គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សបណ្តាស្ថាប័នបក្សទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំ ដើម្បីអនុវត្តខ្លឹមសារនានាស្ថិតក្នុងដែនសមត្ថកិច្ច។
លោក ត្រឹង វ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង លេខាគណៈកម្មាធិការបក្ស ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។

អ្នកតំណាងចូលរូមកិច្ចប្រជុំនៃគណៈប្រតិបត្តិការបក្ខភាគបណ្តាស្ថាប័នបក្ស
ទីក្រុងកឹងធើ។
នៅក្នុងកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស បានផ្តល់មតិលើខ្លឹមសារនានា៖ លទ្ធផលការងារ ៨ ខែកន្លង និងទិសដៅ ភារកិច្ចខែកញ្ញា ឆ្នាំ ២០២៦; គម្រោងរៀបចំ ធ្វើឱ្យសុក្រឹតអង្គការគ្រប់គ្រងនៃស្ថាប័នគណៈកម្មាធិការបក្សបណ្តាស្ថាប័នបក្សទីក្រុងកឹងធើ; បែងចែកភារកិច្ចប្រចាំការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស គណៈប្រតិបត្តិការបក្ខភាគបណ្តាស្ថាប័នបក្សទីក្រុងកឹងធើ អាណត្តិកាល ២០២៥-២០៣០ (កែសម្រួល និងបំពេញបន្ថែម); ធ្វើឱ្យសុក្រឹតបុគ្គលិកសមាជិកគណៈប្រតិបត្តិការបក្ខភាគអាណត្តិកាល ២០២៥-២០៣០; និងពិនិត្យបញ្ចូលសមាជិកបក្ស។
ថ្លែងមតិបញ្ជាក់ និងចង្អុលការក្នុងកិច្ចប្រជុំ លោក ត្រឹង វ៉ាំងហ្វៀង ឯកភាពនឹងសេចក្តីព្រាងលទ្ធផលការងារ ៨ ខែកន្លងមក និងទិសដៅ ភារកិច្ចខែកញ្ញា ឆ្នាំ ២០២៦; ឯកភាពលើការបែងចែកភារកិច្ចប្រចាំការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស គណៈប្រតិបត្តិការបក្ខភាគបណ្តាស្ថាប័នបក្សទីក្រុង; ឯកភាពលើបុគ្គលិកសមាជិកគណៈប្រតិបត្តិការបក្ខភាគអាណត្តិកាល ២០២៥ - ២០៣០ និងឯកភាពបញ្ចូលមហាជនចូលកងជួរបក្សចំនួន ៥ រូប ព្រមទាំងបញ្ចូលជាបក្ខជនពេញសិទ្ធិជូនដល់បក្ខជនចំនួន ២ រូប ដោយបានគណៈប្រចាំការនៃគណៈកម្មាធិការបក្សស្នើ។
អនុលេខាគណៈកម្មាធិការបក្សក្រុង លេខាគណៈកម្មាធិការបក្ស សង្កត់ធ្ងន់៖ នាពេលខាងមុខ គណៈកម្មាធិការបក្សនឹងចាត់តាំងបញ្ជ្រាប និងអនុវត្តគោលការណ៍ គោលនយោបាយនានារបស់បក្ស; អនុវត្តល្អការងារធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង លើគ្រប់វិស័យ; ពិនិត្យផ្ទៀងផ្ទាត់ឱ្យសុក្រឹតឡើងវិញបណ្តាគណៈចង្អុលការនៃគណៈកម្មាធិការបក្ស; ពិនិត្យផ្ទៀងផ្ទាត់ការរៀបចំផែនការគណៈប្រតិបត្តិការ គណៈអចិន្ត្រៃយ៍ និងមុខតំណែងស្នូលនានានៃគណៈកម្មាធិការបក្ស។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្សធ្វើល្អការងារនយោបាយ សតិអារម្មណ៍ចំពោះកម្មាភិបាល បក្ខជន; បន្តអនុវត្តល្អនូវផែនការត្រួតពិនិត្យ និងឃ្លាំមើលឆ្នាំ ២០២៦; អនុវត្តល្អការងារវាយតម្លៃកម្មាភិបាល។

លោក ត្រឹង វ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង លេខាគណៈកម្មាធិការបក្ស ថ្លែងមតិបញ្ជាក់ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង។
ក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស លោក ត្រឹង វ៉ាំងហ្វៀង ធ្វើជាអធិបតីនៃកិច្ចប្រជុំគណៈប្រតិបត្តិការបក្ខភាគបណ្តាស្ថាប័នបក្សទីក្រុង។
នៅក្នុងកិច្ចប្រជុំគណៈប្រតិបត្តិការបក្ខភាគបានផ្តល់មតិអំពីគម្រោងរៀបចំ ធ្វើឱ្យសុក្រឹតអង្គការគ្រប់គ្រងនៃស្ថាប័នគណៈកម្មាធិការបក្សបណ្តាស្ថាប័នបក្សទីក្រុងកឹងធើ។
តាមរយៈនោះ គឺបានឯកភាពលើគម្រោងរៀបចំ ធ្វើឱ្យសុក្រឹតអង្គការគ្រប់គ្រងនៃស្ថាប័នគណៈកម្មាធិការបក្សបណ្តាស្ថាប័នបក្សក្រុង ចាប់ពី ៤ ស្ថាប័នជំនាញធ្វើសេនាធិការ ជំនួយការងារ នៅសល់ត្រឹម ៣ ស្ថាប័នជំនាញធ្វើសេនាធិការ ជំនួយការងារ។ ជាក់ស្តែង គឺរួមបញ្ចូលគណៈចាត់តាំងនៃគណៈកម្មាធិការបក្សជាមួយនឹងគណៈឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្សទៅជា “គណៈកសាងបក្សនៃគណៈកម្មាធិការបក្ស”; រក្សាទុកដដែលនូវស្ថាប័នគណៈកម្មាធិការត្រួតពិនិត្យបក្ស និងការិយាល័យគណៈកម្មាធិការបក្ស។
ស្ថាប័នជំនាញធ្វើសេនាធិការ ជំនួយការងារនីមួយៗ រៀបចំមិនឱ្យលើសពី ២ អនុប្រធានគណៈកម្មការជំនាញ (ប្រហាក់ប្រហែល) និងបុគ្គលិកជំនាញការមួយចំនួនបម្រើការងារបក្ស។ ក្រោយការរៀបចំរួច នឹងបន្ថយបានថ្នាក់អនុប្រធាននៃស្ថាប័ននានា។ ចាត់តាំងអនុវត្តឱ្យសម្រេចរួចរាល់នៅក្នុងឆ្នាំ ២០២៦។
គណៈប្រតិបត្តិការបក្ខភាគបានផ្តល់មតិអំពីបុគ្គលិកសមាជិកគណៈប្រតិបត្តិការបក្ខភាគអាណត្តិកាល ២០២៥-២០៣០ ដោយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្នើ។
ថ្លែងមតិចង្អុលការនៅក្នុងកិច្ចប្រជុំ លោក ត្រឹង វ៉ាំងហ្វៀង ស្នើឱ្យគណៈប្រចាំការនៃគណៈកម្មាធិការបក្ស ចង្អុលការបណ្តាស្ថាប័នធ្វើសេនាធិការ ជំនួយការងារនៃគណៈកម្មាធិការបក្ស ពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវទប្បញ្ញត្តិទាំងឡាយនៃច្បាប់ បទប្បញ្ញត្តិរបស់បក្សអំពីការកសាងគម្រោង។ ទន្ទឹមនឹងនោះ ទាក់ទងជាមួយនឹងគណៈចាត់តាំងបក្សក្រុង ដើម្បីបានការណែនាំកសាងគម្រោងរៀបចំ ធ្វើឱ្យសុក្រឹតអង្គការគ្រប់គ្រងនៃស្ថាប័នគណៈកម្មាធិការបក្សបណ្តាស្ថាប័នបក្សទីក្រុងកឹងធើ ធានាត្រូវតាមបទប្បញ្ញត្តិ។

លោក ត្រឹង វ៉ាំងហ្វៀង (កណ្តាល) អនុលេខាគណៈកម្មាធិការបក្សក្រុង លេខាគណៈកម្មាធិការបក្ស ជូនសេចក្តីសម្រេចផ្ទេរប្រគល់អង្គការបក្ស និងបក្ខជនទៅគណៈកម្មាធិការបក្សក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ និងទៅគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិព្រមទាំងអង្គការមហាជននានានៃទីក្រុងកឹងធើ។
ក្រោយកិច្ចប្រជុំគណៈប្រតិបត្តិការបក្ខភាគ លោក ត្រឹង វ៉ាំងហ្វៀង ធ្វើជាអធិបតីនៃកិច្ចប្រជុំផ្ទេរប្រគល់អង្គការបក្ស និងបក្ខជន ដល់បក្ខភាគក្រុមប្រឹក្សាប្រជាជនក្រុង និងបក្ខភាគគណៈកម្មាធិការរណសិរ្សមាតុភូមិ និងអង្គការមហាជននានានៃទីក្រុង។
លោក ត្រឹង វ៉ាំងហ្វៀង ប្រគល់ជូនសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សបណ្តាស្ថាប័នបក្សក្រុង ប្រគល់ជូនអង្គការបក្សចំណុះចំនួន ៤ និងសមាជិកបក្សចំនួន ៧៣ រូប ឱ្យទៅចំណុះគណៈកម្មាធិការបក្សក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; ព្រមទាំងប្រគល់ជូនសេចក្តីសម្រេចផ្ទេរប្រគល់អង្គការបក្សចំនួន ២៤ និងបក្ខជនចំនួន ៣៤៦ រូប ឱ្យទៅចំណុះគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងអង្គការមហាជននានានៃទីក្រុងកឹងធើ៕
អាញយុង - មេងលី