើងខ្ញុំនឹងបន្តពង្រីកកម្លាំងសាមគ្គី កៀរគរប្រភពធនធានសង្គមដើម្បីថែទាំសុខុមាលភាព ធ្វើឱ្យសុក្រឹតនូវហេដ្ឋារចនាសម្ព័ន្ធជនបទ បង្កលក្ខណៈងាយស្រួល ដើម្បីឱ្យប្រជាជនមានជីវភាពលំនឹង និងជាជំហានៗកសាងភូមិស្រុកមីហឿងឱ្យកាន់តែសម្បូរសប្បាយ”។
លំនៅឋានមួយខ្នងថ្មីបន្ថែមនូវក្តីជំនឿមួយ អំណោយមួយចំណែកដែលបានជូនទៅមានបន្ថែមក្តីរីករាយ ស្ពានថ្មីមួយមានបន្ថែមនូវផ្លូវអភិវឌ្ឍន៍មួយ។ ផ្តើមពីកិច្ចការទាំងនោះ ឃុំមីហឿងកំពុងពូនជ្រុំតំបន់ជនបទដោយមនោសញ្ចេតនាជារៀងរាល់ថ្ងៃ កន្លែងដែលគ្រប់គ្នាព្រួតដៃដើម្បីជីវភាពឱ្យកាន់តែល្អប្រសើរឡើង៕
យ្វីអាញ - មេងលី