ជាមួយនឹងទិសស្លោករួមដំណើរជាមួយសមាជិកអភិវឌ្ឍសេដ្ឋកិច្ច សមាគមកសិករទីក្រុងកឹងធើ បានអនុវត្តវិធានការឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិតជាក់ស្តែងជាច្រើន។ តាមរយៈនោះ ជួយកសិករជាច្រើន ពិសេសគឺគ្រួសារដែលនៅលំបាក មានកម្លាំងជំរុញបន្ថែមដើម្បីអភិវឌ្ឍផលិត បង្កើនប្រាក់ចំណូល លំនឹងជីវភាព និងឈានឡើងធូរធារជាបណ្តើរៗ។

ផ្តល់ជូនពពែពូជ ជួយសមាជិកពង្រីកទម្រង់ផលិត លំនឹងជីវភាពជាបណ្តើរៗ។
ប្រភពកម្លាំងមួយក្នុងចំណោមប្រភពកម្លាំងដ៏សំខាន់បានសមាគមកសិករទីក្រុងកឹងធើពង្រីកនោះគឺប្រភពទុនប្រគល់សិទ្ធិរបស់ធនាគារគោលនយោបាយសង្គម។ មកដល់ពេលនេះ សរុបបំណុលប្រគល់សិទ្ធិជាង ៥.៨៩៥ ពាន់លានដុង បង្កលក្ខណៈឱ្យកសិករជាង ១៤៧.៣៨០ គ្រួសារ បានបុលទុនអភិវឌ្ឍផលិត។ ដើមទុនបានសមាជិកវិនិយោគលើការចិញ្ចឹមសត្វ ដាំដុះ និងទម្រង់សេដ្ឋកិច្ចសមស្របនឹងលក្ខណៈគ្រួសារ រួមចំណែកបង្កការងារធ្វើ បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពជាបណ្តើរៗ។ ទន្ទឹមនឹងប្រភពទុនឥណទាននេះ សមាគមកសិករទីក្រុងគ្រប់ថ្នាក់ក៏បានជំរុញផ្តល់ជូនការរកស៊ីចិញ្ចឹមជីវិត ឧបត្ថម្ភកូនពូជសត្វចិញ្ចឹម ពិគ្រោះទម្រង់ផលិត ផ្ទេរវិទ្យាសាស្ត្រ - បច្ចេកទេស និងចងសម្ព័ន្ធប្រើប្រាស់កសិផល។ របៀបធ្វើនេះបានជួយសមាជិក បំផុតគឺគ្រួសារក្រីក្រ និងគ្រួសារមានស្ថានភាពលំបាក មានកម្លាំងជំរុញផលិតបន្ថែម ម្ចាស់ការបង្កើតការរកស៊ីចិញ្ចឹមជីវិត និងលើកកម្ពស់សមត្ថភាពឈានឡើងជាបណ្តើរៗ។
នៅមូលដ្ឋាន ប្រភពធនធានដែលឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិតបានសមាគមកសិករធ្វើឱ្យទៅជាភាពជាក់ស្តែងដោយទម្រង់សមស្របជាមួយនឹងលក្ខណៈផលិតរបស់ភូមិភាគនីមួយៗ។ នៅឃុំឡាយហ្វា ការឧបត្ថម្ភកូនពូជសត្វចិញ្ចឹមបានអនុវត្តតាមទិសដៅជួយសមាជិកមានសម្ភារៈផលិតបន្ថែម អភិវឌ្ឍការចិញ្ចឹមសត្វ និងបង្កប្រភពប្រាក់ចំណូលលំនឹងជូនគ្រួសារ។ ក្នុងឆ្នាំ ២០២៦ សមាគមកសិករឃុំឡាយហ្វា បានទទួលឧបត្ថម្ភពពែចំនួន ១៤ ក្បាល ដល់គ្រួសារចំនួន៧។ ទន្ទឹមនឹងនោះ ទម្រង់ចិញ្ចឹមពពែសាច់នៅភូមិឈូងធំ ក៏បានអនុវត្ត បង្កឱកាសរកស៊ីចិញ្ចឹមជីវិតបន្ថែមដល់គ្រួសារដែលនៅមានការលំបាក។ ផ្តើមពីពូជសត្វដែលបានឧបត្ថម្ភ គ្រួសារទាំងនោះមានលក្ខណៈចាប់ផ្តើមចិញ្ចឹម ដកបទពិសោធន៍ សន្សឹមៗពង្រីកហ្វូងពពែ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាសន្សឹមៗ។

បង ស៊ើងយ៉ាន់ កំពុងថែទាំពពែ។
បងស៊ើងយ៉ាន់ នៅភូមិឈូងធំ ឃុំឡាយហ្វា គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារបានទទួលឧបត្ថម្ភពពែពូជ ឱ្យដឹង៖ "បានសមាគមកសិករឧបត្ថម្ភពពែ គ្រួសារខ្ញុំមានក្តីត្រេកអរខ្លាំងណាស់។ ខ្ញុំនឹងខិតខំថែទាំឱ្យបានល្អ និងរៀនបច្ចេកទេសបន្ថែម ដើម្បីពពែធំធាត់ល្អ សន្សឹមៗពង្រីកហ្វូងពពែ និងរកបានប្រាក់ចំណូលបន្ថែម លំនឹងជីវភាពគ្រួសារ"។
តាមប្រសាសន៍ លោក ក្វាច់វុាំងឌែប ប្រធានសមាគមកសិករឃុំឡាយហ្វា ការឧបត្ថម្ភពូជសត្វ គឺជាជំហានចាប់ផ្តើមដើម្បីសមាជិកមានប្រភពកម្លាំងផលិតបន្ថែម។ ថ្វីដ្បិតតែដូច្នោះ ដើម្បីទម្រង់ពង្រីកប្រសិទ្ធភាព សមាគមបានយកចិត្តដាក់ដល់ការរួមដំណើរ ណែនាំប្រជាជនអំពីបច្ចេកទេសថែទាំ ការពារជំងឺ ពង្រីកហ្វូងសត្វចិញ្ចឹម និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច។ ទិសដៅរបស់សមាគមគឺឧបត្ថម្ភចំមុខសញ្ញា ជួយសមាជិកមានមធ្យោបាយរកស៊ីចិញ្ចឹមជីវិត ដើម្បីអភិវឌ្ឍយូរអង្វែង។ ទន្ទឹមនឹងឧបត្ថម្ភកូនពូជ សមាគមនឹងបន្តណែនាំបច្ចេកទេស ចលនាសមាជិកចងសម្ព័ន្ធ ដោះដូរបទពិសោធន៍ក្នុងការចិញ្ចឹមសត្វ និងស្វែងរកទីផ្សារសម្រាប់ផលិតផល។ តាមរយៈនោះ លើកកម្ពស់ប្រសិទ្ធភាពទម្រង់ជាបណ្តើរៗ ជួយគ្រួសារលំបាកលំនឹងជីវភាព និងឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។
ប្រការគួរយកចិត្តទុកដាក់ ផ្តើមពីទម្រង់ឧបត្ថម្ភកូនពូជ សមាគមកសិករឃុំឡាយហ្វាកំពុងឆ្ពោះដល់បង្កើតក្រុមសហការចិញ្ចឹមពពែនៅភូមិឈូងធំ។ ការចងសម្ព័ន្ធគ្រួសារទាំងឡាយរួមគ្នាចិញ្ចឹមសត្វ មិនត្រឹមតែបង្កលក្ខណៈចែករំលែកបទពិសោធន៍ ឧបត្ថម្ភបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងបើកចេញនូវទិសដៅសហការក្នុងការផលិត ស្វែងរកទីផ្សារ និងប្រើប្រាស់ផលិតផលទៀតផង។ ការបង្កើតក្រុមសហការ បានរំពឹងទុកនឹងរួមចំណែកជម្នះស្ថានភាពផលិតខ្នាតតូច បង្កការចងសម្ព័ន្ធរវាងគ្រួសារចិញ្ចឹមសត្វ និងលើកកម្ពស់ប្រសិទ្ធភាពទម្រង់ជាបណ្តើរៗ។ ពេលចូលរួមចងសម្ព័ន្ធ គ្រួសារទាំងនេះមានលក្ខណៈបន្ថែមដើម្បីជួយគ្នាទៅវិញទៅមកក្នុងការថែទាំ បង្ការជំងឺ ពង្រីកហ្វូង និងឆ្ពោះដល់បង្កើតទីផ្សារច្រកចេញលំនឹងសម្រាប់ផលិតផល។
ផ្តើមពីប្រភពទុន កូនពូជរហូតដល់ទម្រង់ផលិតសមស្រប និងការរួមដំណើររបស់សមាគមកសិករកំពុងបង្កទីបង្អែកបន្ថែម ដើម្បីសមាជិកម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច។ ពេលបានឧបត្ថម្ភចំពេលវេលា និងមានការចងសម្ព័ន្ធក្នុងការផលិត ប្រភពទុនដំបូងនឹងក្លាយជាមធ្យោបាយរកស៊ីចិញ្ចឹមជីវិត រកបានប្រាក់ចំណូល និងមានឱកាសឈានឡើងជាបណ្តើរៗ រួមចំណែកជួយកសិករលំនឹងជីវភាព បន្ថយភាពក្រីក្រដោយចីរភាព៕
ហុងទើ - វិមាន