ដោយបានរដ្ឋឧបត្ថម្ភសាងសង់រោងសំណាញ់ និងណែនាំបច្ចេកទេសផលិតតាមទិសដៅអនុវត្តបច្ចេកវិទ្យាខ្ពស់ កសិករភូមិចុងព្រៃ ឃុំចូវថាញ់ ខេត្តវិញឡុង ជាជំហានផ្លាស់ប្តូរវិធីសាស្ត្រវប្បកម្ម ម្ចាស់ការប្រភពទឹកស្រោចស្រព បន្ថយសត្វល្អិតជំងឺ និងបន្ថយការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ រួមចំណែកបង្កើនប្រសិទ្ធភាពផលិត។
កាលពីមុន កសិករនៅភូមិចុងព្រៃភាគច្រើនដាំដំណាំរួមផ្សំតាមបែបប្រពៃណី ម្ល៉ោះហើយប្រសិទ្ធភាពផលិតមិនសូវបានខ្ពស់ នៅពឹងលើអាកាសធាតុ ប្រភពទឹក ស្ថានភាពសត្វល្អិតនិងជំងឺ។ ចាប់ពីបានរដ្ឋឧបត្ថម្ភសាងសង់រោងសំណាញ់ និងណែនាំបច្ចេកទេសដាំដុះតាមទិសដៅបច្ចេកវិទ្យាខ្ពស់ ប្រជាជនបានមោះមុតផ្លាស់ប្តូរវិធីសាស្ត្រផលិត គួបផ្សំរោងសំណាញ់ជាមួយនឹងប្រព័ន្ធស្រោចស្រពបាញ់ទឹកសន្សើម តាមរយៈនោះម្ចាស់ការប្រភពទឹក បន្ថយសត្វល្អិតជំងឺ និងបន្ថយការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ។
.jpg)
.jpg)
ដំណាំរួមផ្សំបានដាំក្នុងរោងសំណាញ់របស់គ្រួសារបងស្រីត្រឹងធីមី។
បងស្រីត្រឹងធីមី នៅភូមិចុងព្រៃ ឱ្យដឹង៖ គ្រួសារបងស្រីពីមុនភាគច្រើនដាំប្រភេទដំណាំរួមផ្សំតាមវិធីសាស្ត្រប្រពៃណី ម្ល៉ោះហើយប្រសិទ្ធភាពមិនបានខ្ពស់។ ចាប់ពីបានឧបត្ថម្ភរោងសំណាញ់ គ្រួសារបានគួបផ្សំនឹងប្រព័ន្ធស្រោចស្រពបាញ់ទឹកសន្សើម បានជាការថែទាំកាន់តែងាយស្រួល បន្លែតិចមានសត្វល្អិតនិងជំងឺ បន្ថយកម្លាំងពលកម្ម និងផលិតផលមានសុវត្ថិភាពជាងសម្រាប់អ្នកប្រើប្រាស់។ បច្ចុប្បន្ន គ្រួសារបងស្រីដាំប្រភេទបន្លែស្ពៃ ម្រះ ត្រសក់ និងដំណាំរួមផ្សំផ្សេងៗមួយចំនួនទៀត។ ប្រសិនបើមានច្រកចេញលំនឹង ក្នុងមួយថ្ងៃគ្រួសារអាចនឹងផ្គត់ផ្គង់ទីផ្សារបន្លែផ្លែផ្កា ប្រមាណ ៥០ គីឡូក្រាម។ “ប្រសិនបើបានចងសម្ព័ន្ធជាមួយក្រុមហ៊ុនប្រមូលទិញ ឬចុះកិច្ចសន្យាផ្គត់ផ្គង់ផលិតផលតាមផ្សារទំនើប នោះគឺតម្លៃមានលំនឹងជាង គ្រួសារក៏ស្ងប់ចិត្តបង្កបង្កើនផល និងមានលក្ខណៈបើកទូលាយទម្រង់” បងស្រីមីចែក រំលែកដូច្នេះ។


ចម្ការពុទ្រាកំពុងលូតលាស់ល្អរបស់បងត្រឹងមិញញ៉ឹក (ខាងឆ្វេង) ជាមួយកម្មាភិបាល
ភូមិភាគ។
មិនត្រឹមតែដាំដំណាំរួមផ្សំប៉ុណ្ណោះទេ គ្រួសារប្រជាជនមួយចំនួនទៀតក៏បានក្លាហានប្តូរមុខដំណាំ អនុវត្តរោងសំណាញ់ក្នុងការបង្កបង្កើនផលទៀតផង។ បងត្រឹងមិញញ៉ឹក ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលបានរដ្ឋឧបត្ថម្ភសាងសង់រោងសំណាញ់ទំហំ ១.០០០ ម៉ែត្រការ៉េ តម្លៃប្រមាណ ១០០ លានដុង។ ក្រោយពីបានឧបត្ថម្ភ បងដាំពុទ្រាគួបផ្សំជាមួយប្រព័ន្ធស្រោចស្រពបាញ់ទឹកសន្សើម។ បច្ចុប្បន្ន ចម្ការពុទ្រាកំពុងលូតលាស់ល្អ និងត្រៀមចេញផ្លែ។ បើតាមបងញ៉ឹក ពុទ្រាដាំក្នុងរោងសំណាញ់ជួយឱ្យដំណាំងាយស្រួលថែទាំ បន្ថយសត្វល្អិតជំងឺ និងកាត់បន្ថយ កម្លាំងពលកម្ម។ ពេលដើមនៅតូច គ្រួសារសំខាន់ជម្រះស្មៅ ថែទាំ; ពេលដើមធំ ស្មៅសត្វល្អិតជំងឺក៏តិចជាងដែរ។ ប្រព័ន្ធបាញ់ទឹកសន្សើមជួយម្ចាស់ការលើប្រភពទឹកស្រោចស្រព ជាពិសេសក្នុងពេលដែលអាកាសធាតុក្តៅខ្លាំង។ ចាប់ពីប្តូរមកទម្រង់នេះ បងញ៉ឹកសង្ឃឹមថា ដំណាំពុទ្រានឹងនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងលើផ្ទៃដីតែមួយ។
លោក ហូភូគ្វី ប្រធានគណៈប្រជាជនភូមិចុងព្រៃ ឱ្យដឹង៖ បច្ចុប្បន្ននៅក្នុងភូមិមានរោងសំណាញ់ចំនួន ២ ដែលបានរដ្ឋឧបត្ថម្ភ ផ្ទៃដីទំហំសរុប ២.០០០ ម៉ែត្រការ៉េ ជាមួយថវិកាសរុបប្រមាណ ២០០ លានដុង។ ជំហានដំបូង ទម្រង់បានផ្តល់ក្តីរីករាយដល់កសិករ ជួយមាមីងកៀកជិតវិធីសាស្ត្រផលិតថ្មី អនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងការដាំដុះ ព្រមទាំងលើកកម្ពស់គុណភាពផលិតផល។ តាមប្រសាសន៍លោកគី្វ ភូមិភាគកំពុងកំណត់ទិសចងសម្ព័ន្ធជាមួយផ្សារទំនើប អាជីវកម្ម និងអង្គភាពប្រមូលទិញដើម្បីស្វែងរកច្រកចេញលំនឹងសម្រាប់ផលិតផលបន្លែមានសុវត្ថិភាពរបស់អ្នកកសិករ។ ការចុះកិច្ចសន្យាប្រើប្រាស់នឹងជួយមាមីងស្ងប់ចិត្តបង្កបង្កើនផល ម្ចាស់ការផែនការដាំដុះ បន្ថយស្ថានភាពផលិតផលដែលដាំបានហើយប៉ុន្តែតម្លៃមិនទៀង។ ពេលច្រកចេញលំនឹង កសិករមានលក្ខណៈបើកទូលាយផលិត បង្កើនចំណូល និងបន្តវិនិយោគអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការដាំដុះ។
ការឧបត្ថម្ភរោងសំណាញ់ និងណែនាំបច្ចេកទេសផលិតតាមទិសដៅបច្ចេកវិទ្យាខ្ពស់ កំពុងជួយកសិករភូមិចុងព្រៃជាជំហានផ្លាស់ប្តូរទម្លាប់វប្បកម្ម បន្ថយការពឹងលើលក្ខណៈអាកាសធាតុ បន្ថយសត្វល្អិតជំងឺ និងឆ្ពោះដល់ការបង្កបង្កើនផលកសិផលមានសុវត្ថិភាព។ នេះជាទិសដៅសមស្របជាមួយផលិតដំណាំរួមផ្សំ ពិសេសគឺក្នុងលក្ខណៈដែលប្រជាជនកាន់តែយកចិត្តទុកដាក់ដល់គុណភាព សុវត្ថិភាពចំណីអាហារ។ ថ្វីដ្បិតដូច្នោះក្តី ដើម្បីទម្រង់ពង្រីកមានប្រសិទ្ធភាពយូរអង្វែង ការចងសម្ព័ន្ធជាមួយអាជីវកម្ម ផ្សារទំនើប និងកសាងខ្សែសង្វាក់ប្រើប្រាស់ផលិតផលបានចាត់ទុកជាកត្តាដ៏សំខាន់ ជួយកសិករមានច្រកចេញលំនឹង តម្លៃលក់ និងស្ងប់ចិត្តវិនិយោគផលិត៕
ទីទុយ - លីសៀ